ព័ត៌មានជាតិ
ភ្លើងឆេះព្រៃរាលដល់ផ្ទះពលរដ្ឋមួយខ្នងស្ទើរទាំងស្រុង
ផ្ទះពលរដ្ឋមួយខ្នងត្រូវបានអគ្គិភ័យលេបត្របាក់អស់ស្ទើរទាំងស្រុង នៅវេលាម៉ោង១៥និង១៥នាទីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងភូមិព្រលាន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា មានករណីភ្លើងឆេះព្រៃ រាលឆេះផ្ទះប្រជាលរដ្ឋមួយកើតឡើងនៅចំណុចផ្ទះរបស់ឈ្មោះ ហែម ហោ ភេទប្រុស អាយុ៦៣ឆ្នាំ ស្ថិតក្នុងភូមិព្រលាន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
មូលហេតុ ភ្លើងឆេះព្រៃ រាលឆេះផ្ទះដែលប្រជាពលរដ្ឋទុកចោល ។ ករណីនេះ ក្រោយកើតហេតុ កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់វែង បានចុះអន្តរាគមន៍ពន្លត់ភ្លើងឆេះខាងលើបានទាន់ពេលវេលា ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ទឹកចំនួន០១រថយន្ត និងរ៉ឺម៉កដឹកទឹកចំនួន០២រ៉ឺម៉ក សង្គ្រោះផ្ទះបានចំនួន០២ខ្នង ។

រងការខូចខាតរួមមាន១- ផ្ទះឈើដំបូលប្រក់ក្បឿងចំនួន០១ខ្នង ទំហំ ៦ម៉ x ៨ម៉ ( ឆេះដំបូលអស់ចំនួន០១ ជ្រុងខាងក្រោយ )ទៀតផង៕
អត្ថបទ ៖ ចាន់ ធី




-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត