Connect with us

ព័ត៌មានជាតិ

មានតម្រុយ គ្រោង​​សាងសង់​ស្ពាន​អាកាស​ភ្លោះភ្ជាប់​ផ្លូវ​ ៦០ ម៉ែត្រ ទៅ​ព្រលាន​​អន្តរជាតិតេជោ

បានផុស

នៅ

​ថ្មីៗ​នេះ​ មន្រ្តី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​បាន​ដឹកនាំ​ប្រតិភូ​ចុះ​ពិនិត្យ​ទីតាំង​គម្រោង​សាងសង់​ស្ពាន​អាកាស​ភ្លោះ​នៅ​ចំណុច​ប្រសព្វ​មហាវិថី​សម្តេច​តេជោ និង​ផ្លូវជាតិ​លេខ ២ ត​ភ្ជាប់​ទៅ​ផ្លូវ​​ព្រលាន​យន្តហោះ​អន្តរជាតិតេជោ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរ​​ចុះ​ពិនិត្យ​នេះ​ដឹកនាំ​ដោយ​លោក យូ ស៊ុនឡុង រដ្ឋមន្ត្រី​ប្រតិភូ​អមនាយករដ្ឋមន្ត្រី និង​មានការ​ចូល​រួម​ពី​រដ្ឋបាល​ដែនដី​ រួម​ទាំង​មន្ទីរ​ពាក់ព័ន្ធ​មួយ​ចំនួន​ផងដែរ។

លោក ឌឹម បូរ៉ា មន្រ្តីអ្នកនាំពាក្យរដ្ឋបាលខេត្តកណ្តាល​បាន​ឲ្យកម្ពុជាថ្មី​ដឹង​ថា ដំណើរ​ចុះ​ពិនិត្យ​ទីតាំង​​សាងសង់​ស្ពាន​អាកាស​ភ្លោះប្រសព្វ​មហាវិថី​សម្តេច​តេជោ និង​ផ្លូវជាតិ​លេខ ២ កាលពីថ្ងៃ ៨ ខែមិថុនា មាន​តំណាង​រដ្ឋបាល​ខេត្ត​ចូលរួម​ក្នុងនាម​ជា​អាជ្ញាធរដែនដី ដែល​ជួយ​ការងារសន្តិសុខ សណ្តាប់សាធារណៈដល់កម្មវិធី។

​​លោក ឌឹម បូរ៉ា បាន​បញ្ជាក់ថា ចំពោះដំណើរការ​សាងសង់​ និង​មាន​ការសិក្សាយ៉ាងណា ខាងរដ្ឋបាល​ខេត្ត​មិនទាន់ទទួលបានព័តមានជាក់លាក់នៅឡើយទេ។

យ៉ាងណាមិញ លោក​មើលឃើញ​គម្រោង​នេះនឹង​នាំ​ប្រយោជន៍​ដល់ប្រជាពលរដ្ឋ ព្រោះ​មាន​ផ្លូវដូចជាសរសៃឈាមសេដ្ឋកិច្ច​ផង​ដែរ។

ទាក់ទង​គម្រោង​នេះ លោក ផន រឹម មន្រ្តី​អ្នក​នាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​ឲ្យ​​កម្ពុជាថ្មី​ដឹង​ថា ​មិន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​​​ក្រសួង ជា​គម្រោង​​របស់​រដ្ឋបាលរាជធានី​ភ្នំពេញ។

កាល​ពីសប្តាហ៍​មុន​ នៅ​​​សាលា​​រាជធានី​ភ្នំពេញ​មានរៀបចំ​​កិច្ច​ប្រជុំ​ចង្អៀត​មួយ​ពាក់ព័ន្ធ​គម្រោង​សាងសង់​ស្ពានអាកាស​ភ្លោះ​នេះ​​ ប៉ុន្តែ​​គ្មានលទ្ធផល​ត្រូវ​បានប្រកាស​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​នោះ​ទេ​។

កម្ពុជា​ថ្មី​បាន​ព្យាយាម​ទាក់ទង​ទៅ​មន្រ្តី​​ព្រលាន​យន្តហោះអន្តរជាតិ​​តេជោ​ តែ​មិន​ទាន់​ទទួល​បានការ​ឆ្លើយតប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៨ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ១៣ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច៥៣ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

Sokha Hotels

ព័ត៌មានពេញនិយម