ព័ត៌មានជាតិ
ផ្លូវបេតុងអាមេប្រវែងជាង ១៦០០ម៉ែត្រ ក្នុងស្រុកកំពង់សៀម នឹងលេចចេញនៅពេលឆាប់ៗខាងមុខ
ផ្លូវបេតុងអាមេប្រវែងជាង ១៦០០ម៉ែត្រ ឆ្លងកាត់៤ឃុំ ក្នុងស្រុកកំពង់សៀម ត្រូវបានដាក់ឲ្យដេញថ្លៃនៅសាលាឃុំអំពិល ស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាផ្លូវការហើយនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ។

ក្រោមការត្រួតពិនិត្យរបស់តំណាងរដ្ឋបាលខេត្ត គណៈកម្មការលទ្ធកម្មទាំង៤ឃុំ ក្នុងដំណើរការកិច្ចលទ្ធកម្មនេះ គេពិនិត្យឃើញថា មានក្រុមហ៊ុនចំនួន១៤ បានចូលរួមប្រកួតប្រជែងស្វែងរកភាពស្រពច្បាប់របស់ខ្លួនដើម្បីកសាងផ្លូវនេះ។ ក្រោយប្រជែង ជាលទ្ធផលមានក្រុមហ៊ុនចំនួន៤ ជាអ្នកទទួលបានសិទ្ធិកសាងផ្លូវនេះ ដោយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ខាងមុខ ក្រុមហ៊ុនទាំង៤ នឹងមកបំពេញកាតព្វកិច្ចចុះកិច្ចកុងត្រា ដើម្បីអនុវត្តការកសាងផ្លូវជូនពលរដ្ឋ ដែលរង់ចាំអាស្រ័យផលជាយូរឆ្នាំមកហើយនោះ។
ក្នុងដំណើរការលទ្ធកម្មនេះដែរ មានចំនួន៦ឃុំ តែឃុំចំនួនពីរទៀត គឺឃុំគៀនជ្រៃ និងឃុំអូរស្វាយ មិនបានចូលរួមប្រកួតប្រជែងទេ ដោយមេឃុំមានជំងឺ។ ក្នុងនោះគណៈកម្មការលទ្ធកម្មទាំង៤ឃុំ បានទទួលស្គាល់នូវលទ្ធផលក្នុងការប្រកួតប្រជែងនេះ ជាក់ស្តែងក្នុងឃុំមួយៗ មានដាក់សំណើចាប់ពី៣ ឡើងទៅចាត់ទុកថា ស្របច្បាប់ហើយ និងទទួលស្គាល់ជាផ្លូវការ ទោះបីតម្លៃដេញនោះ ត្រូវគ្នា ឬកាប់ចាក់គ្នា មិនជាបញ្ហាអ្វីទេ។

គណៈកម្មការបានប្រកាសឲ្យដឹងទៀតថា ផ្លូវប្រវែងខាងលើ តម្លៃប៉ាន់ស្មានជាង១១៨៨លានរៀល ដេញបានតម្លៃ១១៦៣លានរៀល។ រួមមាន១.ឃុំអំពិល ផ្លូវប្រវែង៦២២ម៉ែត្រ បានទៅក្រុមហ៊ុនវង្សចាន់រិទ្ធីខនសាក់ ។ ២.ឃុំកោះរការ ផ្លូវប្រវែង ៤១៣ម៉ែត្រ បានទៅក្រុមហ៊ុន សេន កុសែ។ ៣.ឃុំវិហារធំ ផ្លូវប្រវែង ៥៤១ម៉ែត្រ បានទៅក្រុមហ៊ុន កៅ ប៊ុនណាក់ ។ និងទី៤.ឃុំកោះមិត្ត ផ្លូវប្រវែង៤០៣ម៉ែត្រ បានទៅក្រុមហ៊ុន ពង្សការវិវត្ត ។

លោក ឡី មិច នាយករងរដ្ឋបាលសាលាខេត្តបានថ្លែងថា កិច្ចលទ្ធកម្មមានដំណើរការល្អ ហើយបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរបស់លោកអភិបាលខេត្ត សូមឲ្យក្រុមហ៊ុនទាំង៤ ត្រូវកសាងផ្លូវទៅតាមបទដ្ឋានបច្ចេកទេសឲ្យបានត្រឹមត្រូវ ផ្លូវត្រូវធានាឲ្យមានគុណភាព ជៀសវាងពេលវាយតម្លៃទទួលផ្លូវ មានភាគីណាមួយជំទាស់នាំឲ្យមានបញ្ហា៕
អត្ថបទ៖ សាន វិឡែម



-
សន្តិសុខសង្គម៩ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?