ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត ប្រាប់ឱ្យពង្រឹងសុក្រឹតភាពក្នុងការប្រឡងជ្រើសរើសមន្រ្ដីចូលក្របខ័ណ្ឌ
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យពង្រឹងសុក្រឹតភាពក្នុងការប្រឡងជ្រើសរើស មន្រ្ដីចូលបម្រើក្របខ័ណ្ឌរដ្ឋ ដោយផ្អែកលើសមត្ថកិច្ចពិត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវយ៉ាងដូច្នេះថា៖ «សូមអំពាវនាវឱ្យបងប្អូនទាំងអស់គ្នា ទាំងគណៈកម្មការ ទាំងអ្នកពាក់ព័ន្ធទាំងអស់ សូមចូលរួមដើម្បីជំរុញការបង្កើតសុក្រឹតភាព ធានាសុក្រឹត្យភាព ដើម្បីធានានូវការជឿជាក់ ធានានូវការដែលចូលបានដោយសមត្ថភាពរបស់មន្ត្រីរបស់យើង… ជាពិសេសសុំការចូលរួមពីបេក្ខជន និងក្រុមគ្រួសារតែម្ដង»។
សម្ដេចធិបតី សង្កត់ធ្ងន់ថា អ្នកដែលមានបំណងចង់ក្លាយជាមន្ត្រីរដ្ឋ ត្រូវតែជាមន្ត្រីដែលមានសមត្ថភាពពឹងផ្អែកលើខ្លួនប្រកបដោយទំនុកចិត្ត ឆន្ទៈ និងចំណេះដឹង តែផ្ទុយទៅវិញ មិនត្រូវយកថវិកាសូកគេ ដើម្បីជាថ្នូរឱ្យខ្លួនឯងបានក្លាយជាមន្ត្រីនោះឡើយ។ សម្ដេចធិបតី លើកឡើងដូច្នេះថា៖ «មន្ត្រីបម្រើរដ្ឋ ត្រូវចាប់ផ្ដើមពីខ្លួនឯង មានការទុកចិត្ត មិនមែនជាការវិនិយោគទេ តែវិនិយោគកម្លាំងចិត្ត កម្លាំងកាយ ខិតខំរៀនសូត្រ មិនត្រូវវិនិយោគរកខ្សែ វិនិយោគរកថវិកាដើម្បីសូកគេនោះទេ»។

សម្ដចធិបតី បានចាត់ទុកការធានាបានសុក្រឹតភាព និងភាពត្រឹមត្រូវនូវកិច្ចប្រឡង ជាឧទាហរណ៍មួយ ប៉ុន្តែវាក៏ជាកិច្ចការសំខាន់ណាស់ដែរសម្រាប់ការលើកទឹកចិត្តដល់កូនខ្មែរដែលចង់ក្លាយជាមន្ត្រីដែលបម្រើប្រជាជនពិតប្រាកដ។
ការលើកឡើងទាំងនេះរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ៕

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់