Connect with us

ព័ត៌មានជាតិ

ពលករ​ឆ្លងដែន​ចេញពី​ប្រទេស​ថៃ​ចូលមក​ស្រុកកំណើត​បាន​កើនឡើង​ដល់​ជាង​៩០០០​នាក់​គិត​ត្រឹម​ថ្ងៃទី​២៦​ខែ​កុ​ម្ភៈ​

បានផុស

នៅ

គិត​ត្រឹម​ថ្ងៃទី​២៦​ខែកុម្ភៈ ឆ្នាំ​២០២១​តាម​តំបន់​ព្រំដែន​នានា​ក្នុង​ខេត្តបាត់ដំបង​បានទទួល​ពលករ​ខ្មែរ​សរុប​ចំនួន​៩៦១៦​នាក់ ​ក្នុងនោះ​ពលករ​ប្រុស​ស្រីក្មេង​ចាស់​ដែល​បាន​ឆ្លងដែន​ពី​ប្រទេស​ថៃ​ចូលមក​ស្រុកកំណើត​នៅ​ថ្ងៃទី​២៦​ខែកុម្ភៈ ​ឆ្នាំ​២០២១​ដើម្បី​ជួប​ជុំ​សាច់ញាតិ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​សរុប​ចំនួន​១៨៤​នាក់​។

​ដោយឡែក​ពលករ​ដែល​បានបញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅកាន់​លំនៅស្ថាន​រៀងៗ​វិញ​ នៅ​ថ្ងៃ​ដដែល​មាន​ចំនួន​៣២២​នាក់​ នេះ​បើ​យោងតាម​ការបញ្ជាក់​ពី​អាជ្ញាធរខេត្ត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​រដ្ឋបាលខេត្ត​បាន​បន្ថែមថា ក្រៅពី​ការទទួល​ពលករ​ដែល​ឆ្លងដែន​តាម​ច្រក​ត្រង់​មិន​គេចវេះ​អាជ្ញា​ធរ​ក៏​កំពុង​ជំរុញ​ការបង្កើន​កម្លាំ​ង​ដាក់ពង្រាយ​ការពារ​ត្រួតពិនិត្យ​យ៉ាង​តឹងតែង​ផងដែរ​ទៅលើ​ពលករ​ខ្មែរ​ដែល​ឆ្លងដែន​ខុសច្បាប់​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​ ថៃ នៅក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន​។ ​ប្រសិនបើ​រកឃើញ​ថាព​លករ​ដែល​ចេញ​ឬ​ចូល​ខុសច្បាប់​និង​ត្រូវ​នាំខ្លួន​យកទៅ​កាន់​មណ្ឌល​ច​ត្តា​ឡី​ស័កជា​បន្ទាន់​ភ្លាម​។​ ដោយឡែក​ក្នុងករណី​រកឃើញ​មេខ្យល់​នឹង​ត្រូវ​នាំខ្លួន​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ការកំណត់​រួចរាល់​ហើយ​ និង​បញ្ជូនទៅ​ផ្ដន្ទា​ទោស​តាមច្បាប់​ដោយ​មិន​លើកលែង​ឡើយ​។​

លោក​ ងួន​ រតនៈ ប្រធាន​គណៈបញ្ជាការ​ឯកភាព​រ​ខេត្ត​បាន​បញ្ជាក់ដែរថា ​ភូមិសាស្ត្រ​ដែល​មេខ្យល់​តែង​នាំ​ពលករ​ចេញ​ឆ្លងដែន​ដោយ​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​និង​ត្រឡប់​ពី​ប្រទេស​ថៃ​ចូលមក​ប្រទេស​កំណើត​វិញ​នោះ ​មាន​នៅតាម​បណ្តា​ច្រករបៀង​នានា​ជាច្រើន​ផងដែរ​មានដូចជា ​តំបន់​ព្រំដែន​ស្រុក​កំរៀង​,​ស្រុក​ភ្នំព្រឹក​និង​ស្រុក​សំពៅ​លូន​។​

លោក​បន្តថា​កន្លងមក​សមត្ថកិច្ច​បាន​បង្ក្រាប​ឃាត់ខ្លួន​មេខ្យល់​បានជា​បន្តបន្ទាប់​បាន​បញ្ជូន​ទៅកាន់​តុលាការ​សរុប​ចំនួន​៣៩​នា​ក់​រួច​មកហើយ​លើ​សំណុំរឿង​២១​ករណី​៕​

អត្ថបទ ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម