Connect with us

ព័ត៌មានជាតិ

គិតត្រឹមខែឧសភា ប.ស.ស ចំណាយថវិកាជាង ១២០ លានដុល្លារ ដល់សមាជិកសម្រាប់ព្យាបាលជំងឺ និងអត្ថប្រយោជន៍ផ្សេងៗ

បានផុស

នៅ

គិត​ត្រឹម​ខែឧសភា ​ឆ្នាំ​ ២០២៤​ នេះ​ បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) នៃ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ចំណាយ​ថវិកា​ប្រមាណ​ ១២០​ លាន​ដុល្លារ​អាមេរិក​ សម្រាប់​ព្យាបាល​ជំងឺ និង​អត្ថប្រយោជន៍​ផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បណ្ឌិត ហេង សុផាន់​ណា​រិ​ទ្ធ អគ្គនាយករង បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍ថា ​គិត​ចាប់​ពីថ្ងៃ​អនុវត្ត ឆ្នាំ​ ២០០៨ រហូត​ត្រឹម​បំណាច់​ខែឧសភា ឆ្នាំ​ ២០២៤​ នេះ​ ប​.​ស​.​ស​.​ បាន​ចំណាយ​ប្រាក់​ប្រមាណ​ជាង ជាង ១២០ ​លាន​ដុល្លារ​អាមេរិក សម្រាប់​ការព្យាបាល​ជំងឺ និង​អត្ថប្រយោជន៍​ផ្សេងៗ​ ទៀត ​សម្រាប់​វិស័យ​សាធារណៈ​ និង​វិស័យ​ឯកជន​។ ដោយឡែក សម្រាប់​បុគ្គល​ស្វ័យ​និ​យោជន៍ និង​អ្នក​នៅក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. គិត​ចាប់ពី​ខែកក្កដា ឆ្នាំ ​២០២៣ រហូត​ត្រឹម​បំណាច់​ខែឧសភា ឆ្នាំ​ ២០២៤ បាន​ចំណាយ​ប្រាក់​ប្រមាណ​ជិត ៣​ លាន​ដុល្លារ​អាមេរិក សម្រាប់​ការព្យាបាល​ជំងឺ និង​អត្ថប្រយោជន៍​ផ្សេងៗ ដូចគ្នា។

លោក​បណ្ឌិត បាន​បន្តថា ​គិត​ត្រឹម​ថ្ងៃទី ​១០ ខែមិថុនា ឆ្នាំ​ ២០២៤​ នេះ មាន​សមាជិក​របស់ ប​.​ស​.​ស ប្រមាណ​ជាង ២,២ លាន​នាក់ ក្នុងនោះ​បុគ្គល​ស្វ័យ​និ​យោជន៍​មាន​ចំនួន​ជាង ២០ ​ម៉ឺន​នាក់​។​

លោក​បណ្ឌិត​ ចាត់ទុក​ការ​មាន​បណ្ណ​ ប​.​ស​.​ស នេះ ពិតជា​ផ្តល់​អត្ថប្រយោជន៍​ច្រើន និង​មាន​សារៈសំខាន់​ខ្លាំងណាស់ ជាពិសេស​នៅពេល​មាន​បញ្ហា​សុខភាព តម្រូវ​ឲ្យ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ ដោយ​លែងមាន​ការបារម្ភ​អំពី​ការចំណាយ​ប្រាក់កាក់​ច្រើន។

ជាមួយគ្នានេះ មកដល់​បច្ចុប្បន្ន មូលដ្ឋាន​សុខាភិបាល​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង សម្រាប់​របប​ថែទាំ​សុខភាព​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) សរុប​ចំនួន ១,៥៥០ មូលដ្ឋាន ​ក្នុងនោះ​មានដូចជា មន្ទីរពេទ្យ​ថ្នាក់ជាតិ​ចំនួន ១១ , មន្ទីរពេទ្យបង្អែក ១២៤ , មណ្ឌល​សុខភាព ១,២៧៨ , និង​មន្ទីរពេទ្យ​ឯកជន ចំនួន ១៣៧៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម