Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យការងារ ៖ កម្ពុជា មានទីភ្នាក់ងារជ្រើសរើសឯកជន​នាំពលករទៅធ្វើការនៅក្រៅប្រទេស ១៣៦ ក្រុមហ៊ុន

បានផុស

នៅ

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី ១០ មិថុនា នេះ​ថា បច្ចុប្បន្ន​មាន​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​ចំនួន ១៣៦ ក្រុមហ៊ុន បាន​ចុះបញ្ជី​នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​នោះ​កំពុង​ដំណើរការ​មាន ១១៥ ក្រុមហ៊ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន បាន​បន្តថា ក្រុមហ៊ុន​ចំនួន ១១៥ ជ្រើសរើស​ពលករ​ទៅ​ធ្វើការ​នៅតាម​បណ្តា​ប្រទេស​ជា​ដៃគូ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​លើ​ការ​បញ្ជូន និង​ទទួល​ពលករ​ស្របច្បាប់​មានដូចជា​ប្រទេស​ជប៉ុន កូរ៉េ ថៃ ម៉ាឡេស៊ី តំបន់​សេដ្ឋកិច្ច​ពិសេស​ហុងកុង សិង្ហបុរី និង​អា​រ៉ា​ប៊ី​សា​អូឌីត។ ចំណែក​សាធារណរដ្ឋ​កូរ៉េខាងត្បូង​ជ្រើសរើស​តាមរយៈ​រាជរដ្ឋាភិបាល​មិនមែន​តាម​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​ទេ។

លោក កត្តា អ៊ន បាន​បន្តទៀតថា បច្ចុប្បន្ន​កម្ពុជា​មាន​ពលករ​ទៅ​ធ្វើការ​នៅក្រៅ​ប្រទេស​ប្រមាណ​ជាង ១ លាន ៣ សែន​នាក់ ដោយ​ក្នុង ១ ឆ្នាំៗ បាន​ផ្ញើ​ថវិកា​មក​ក្រុមគ្រួសារ​វិញ​ប្រមាណ​ជិត ៣ ពាន់​លាន​ដុល្លារ ជួយ​លើកស្ទួយ​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ចជាតិ​កាន់តែ​ប្រសើរ។

ថ្មីៗ នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានផ្តល់​អនុសាសន៍​កំណែទម្រង់​មុត​ស្រួច ៥ ចំណុច ស្តីពី​ពលករ​ទេសន្តរប្រវេសន៍ ដើម្បី​បង្ហាញ​ពី​តម្លាភាព និង​ប្រសិទ្ធភាព​ក្នុង​ការធានា​ប្រយោជន៍​ជា​អតិបរមា​ជូន​ទេសន្តរប្រវេសករ។ ក្នុងនោះ​រួមមាន​ទី ១.ការ​លុប​អាជ្ញាបណ្ណ​ទីភ្នាក់ងារ​ឯកជន​ដែល​មិនមាន​សកម្មភាព។ ទី ២.មិន​អនុញ្ញាតឱ្យ​ទីភ្នាក់ងារ​ឯកជន​មាន​សិទ្ធិ​បញ្ជូន​ពលករ​ដោយ​គ្មាន​ដៃគូ​នៅ​ប្រទេស​ទទួល​ជាដាច់ខាត។ ទី ៣.ក្រសួង នឹង​វាយតម្លៃ​ក្រុមហ៊ុន​ទីភ្នាក់ងារ​ជាប្រចាំ​ឆ្នាំ ដោយ​ក្រុមហ៊ុន​ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ ១ នឹង​ទទួលបាន​ការលើកទឹកចិត្ត ដោយឡែក​ក្រុមហ៊ុន​ដែល​ជាប់​ចំណាត់​មិនល្អ​ (​លេខ ៣) នឹងត្រូវ​ផ្សព្វផ្សាយ​ឱ្យ​មហាជន​បានដឹង។ ទី ៤.ការដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​តាមដាន​ព័ត៌មាន​ (Tracking System)​ ដើម្បីឱ្យ​ពលករ​ទាំងអស់​អាច​តាមដាន​ឯកសារ​បាន​ដោយ​ខ្លួនឯង ព្រោះ​ពលករ​ម្នាក់ មាន​លេខ​កូដ​មួយ និង QR Code មួយ ហើយក៏​នឹង​ដឹង​អំពី​ព័ត៌មាន នៃ​ក្រុមហ៊ុន​បញ្ជូន​ខ្លួន​ផងដែរ និង ទី ៥.ក្រសួង​បាន​សម្រួល​ជាមួយ​ធនាគារ​ដើម្បីឱ្យ​ពលករ​ទទួលបាន​កម្ចី​ក្នុង​អត្រា​ការប្រាក់​មិន​លើសពី ១០% ក្នុង​មួយឆ្នាំ ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៣៧ នាទីutes មុន

អ្នករត់តាក់ស៊ី៖ បច្ចុប្បន្ន រប​រដឹកអ្នកដំណើរមិនសូវកាក់កប ប៉ុន្ដែជំនួសដោយការផ្ញើអីវ៉ាន់

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

ធនាគារកណ្ដាលរុស្ស៊ីព្រួយបារម្ភពីហានិភ័យសេដ្ឋកិច្ច ជុំវិញការធ្លាក់ចុះតម្លៃប្រេង

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

របកគំហើញ​ថ្មី! អ្នក​វិទ្យាសាស្ត្រ​អាច​បង្កាត់​​សត្វមួយ​ប្រភេទ​ដែល​ផុតពូជ​ជាង​ ១ម៉ឺន​ឆ្នាំ​មុន

ព័ត៌មានជាតិ៥៥ នាទីutes មុន

១សប្ដាហ៍ដំបូងនៃខែមេសា ក្រសួងបរិស្ថានរកឃើញភ្លើងឆេះព្រៃ២៧៤ករណី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រក​ឃើញ​អ្នកស្លាប់​នៅ​អគារ​​រលំ​នៅ​ថៃ​​​កើនដល់​២១នាក់ ខណៈ៧៣នាក់​បាត់ខ្លួន​

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៩ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍៣ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ម៉ាក្រុង ទាមទារឲ្យប្រើធម៌ក្តៅលើរុស្ស៊ី បើពូទីន មិនព្រមឈប់បាញ់នៅអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម