Connect with us

កីឡា

ឧកញ៉ា ស្រី ចាន់ថន ថា សហព័ន្ធគុន​ខ្មែរ​គួរ​ជួប Leduc ជជែកគ្នាទល់មុខ

បានផុស

នៅ

ឧកញ៉ា ស្រី ចាន់ថន ដែល​ជា​ស្ថាបនិក​ក្លិប​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ (KKIF) ចង់​ឃើញ​មាន​ការ​ជួប​គ្នា​រវាង​​ថ្នាក់​ដឹក​នាំ​សហព័ន្ធ​គុន​ខ្មែរ​ជា​មួយ​កីឡាករកាណាដា-មីយ៉ាន់ម៉ា Dave Leduc បន្ទាប់​ពី​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​មាន​សារ​ឆ្លើយ​ឆ្លង​គ្នា​​ច្រើន​នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ថ្ងៃ​អាទិត្យ ទី​៩ ខែ​មិថុនា ឆ្នាំ​២០២៤ លោក ខូវ ឆាយ បាន​ប្រកាស​នៅ​លើ​គណនី Facebook ផ្ទាល់​ខ្លួន​អំពី​ការ​បិទ​កីឡាករ Dave Leduc ក្នុង​អាណត្តិ​របស់​លោក ដោយសារ​តែ​មិន​អាច​ជឿ​ទុក​ចិត្ត​បាន​លើ​ជន​បរទេស​ម្នាក់​នេះ។

ភ្លាម​ៗ​នោះ កីឡាករ Dave Leduc បាន​ចេញ​វីដេអូ​មួយ​ដោយ​លើក​ឡើង​ថា ការប្រកាស​បិទ​ផ្លូវ​របស់​លោក ខូវ ឆាយ គឺ​ជា​វាយ​ប្រហារ​ដ៏​ធ្ងន់​ធ្ងរ​លើ​លោក ហើយ​សហព័ន្ធ​គួរ​តែ​ហៅ​លោក​ជជែក​គ្នា​ផ្ទាល់​ ប្រសើរ​ជាង។ បន្ទាប់​មក​លោក​បាន​លុប​វីដេអូ​នោះ​ចោល ដោយ​បាន​សរសេរសារ​ថា លោក​មាន​លុយ​ និង​មាន​ម្ចាស់​ឧបត្ថម្ភ​រួចហើយ ដូច្នេះ​លោក​មិន​ត្រូវ​ការ​ឲ្យ​អ្នក​រៀបចំ​កម្មវិធី​ចំណាយ​ប្រាក់​ឲ្យ​លោក​ទេ។ មួយ​ថ្ងៃ​បន្ទាប់​​ពោល​គឺ​នៅ​ថ្ងៃ​ចន្ទ ទី​១០ ខែ​មិថុនា ឆ្នាំ​២០២៤ លោក​បាន​​ធ្វើសន្និសីទ​សារព័ត៌មាន​ថែម​ទៀត​​ដើម្បី​បក​ស្រាយ​ជុំ​វិញ​ការលើក​ឡើង​របស់​លោក ខូវ ឆាយ ដែល​ធ្វើ​ឲ្យ​រឿង​រ៉ាវ​កាន់​តែ​ធំ។

នៅ​ព្រឹក​ថ្ងៃ​អង្គារ៍ ទី​១១ ខែ​មិថុនា ឆ្នាំ​២០២៤ ឧកញ៉ា ស្រី ចាន់ថន បាន​​បញ្ចេញ​មតិ​យោបលើ​គណនី Facebook ថា ៖«មតិរបស់បងប្អូនទាំងអស់​គ្នា៨០% មិនគាំទ្រ ដាវ លីឌុច តែបើតាមគំនិតខ្ញុំក៏មិនខុសពីបងប្អូនដែរ ប៉ុន្ដែខ្ញុំគិតថា រឿងទាំងអស់ គួរនិយាយគ្នាដាក់លើតុសិន ហើយ​ត្រូវមានលក្ខខណ្ឌកិច្ចសន្យា សិទ្ធិ​ក្នុងការរស់នៅ ច្បាប់ក្នុងប្រទេស»។

លោក​បាន​បន្ត​ថា ៖«បើតាមខ្ញុំគិត ដាវ លីឌុច ខុសតែម៉្យាងទេ គឺភាពអំនួតអួតអាងរបស់គាត់មិន​ឲ្យ​តម្លៃអ្នកដទៃ។ នេះជាចំណុចអវិជ្ជមានរបស់គាត់ តែបើយើងមើលទៅផ្លូវជីវិតរបស់គាត់ គាត់ដាក់ចិត្តមករស់នៅកម្ពុជាយើង ដោយយកប្រពន្ធ និងកូនមកនៅកម្ពុជា។ បើកអាជីវកម្មមុខរបរផ្ទាល់ខ្លួន ហើយគាត់ក៏មានផែនការផ្សែងៗទៀត ដោយមិនបានរៃអង្គាស់​លុយពីបងប្អូនណាទេ។ ខ្ញុំបានដឹងរឿងទាំងអស់រាល់កីឡាកបរទេសមកជួបខ្ញុំ តែខ្ញុំមិនអាចនិយាយបានទាំងអស់នោះទេ។ ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋ​មួយរូប​​ស្នើ​ឲ្យ​មានកិច្ចប្រជុំមួយដើម្បីដោះស្រាយ និងសម្របសម្រួលរឿងនេះ»៕

អត្ថបទ​ពាក់​ព័ន្ធ

ត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៣៧ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម