Connect with us

ព័ត៌មានជាតិ

ខែឧសភាខ្យល់កន្ត្រាក់ និងផ្គររន្ទះបណ្តាលឲ្យមនុស្សស្លាប់ និងរបួសជិត៦០នាក់ ប៉ះពាល់ផ្ទះជិត២ពាន់ខ្នង

បានផុស

នៅ


នៅក្នុងខែឧសភា ឆ្នាំ២០២៤នេះ ខ្យល់កន្ត្រាក់ និងផ្គររន្ទះបានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសប្រមាណជិត៦០នាក់និងប៉ះពាល់ផ្ទះប្រជាពលរដ្ឋជិត២ពាន់ខ្នង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុទ្ធគឹម កុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមានប្រសាសន៍នៅព្រឹកថ្ងៃទី១០​មិថុនានេះថា​ ខែឧសភា ឆ្នាំ២០២៤នេះ ខ្យល់កន្ត្រាក់បានកើតឡើងចំនួន៨៩លើក ទៅលើរាជធានីខេត្តចំនួន២៣ បណ្តាលឱ្យផ្ទះរលំ និងខូចខាតធ្ងន់ធ្ងរ ២៤១ខ្នង, របើកដំបូល និងខូចមធ្យម ១៦៤២ខ្នង របើកដំបូលសាលារៀន ១៥ អគាររដ្ឋបាល២ខ្នងសាលាឆាន់និងសាលាឆទាន៣កន្លែង ដួលរលំគ្រោងអគាររោងចក្រ២ខ្នង ឃ្លាំងស្តុកទំនិញ ១កន្លែង រោងចញ្ចឹមមាន់១កន្លែងខូចខាតដើមស្វាយចន្ទីរ ៧,៦ហិកតា រលំដើមឈើ២៩ដើម រលំលើរថយន្ត១គ្រឿង បង្គោលភ្លើង១ដើមនិងម៉ូតូកង់បី១គ្រឿង។ ដោយឡែកគ្រោះថ្នាក់រន្ទះបាញ់បានកើតឡើងចំនួន៥៥លើក នៅតាមបណ្តាខេត្តចំនួន១៨បណ្តាលឱ្យមនុស្សស្លាប់៣០នាក់ ស្រី៣នាក់ របួស២៨នាក់ ងាប់គោក្របី២០ក្បាល និងខូចខាតផ្ទះ១៤ខ្នង។

លោកបានបញ្ជាក់ថា តួលេខនេះបើធៀបទៅនឹង៤ខែឆ្នាំ២០២៤កន្លងទៅឃើញថា មានការកើនឡើងគួរឱ្យកត់សម្គាល់ដោយ៤ខែឆ្នាំនេះខ្យល់កន្ត្រាក់ និងរន្ទះបាញ់បានកើតឡើងចំនួន៥៣លើក ក្នុងនោះខ្យល់កន្ត្រាក់មាន៤៨លើកបណ្តាល​ឱ្យរលំផ្ទះ៧៥ខ្នងរបើកដំបូលផ្ទះ៦១៣ខ្នងសាលារៀន១២ខ្នងតូបផ្សារ៤តូបអគារដ្ឋបាល៣និងរបួសមនុស្ស២នាក់ខណៈរន្ទះបាញ់បានកើតឡើងចំនួន៥លើកបណ្តាលឱ្យមនុស្សស្លាប់៣នាក់និងងាប់គោ៦ក្បាល។

យោងតាមក្រសួងធនធានទឹកនិងឧត្តុនិយមបានឱ្យដឹងថាចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែមិថុនាឆ្នាំ២០២៤កម្ពុជាអាចមានភ្ញៀងផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្រប់ដណ្តប់លើផ្ទៃដីតំបន់វាលទំនាប១៥០% តំបន់ខ្ព់រាប២០%និងតំបន់មាត់សមុទ្រ២៥%៕

អត្ថបទ៖​ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ចូលរួម​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិ​ត្ដ បុណ្យកាន់បិណ្ឌ នៅ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

លោក គង់ វិសាល៖ បវរកញ្ញាពិភពលោក ជាការប្រកួតដ៏ពិសេស បង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រី

សន្តិសុខសង្គម៦ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចប់​អាណត្តិ​​​

ព័ត៌មានជាតិ៨ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម