ព័ត៌មានជាតិ
អាជ្ញាធរ ព្រះសង្ឃ និងពុទ្ធបរិស័ទ រួមគ្នាផ្តើមពិធីបុណ្យមហាផ្កាប្រាក់សាមគ្គី ប្រមូលបច្ច័យកសាងព្រះពុទ្ធបដិមាកម្ពស់ ១០៨ ម៉ែត្រលើកំពូលភ្នំបូកគោ
អាជ្ញាធរ ព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា បានមូលមតិផ្តួចផ្តើមពិធីបុណ្យមហាផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលបច្ច័យកសាងព្រះពុទ្ធបដមាដ៏ធំស្កឹមស្កៃកម្ពស់ ១០៨ ម៉ែត្រលើខ្នងភ្នំបូកគោដែលគ្រោងនឹងចំណាយថវិការហូតដល់ ៦០លានដុល្លារអាមេរិក។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/photo1718014430-3.jpeg)
![](https://www.kampucheathmey.com/wp-content/uploads/2024/06/photo1718014430-2-1024x683.jpeg)
ចំពោះអ្នកផ្តួចផ្តើមគំនិតក្នុងពិធីមហាផ្កាប្រាក់សាមគ្គីរួមមាន សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ឧត្តមទីប្រឹក្សា គណៈសង្ឃនាយកនិងជាសមាជិកថេរសភាព្រះពុទ្ធសាសនា គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះគ្រូចៅអធិការវត្តរាជបូណ៍ ក្រុងសៀមរាប និងព្រះសុមង្គលសីលាចារ្យអាភាករោ ជុំ គឹមឡេង ព្រះមេគណខេត្តសៀមរាប និងជាព្រះធម្មសិរីព្រះរាជាគណៈថ្នាក់កិត្តិយស នៅវត្តរាជបូណ៌ និងព្រះវិមលសរណញាណ ចាន់ វិសាល ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះចៅអធិការវត្តពារាណសីសិរីមង្គល និងសហការី ព្រះរតនមុនីវង្សា ប៉ាក់ សំអាត ព្រះរាជាគណ:ថ្នាក់កិត្តិយសព្រះវិន័យធរអនុគណស្រុកកោះសូទិននិងជាព្រះចៅអធិការវត្តរតនបុប្ផារាម មហាខ្ញូង និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការជុំវិញខេត្ត បានសហការជ្រះថ្លាជាមួយ អ្នកឧកញ៉ាបណ្ឌិត សុខ គង់ប្រធានក្រុមហ៊ុនសុខាអូតែល និង លោកជំទាវ សមាជិកភាគហ៊ុន និងថ្នាក់ដឹកនាំក្រុមហ៊ុនព្រមទាំងនិយោជិតទាំងអស់ រួមជាមួយពុទ្ធបរិស័ទទាំង ២៥រាជធានីខេត្តនៃព្រះរាជាណាចក្រកម្ពុជា បានផ្តើមប្រារព្ធ “ពិធីបុណ្យផ្ការស្មីសាមគ្គី” ដើម្បីចូលរួមចំណែកកសាងព្រះពុទ្ធប្បដិមាដ៏ធំស្កឹមស្កៃកម្ពស់១០៨ ម៉ែត្រនៅលើខ្នងភ្នំបូកគោដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយសទ្ធានិងបញ្ញារបស់ អ្នកឧកញ៉ាបណ្ឌិត សុខ គង់។
គម្រោងកសាងព្រះពុទ្ធប្បដិមានេះនឹងត្រូវចំណាយទឹកប្រាក់ប្រមាណជា ៦០ លានដុល្លារអាមេរិក។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/photo1718014431-1-1024x767.jpeg)
![](https://www.kampucheathmey.com/wp-content/uploads/2024/06/photo1718014430-1-1024x766.jpeg)
ពិធីបុណ្យដ៏ធំខាងលើនេះនឹងប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២៤ នៅសណ្ឋាគារ សុខាសៀមរាប ខេត្តសៀមរាប។
ចំពោះកម្មវិធីបុណ្យគឺថ្ងៃទី១ ធ្វើបទនមស្សការព្រះរតនត្រ័យ សមាទានសីល និងនិមន្តព្រះសង្ឃចម្រើននូវព្រះពុទ្ធមន្ត ជាមង្គលដ៏ឧត្តម។ ថ្ងៃទី២មានពិធីដង្ហែមហាផ្កាប្រាក់សាមគ្គីតាមរថយន្តដោយមានរៀបចំក្បួនដូចជា៖
១. ផ្កាប្រាក់
២. រូបតំណាងព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ និងវង់ភ្លេងពិណពាទ្យ។ ព្រឹកថ្ងៃទី៣នឹងមានពិធីដាក់បាត្រព្រះសង្ឃចំនួន ១០៨ ជាកិច្ចបង្ហើយបុណ្យ។
ក្នុងឱកាសមង្គលដ៏ឧត្តុង្គឧត្តមនេះ ក៏មានព្រះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចជាអម្ចាស់ព្រះសង្ឃថេរជាធម្មកថិកាចារ្យដ៏ល្បីក្នុងព្រះរាជាណាចក្រកម្ពុជា ទ្រង់បានអនុគ្រោះទទួលជាធម្មាធិបតីក្នុងកិច្ចសម្តែងព្រះធម៌ថ្លៃ និងបានជាធម្មទានដើម្បីប្រគេនដល់ព្រះសង្ឃ និងចែកជូនដល់ញាតិញោមជាពុទ្ធបរិស័ទទាំងអស់គ្នា សម្រេចបាននូវបញ្ញាបារមីដែលជាបច្ច័យរួចផុតចាកទុក្ខទាំងពួង។
ក្រុមហ៊ុនសុខាអូតែលក៏មានរៀបចំស្តង់លក់ទំនិញ អាហារ ភេសជ្ជៈ និងមានកម្មវិធីសម្តែងល្ខោនស្បែកតូច ល្ខោនស្បែកធំ ដែលជាបេតិកភណ្ឌពិភពលោក ដោយក្រុមសិល្បៈ វត្តរាជបូណ៌ ខេត្តសៀមរាបផងដែរ។
អាស្រ័យហេតុនេះ សូមនិមន្ត យាង អញ្ជើញ ព្រះសង្ឃ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ាអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងពុទ្ធបរិស័ទ៍ចូលរួមឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលយកនូវផលានិសង្សតាមសទ្ធាជ្រះថ្លារៀងៗខ្លួនដោយសេចក្តីសោមនស្ស។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/photo1718014430-4-1024x576.jpeg)
ក្រោមគំនិតផ្តួចផ្តើមប្រកបដោយបុញ្ញកម្ម របស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់ ប្រធានក្រុមហ៊ុនសុខា អូតែល បាននឹងកំពុងដំណើរការសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រដ៏ស្កឹមស្កៃនៅលើខ្នងភ្នំបូកគោ ដើម្បីរំលឹកគុណដល់ព្រះសម្មាសម្ពុទ្ធជាព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងចម្លងសត្វលោកឱ្យរួចផុតចាកទុក្ខ និងដើម្បីរក្សានូវអត្តសញ្ញាណវប្បធម៌សាសនាជាតិខ្មែរ សម្រាប់ជាទីគោរពសក្ការៈដ៏ថ្លៃថ្លាឧត្តុងឧត្តមរបស់បងប្អូនពុទ្ធសាសនិកជនទាំងអស់គ្នាគោរពប្រណិប័តន៍ ហើយព្រះពុទ្ធបដិមាដ៏ស្កឹមស្កៃនេះនឹងគង់ជាសម្បត្តិវប្បធម៌សាសនាជាតិខ្មែរជារហូតតរៀងទៅ ៕
ពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លា ចង់ភ្ជាប់និស្ស័យជាមួយនិងការកសាងព្រះពុទ្ធប្បដិមាដ៏ស្កឹមស្កៃនេះ សូមទំនាក់ទំនង : 031 7777 108 , 014 777 108 , 015 777 108
ទូរស័ព្ទទទួលបច័្ចយ៖ 085 430 999 | 097 430 9999
គណនីទទួលបច័្ចយ៖
ACLEDA: 0001-08108108-99 (KHR) | 0001-08108108-88 (USD)
ABA: 106 108 108 (KHR) | 107 108 108 (USD)
WING: 9 108 108 108 (KHR) | 8 108 108 108 (USD)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប