Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ៖ សាលាភូមិន្ទរដ្ឋបាល នឹងខិតខំបន្តកែទម្រង់ការដឹកនាំគ្រប់គ្រង ឲ្យក្លាយជាស្ថាប័នសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ស្អាតស្អំ

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​សាលា​ភូមិន្ទ​រដ្ឋបាល លើក​ឡើង​ថា ទិសដៅ​បន្ត សាលា​ភូមិន្ទ​រដ្ឋបាល នឹង​ខិតខំ​បន្ត​កែទម្រង់​ការ​ដឹកនាំ​ការ​គ្រប់គ្រង និង​លើក​កម្ពស់​គុណភាព នៃ​ការ​បណ្ដុះបណ្ដាល ឲ្យ​ក្លាយ​ជា​ស្ថាប័ន​សាធារណៈ​ទំនើប​ប្រកប​ដោយ សមត្ថភាព​ខ្ពស់ ខ្លាំង វៃ​ឆ្លាត និង​ស្អាតស្អំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​នេះ ក្នុង​ឱកាស សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង«ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ឆ្នាំ ២០២៣ និង​បើក​វគ្គ​បណ្ដុះបណ្ដាល​ឆ្នាំ ២០២៤ នៃ​សាលា​ភូមិន្ទ​រដ្ឋបាល» នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ១០ ខែ​មិថុនា ឆ្នាំ ២០២៤ ម្សិលមិញ។

នា​ឱកាស​នោះ​ដែរ ឯកឧត្ដម ហ៊ុន ម៉ានី មាន​ប្រសាសន៍​ថា ក្រសួង​មុខងារ​សាធារណៈ ក៏ដូចជា​សាលា​ភូមិន្ទ​រដ្ឋបាល មាន​កិត្តិយស​ដ៏​ធំធេង ដោយ​ទទួល​បាន​ការ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពិធី«​បិទ​វគ្គ​បណ្ដុះបណ្ដាល​ឆ្នាំ ២០២៣ និង​បើក​វគ្គ​បណ្ដុះបណ្ដាល​ឆ្នាំ ២០២៤ របស់​សាលា​ភូមិន្ទ​រដ្ឋបាល»។

ឯកឧត្ដម ហ៊ុន ម៉ានី មាន​ប្រសាសន៍​បន្ត​ថា កាលពី​ព្រឹក​ម្សិលមិញ អង្គ​ពិធី​ទាំងមូល​ដែល​សុទ្ធសឹងតែ​ជា​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ រួម​ទាំង​មន្ត្រីរាជការ​ទើប​បញ្ចប់​ការ​សិក្សា​ពី​សាលា​ភូមិន្ទ​រដ្ឋបាល បាន​ត្រងត្រាប់​ស្តាប់​យ៉ាង​យកចិត្តទុកដាក់​លើ​ប្រសាសន៍ និង​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី។

ឯកឧត្ដម ហ៊ុន ម៉ានី មាន​ប្រសាសន៍​បន្ត​ទៀត​ថា សម្ដេច​ធិបតី បាន​ផ្តល់​ការ​ណែនាំ​យ៉ាង​ហ្មត់ចត់​ដល់​អ្នកចូលរួម ឲ្យ​បំពេញ​ការងារ​បម្រើ​ប្រជាពលរដ្ឋ ក្នុង​ឧត្ដមភាព​ជា​មន្ត្រីរាជការ ហើយ​ធ្វើ​យ៉ាង​ណា​សហការ​ការងារ​ជា«សហ​ថាមពល» ដែល​ជា​ការ​គាំទ្រ​គ្នា​ទៅវិញទៅមក ក្នុង​ស្មារតី«ជវភាព នៃ​ប្រព័ន្ធ​តួអង្គ​តែមួយ»។

ឯកឧត្ដម ហ៊ុន ម៉ានី មាន​ប្រសាសន៍​បន្ថែម​ថា ទន្ទឹម​នោះ សម្ដេច ក៏បាន​រំលឹក​ប្រសាសន៍​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន ជូន​ដល់​មន្ត្រីរាជការ​គ្រប់ៗ រូប ថា «មន្ត្រី​ជា​អ្នកបម្រើ​រាស្ត្រ មិនមែន​ជា​ចៅហ្វាយ​រាស្ត្រ​នោះ​ទេ» ហើយ​ត្រូវ​ធ្វើ​យ៉ាងណា​បង្ខិត​សេវា​សាធារណៈ​ឲ្យ​កាន់តែ​កៀក​ជិត​ប្រជាពលរដ្ឋ កាត់បន្ថយ​ការិយាធិបតេយ្យ និង​បង្កើន​ប្រសិទ្ធភាព​ឲ្យ​កាន់តែ​ប្រសើរ។

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី គូស​បញ្ជាក់​ថា ក្នុង​រយៈពេល​ជាង ៣០ ឆ្នាំ មកនេះ ពោល​គឺ​ចាប់ពី​ឆ្នាំ ១៩៩២ ដល់​ឆ្នាំ ២០២៣ សាលា​ភូមិន្ទ​រដ្ឋបាល សម្រេច​បាន​ការ​បណ្ដុះបណ្ដាល​មន្ត្រីរាជការ​សរុប​ចំនួន ២៣ ៨១៨ នាក់ (នារី ៥ ០១៧ នាក់) សម្រាប់​បម្រើ​ការងារ​តាម​ក្រសួង-ស្ថាប័ន និង​អង្គភាព​ទូទាំង​ប្រទេស ឈរ​លើ​បាវចនា វិន័យ គុណភាព គុណធម៌ និង​នវានុវត្តន៍។ សមិទ្ធផល​ទាំងនេះ សម្រេច​បាន​ដោយ​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ពី​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​មាន​ការ​ចូលរួម​គាំទ្រ និង​កិច្ចសហការ​ពី​ដៃគូ​សហប្រតិបត្តិការ​ទាំង​កម្រិត​ជាតិ និង​អន្តរជាតិ របស់​សាលា​ភូមិន្ទ​រដ្ឋបាល។

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​លើក​ឡើង​ដែរ​ថា «ជា​ទិសដៅ​បន្ត សាលា​ភូមិន្ទ​រដ្ឋបាល នឹង​ខិតខំ​បន្ត​កែទម្រង់​ការ​ដឹកនាំ​ការ​គ្រប់គ្រង និង​លើក​កម្ពស់​គុណភាព នៃ​ការ​បណ្ដុះបណ្ដាល ការ​ធ្វើ​ទំនើបកម្ម​កម្មវិធី​បណ្ដុះបណ្ដាល ព្រមទាំង​ការ​សិក្សា​ស្រាវជ្រាវ តាម​យុគសម័យ​ឌីជីថល និង​ការ​រីកចម្រើន​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​ពិភពលោក ពិសេស​ដើម្បី​ឆ្លើយតប​នឹង​គោលបំណង នៃ​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាល​ទី ១ ដើម្បី​កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព ដោយ​ផ្ដោត​លើ​អភិបាលកិច្ច និង​ការ​ធ្វើ​ទំនើបកម្ម​ស្ថាប័នរដ្ឋ ឲ្យ​ក្លាយ​ជា​ស្ថាប័ន​សាធារណៈ​ទំនើប​ប្រកប​ដោយ សមត្ថភាព​ខ្ពស់ ខ្លាំង វៃ​ឆ្លាត និង​ស្អាតស្អំ»។

គួរ​ជម្រាប​ថា ក្នុង​ពិធី«​បិទ​វគ្គ​បណ្ដុះបណ្ដាល​ឆ្នាំ ២០២៣ និង​បើក​វគ្គ​បណ្ដុះបណ្ដាល​ឆ្នាំ ២០២៤ របស់​សាលា​ភូមិន្ទ​រដ្ឋបាល» កាលពី​ម្សិលមិញ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ចាត់​ទុក​ការ​បណ្ដុះបណ្ដាល​របស់​សាលា​ភូមិន្ទ​រដ្ឋបាល គឺជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​កសាង​ធនធាន​មនុស្ស​ក្នុង​វិស័យ​សាធារណៈ។ សាលា​ភូមិន្ទ​រដ្ឋបាល គួរ​ជា​សាលា​ដែល​មាន​ស្តង់ដារ​វិន័យ​ខ្ពស់ ដោយ​សិស្ស និង​កម្មសិក្សា​ការី​ម្នាក់ៗ ត្រូវ​គោរព​តួនាទី និង​ភារកិច្ច​របស់​សាលា​ដោយ​ខ្លួនឯង មាន​ស្វ័យ​វិន័យ ព្រមទាំង​ទំនួល​ខុស​ត្រូវ​ដោយ​ខ្លួនឯង ព្រោះថា អ្នក​ដែល​បញ្ចប់​ការ​សិក្សា​នៅ​ទីនេះ នឹង​ក្លាយ​ជា​មន្ត្រី​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​ជា​អ្នក​កាន់​ការងារ​ជា​មេដឹកនាំ នា​ថ្ងៃ​អនាគត។

ជុំវិញ​ភាព​ជា​មន្ត្រីរាជការ​នេះ សម្ដេច​មហា​បវរ​ធិបតី ក៏បាន​រំលេច​អំពី​សារៈសំខាន់ នៃ​ការ​ជ្រើសរើស​មន្ត្រីរាជការ​ប្រកប​ដោយ​គុណភាព តាមរយៈ​ការ​រៀបចំ​ការ​ប្រឡងប្រជែង​ដែល​ក្រសួង​មុខងារ​សាធារណៈ បាន​ដឹកនាំ​អនុវត្ត​ចំនួន ៦ លើក​កន្លងមក​នេះ ក្នុង​ស្មារតី «ចេះ គឺ​ជាប់ ជាប់​ដោយ​មោទនៈ មិន​ជាប់​ដោយ​អស់ចិត្ត»។

សម្ដេច លើក​ឡើង​ថា ចំនួន​អ្នក​ដាក់​ពាក្យ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ជា​បន្តបន្ទាប់ បាន​ឆ្លុះ​បង្ហាញ​ពី​ជំនឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​មក​លើ​ប្រព័ន្ធ​ប្រឡង។ សម្ដេច បន្ថែម​ថា នេះ​ជា​វិធីសាស្ត្រ​ជ្រើសរើស​មន្ត្រី ក្នុង​ស្មារតី «រើស​ឲ្យ​ចំ បំពេញ​ឲ្យ​ត្រូវ រក្សា​ឲ្យ​នៅ»៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ២៣ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

Sokha Hotels

ព័ត៌មានពេញនិយម