ព័ត៌មានជាតិ
មនុស្សស្លាប់-របួសជាង ៥០ នាក់ ដោយសារអគ្គិភ័យរយៈពេល ៥ ខែ ឆ្នាំនេះ
ក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០២៤ នេះ គ្រោះអគ្គិភ័យបានកើតឡើងជាង ៤៤០ លើក បណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសជាង ៥០ នាក់ មានការកើនឡើងបើធៀបទៅនឹងរយៈពេល ៥ ខែដូចគ្នាឆ្នាំ ២០២៣ កន្លងទៅ។
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១១ មិថុនា នេះថា គ្រោះអគ្គិភ័យក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០២៤ នេះ បានកើតឡើងចំនួន ៤៤១ លើក បណ្តាលឱ្យឆេះផ្ទះ ៤៦៣ ខ្នង តូបផ្សារ ៥៧ តូប ឃ្លាំងទំនិញ ៩ កន្លែង រោងចក្រសិប្បកម្ម ១៦ កន្លែង អគាររដ្ឋបាល ៦ កន្លែង ស្លាប់មនុស្ស ១២ នាក់ និងរបួស ៤១ នាក់។
លោកបានបន្តថា ក្នុងចំណោមអ្នកស្លាប់ ១២ នាក់ ក្នុងនោះ នៅរាជធានីភ្នំពេញមានចំនួន ១ នាក់ រងរបួស ៨ នាក់ ឆេះផ្ទះ ៨៨ ខ្នង ឆេះតូបផ្សារ ១៦ តូប ឃ្លាំងទំនិញ ៣ កន្លែង រោងចក្រសិប្បកម្ម ៣ កន្លែង និងអគាររដ្ឋបាល ២ កន្លែង ក្នុងករណីអគ្គិភ័យ ៦៤ លើក។ បន្ទាប់មកខេត្តកណ្តាល ក្រចេះ កំពង់ធំ កំពង់ឆ្នាំង បាត់ដំបង និងខេត្តព្រះវិហារស្លាប់ ១ នាក់ៗ ខេត្តតាកែវស្លាប់ ២ នាក់ និងខេត្តសៀមរាបស្លាប់ ៣ នាក់។
លោកបានបន្តទៀតថា តួលេខនេះបើប្រៀបធៀបទៅនឹងរយៈពេល ៥ ខែដូចគ្នាឆ្នាំ ២០២៣ ឃើញថា មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយ ៥ ខែឆ្នាំមុន អគ្គិភ័យបានកើតឡើងចំនួន ៣០៤ លើក បណ្តាលឱ្យឆេះផ្ទះចំនួន ៣៤៣ ខ្នង ឆេះតូបផ្សារ ២៣ តូប ឃ្លាំងទំនិញ ៨ កន្លែង សាលារៀន ១ ខ្នង អគាររដ្ឋបាល ៨ កន្លែង រោងចក្រសិប្បកម្ម ៩ កន្លែង ស្លាប់មនុស្ស ១៤ នាក់ និងរបួស ២៣ នាក់។
បើតាម លោកឧត្ដមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្លាប់បានបញ្ជាក់ថា ដើមចមដែលនាំឲ្យមានគ្រោះអគ្គិភ័យកើតឡើង បណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីចំនួន ៤១.៥៥ ភាគរយ, ប្រើប្រាស់ភ្លើងចំនួន ៣៨.២៤ ភាគរយ និងក្ដាប់មិនបានចំនួន ២០.២១ ភាគរយ៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់