Connect with us

ព័ត៌មានជាតិ

ផ្ទះជាង ២ ៥០០ ខ្នង រងការបំផ្លាញដោយខ្យល់​កន្ត្រាក់រយៈពេល ៥ ខែ ឆ្នាំនេះ

បានផុស

នៅ

លោក សុទ្ធ គឹម​កុល​មុនី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី ១១​ មិថុនា​នេះ​ ឱ្យដឹងថា​ រយៈពេល​ ៥ ​ខែ ​ឆ្នាំ​ ២០២៤​ នេះ​ ខ្យល់​កន្ត្រាក់​បានកើត​ឡើង​ចំនួន​ ១៣៨​ លើក​ បណ្តាលឱ្យ​ផ្ទះ​រលំ​ខូចខាត​ធ្ងន់ធ្ងរ​ ២៩០ ​ខ្នង របើក​ដំបូល ​និង​ខូចខាត​មធ្យម​ ២ ២៥៥ ​ខ្នង របើក​ដំបូល​សាលារៀន​ ២៧ ​ខ្នង របើក​តូប​ផ្សារ ​៦ ​តូប អគារ​រដ្ឋបាល ​៨ កន្លែង​ ស្លាប់​មនុស្ស​ ៣​ នាក់ ​និង​របួស​ ១៧ ​នាក់។

លោក​ សុទ្ធ គឹម​កុល​មុនី បាន​បន្តថា​ តួលេខ​នេះ​បើ​ធៀប​ទៅនឹង​រយៈពេល ​៥​ ខែ​ ដូចគ្នា ​កាលពី​ឆ្នាំ ២០២៣ កន្លងទៅ​ ឃើញថា ​មានការ​ថយចុះ​គួរឱ្យកត់សម្គាល់​ ដោយ​ ៥​ ខែ​ ឆ្នាំមុន​ ខ្យល់​កន្ត្រាក់​បានកើត​ឡើង ១៥៥ លើក បណ្ដាល​ឱ្យ​ផ្ទះ ១ ១៦៤ ខ្នង ដួល​រលំ និង ៩ ៧១៥ ខ្នង របើក​ដំបូល ខណៈ​មនុស្ស ៦ នាក់​ស្លាប់ និង​របួស ៩៩ នាក់ ខណៈ ៥ ខែ​ ឆ្នាំ ​២០២២​ ខ្យល់​កន្ត្រាក់​បាន​កើត​ឡើង​ចំនួន ២១០ លើក បណ្តាលឱ្យ​រលំ​ផ្ទះ​ចំនួន​ ១ ១១០ ខ្នង ផ្ទះ​របើក​ដំបូល​ចំនួន​ ៩ ៥៣៣ ​ខ្នង ខូចខាត​សាលារៀន​ចំនួន ​៦៤ ​ខ្នង ស្លាប់​មនុស្ស​ចំនួន ​៣​ នាក់​ និង​របួស​ ៦៦​ នាក់។

យោងតាម​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បានឱ្យដឹងថា ​ចាប់ពី​ថ្ងៃទី​ ១០​ ដល់​ថ្ងៃទី ​១២ ខែមិថុនា ឆ្នាំ​ ២០២៤​ កម្ពុជា​ អាចមាន​ភ្លៀង​ផ្គរ​រន្ទះ​ និង​ខ្យល់​កន្ត្រាក់​គ្រប់​ដណ្ដប់​លើ​ផ្ទៃដី​តំបន់​វាលទំនាប ១៥០% តំបន់​ខ្ពង់រាប ២០% និង​តំបន់​មាត់សមុទ្រ ២៥%៕

អត្ថបទ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

បុគ្គលិក,សិស្សនារី ​នៃ​វិទ្យាស្ថាន​បច្ចេកទេស អរគុណ​រាជរដ្ឋាភិបាល ​តែង​ផ្ដល់​ឱកាសដល់ស្រ្តី​គ្រប់​រូបចាប់​យក​ជំនាញ​បច្ចេកទេស

ព័ត៌មានជាតិ២ ម៉ោង មុន

អគ្គលេខាធិការអាស៊ាន ជំរុញការចូលរួមប្រឆាំងឧក្រិដ្ឋកម្មអនឡាញ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

មីជាតិ មោទនភាពផលិតផលខ្មែរ ពង្រីកវិសាលភាពនាំចេញទៅទីផ្សារ ប្រទេសកូរ៉េខាងត្បូង

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង ៖ ខ្មែរយើង បាន​លើក​កម្ពស់​សិទ្ធិ​សេរីភាព និង​ផ្តល់​តម្លៃ​ដល់​នារី​ តាំង​ពី​សម័យ​បុព្វកាល​មក​ម្ល៉េះ​​

កីឡា២ ម៉ោង មុន

​ខ្លី​ ខ្លឹម​ លោក​ ស៊ុផាឆៃ វីរៈភូជុង មិន​ថា​អ្នក​មាន​ ឬអ្នក​ក្រ ស្លាប់​ទៅ​គ្មាន​អាច​យក​អ្វី​ទៅ​បាន​ឡើយ​

Sokha Hotels

ព័ត៌មានពេញនិយម