Connect with us

ព័ត៌មានជាតិ

អ្នកលក់ទឹកកកឈូស អាចរកប្រាក់ចំណេញទាបបំផុត១០ម៉ឺនរៀលក្នុងមួយថ្ងៃ

បានផុស

នៅ


បុរសម្នាក់ក្នុងវ័យ២៨ឆ្នាំ រស់នៅឯខេត្តព្រះវិហារបានសម្រេចចិត្តមករកសុីនៅភ្នំពេញទីបំផុតបានយកមុខរបរលក់ទឹកកកឈូសបានទទួលកម្រៃគួរសម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បុរសរូបនោះបានឲ្យ កម្ពុជាថ្មី ដឹងថា រូបគាត់រស់នៅទីរួមខេត្តព្រះវិហារដែលមុខរបរពីមុន គឺដឹកឥវ៉ាន់ឲ្យគេបានកម្រៃត្រឹម២០០០០រៀលក្នុងមួយថ្ងៃ។ ដោយសារកម្រៃជើងសារគ្រាន់តែបានមួយចម្អែតក្រពះតែខ្លួនឯង លោកក៏សម្រេចចិត្តចាកចេញពីស្រុកកំណើតមករស់នៅភ្នំពេញដោយជួលបន្ទប់ស្នាក់នៅក្នុងតម្លៃ២៥ដុល្លារក្នុងមួយខែ ដោយពុំទាន់គិតពីថ្លៃទឹក និងភ្លើង។

លោកបានបន្ថែមថា មុនដំលោកចង់មកធ្វើការកម្មករសំណង់ប៉ុន្តែប្អូនពុំមានបច្ចេកទេសឲ្យពិតប្រាកដ មេការសំណង់គេមិនត្រូវការ។ លុះចុងក្រោយលោកក៏សម្រេចចិត្តទិញរទេះកង់២មកផ្សារផ្អោបជាមួយម៉ូតូដើម្បីលក់ទឹកកកឈូសលាយជាមួយបង្អែមគ្រប់មុខ។ នារដូវក្តៅខែមុនប្អូនលក់ទឹកកកឈូសសឹងឈូសមិនទាន់ឲ្យម៉ូយ ពិសសេសនៅពេលកម្មករចេញពីធ្វើការថ្ងៃត្រង់។

បុរសអ្នកខេត្តព្រះវិហារបានបញ្ជាក់ទាំងទឹកមុខញញឹមស្រស់ថា លោកសម្រេចចិត្តលក់ទឹកកកឈូសហើយ ព្រោះក្នុងមួយថ្ងៃលោកអាចរកប្រាក់ចំណេញយ៉ាងទាបបំផុត១០មុឺនរៀល ព្រោះទឹកកកឈូស១កែវថ្លៃ២០០០រៀល ទៅ៣០០០រៀលឯណោះ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម