Connect with us

ព័ត៌មានជាតិ

បណ្ឌិត យង់ ពៅ ៖ ត្រឹមថ្ងៃ៩ មិថុនា ២០២៤ គ្មានការបើកច្រកប្រាសាទព្រះវិហារពីខាងថៃចូលមកកម្ពុជាឡើយ

បានផុស

នៅ

អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា លោក បណ្ឌិត យង់ ពៅ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤​ គ្មានឡើយការបើកច្រកប្រាសាទព្រះវិហារពីខាងថៃចូលមកកម្ពុជាឡើយ។ នេះបើតាមវីដេអូរយៈពេល៤២វិនាទី ដែលលោក យង់ ពៅ ឈរអត្ថាធិប្បាយនៅខាងមុខច្រកចូលប្រាសាទព្រះវិហារពីខាងប្រទេសថៃមកកម្ពុជា ដែលបានបិទកាលពីឆ្នាំ២០០៨ គ្រាដែលភាគីទាំងពីរប្រឈមចុងអាវុធដាក់គ្នា។

រូបថត លោកបណ្ឌិត យង់ ពៅ ថតនឹងខាងមុខច្រកចូលប្រាសាទព្រះវិហារ។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត យង់ ពៅ អះអាងនៅក្នុងវីដេអូដូច្នេះ ៖« ថ្ងៃនេះ ថ្ងៃអាទិត្យ រសៀលថ្ងៃអាទិត្យទី០៩ មិថុនា ២០២៤ ខ្ញុំបានមកដល់តំបន់ប្រាសាទព្រះវិហារ ហើយនេះគឺជាតំបន់ព្រំដែនដែលយើង(កម្ពុជា) បិទច្រក កាលពីមានទំនាស់កម្ពុជា-ថៃ នៅឆ្នាំ២០០៨ ហើយយើងបានបិទ ហើយថ្ងៃនេះគឺនៅតែបិទនៅឡើយទេ»

តាមការអះអាងរបស់លោកបណ្ឌិត ការណ៍ដែលលោក ចុះទៅដល់ទីតាំង និងអធិប្បាយវីដេអូនៅមុខច្រកចូលប្រាសាទព្រះវិហារពីខាងថៃចូលមកកម្ពុជាដូច្នេះ គឺបន្ទាប់ពីមានការផ្សព្វផ្សាយបំផ្លើស បំភ្លៃលើបណ្ដាញទំនាក់ទំនងសង្គមថា មានការបើកច្រកចូលប្រាសាទព្រះវិហារពីខាងថៃចូលមកកម្ពុជា។​

គួររម្លឹកថា កាលពីឆ្នាំ២០២៣ និងនៅដើមឆ្នាំ២០២៤ ភាគីថៃធ្លាប់មានបំណងចង់ឱ្យបើកច្រកចូលប្រាសាទព្រះវិហារដែលបានចាក់សោរជាប់យ៉ាងជិត។ ប៉ុន្តែបំណងនេះ មិនបានក្លាយជាការពិតឡើយ។

ដោយឡែកតាមសម្ដីដែលលោក យង់ ពៅ អះអាងនៅក្នុងវីដេអូដដែល ក្នុងពេលលោកជួបជាមួយកងទ័ពកម្ពុជាដែលឈរជើងតាមបន្ទាត់ព្រំដែននៅតំបន់ប្រាសាទព្រះវិហារ កងទ័ពមិនចង់ឱ្យបើកច្រកចូលឡើយ ត្បិតថាមិនផ្ដល់ជាផលចំណេញអ្វីសម្រាប់កម្ពុជាឡើយ៕

សូមទស្សនាវីដេអូ​ដែល លោកបណ្ឌិត យង់ ពៅ អត្ថាធិប្បាយពីខាងមុខច្រកចូលប្រាសាទព្រះវិហារពីខាងប្រទេសថៃចូលមកកម្ពុជា ទាំងស្រុង៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម