ព័ត៌មានជាតិ
បង្កើតសួនច្បារតាមប្រឡាយ នៅឧទ្យានឫស្សីត្រឹបដោយដាំដើមត្នោត និងផ្កាឥន្ធនេលលំអ
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភា បានប្រកាសនឹងដាំដើមត្នោត និងផ្កាឥន្ទនេល នៅតាមដងសងខាងប្រឡាយព្រំឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ដោយនឹងប្រែក្លាយប្រឡាយទៅជាសួនច្បារនាថ្ងៃខាងមុខ។

លោកបណ្ឌិត សុខ ទូច បានមានប្រសាសន៍ថា លោកពិតជាអរគុណដល់ជនរួមជាតិទាំងអស់ ដែលបានចូលរួមថវិកានៅក្នុងការជីកប្រឡាយនៅរាជបណ្ឌិតសភាកម្ពុជាតេជោសែនឫស្សីត្រឹប។
លោកបានអះអាងថា «ក្រៅពីសកម្មភាពនេះ ក៏នឹងមានការដាំដើមត្នោត និងផ្កាឥន្ទនេល រឿងអីដែលយើងត្រូវទៅមើលផ្កានៅប្រទេសដទៃ បើផ្កានៅស្រុកខ្មែរសម្បូរបែបនេះ ដូច្នេះយើងធ្វើនេះដើម្បីបង្កើតសួនច្បារយើងទាំងអស់គ្នា។ មិនតែប៉ុណ្ណោះ នៅរាជបណ្ឌិតសភាតេជោសែនឫស្សីត្រឹប ក៏នឹងមានរៀបចំឱ្យមានចម្កាក់ដូចជាការឆ្លាក់ជារូបអប្សរា គោ ក្របី សេះ នៅទីនេះដើម្បីអាចឱ្យប្រជាពលរដ្ឋដែលរស់នៅទីនេះទទួលបានចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពផងដែរ»។
តាមរយៈសំណេរដដែល លោកបានបន្តថា «ខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិទាំងអស់ ដែលបានចូលរួមក្នុងការជីកប្រឡាយនេះ។ បច្ចុប្បន្ននេះ យើងបានទទួលថវិកាជាប្រាក់រៀលចំនួន ១០០លានរៀល និងប្រាក់ដុល្លារចំនួន ១៥ម៉ឺនដុល្លារ ហើយយើងជីកបានប្រវែង ៥.៥គីឡូម៉ែត្រ ក្នុងរយៈពេលមួយខែ»។

«ខ្ញុំសូមថ្លែងអំណរគុណដល់រដ្ឋបាលព្រៃឈើស្រុកឆែប ដែលបានជួយកូនឈើចំនួន ៣០០០ដើម រួមមាន ផ្កាឥន្ទនេល ចំនួន ១៥៤០ដើម, អូយម៉ូយចំនួន ១០០ដើម , ក្ងោកចំនួន ១០០ដើម, អង្កាញ់ចំនួន ១៣០ដើម, លឿងរាជចំនួន ១៣០ដើម, បេងចំនួន ៣០០ដើម និងគ្រញូងចំនួន ៧០០ដើម»។

សម្រាប់សកម្មភាពដាំកូនឈើម្សិលមិញនេះដែរ គឺមានការចូលរួមពី ថ្នាក់ដឹកនាំមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា, សហគមន៍ និងកងកម្លាំងទាំងបីប្រភេទនៃស្រុកឆែប និងមន្ត្រីស្រុកឆែប ឃុំឆែបមួយ, ឆែបពីរ, រដ្ឋបាលព្រៃឈើឆែប, បរិស្ថាន, គណៈគ្រប់គ្រង បុគ្គលិក និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង, លោកគ្រូ អ្នកគ្រូ និងសិស្សាអនុសិស្សអនុវិទ្យាល័យឆែប៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ