ព័ត៌មានជាតិ
ខេត្តចំនួន៧ ពុំសូវមានសកម្មភាពក្មេងទំនើង ខណៈខេត្តកណ្តាលសមត្ថកិច្ចឃាត់ក្មេងទំនើងច្រើនជាងគេ
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ បានឱ្យដឹងថា ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ សមត្ថកិច្ចចំណុះឱ្យក្រសួងមហាផ្ទៃ បានបង្ក្រាបក្រុមក្មេងទំនើង ៦៨ករណី ឃាត់ខ្លួនជាង ៣០០នាក់ នៅក្នុងរាជធានី-ខេត្ត ចំនួន ១៨ ។
លោក ទូច សុឃៈ នៅថ្ងៃទី១១ ខែមិថុនា បានថ្លែងថា គិតពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២៤ កម្លាំងសមត្ថកិច្ចចំណុះឱ្យក្រសួង អាជ្ញាធរដែនដី បានប្រតិបត្តិការរួមគ្នាយ៉ាងយកចិត្តទុកដាក់ តាមអនុសាសន៍របស់នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត។ ជាលទ្ធផលក្នុងការបង្ក្រាប ៧ថ្ងៃចុងក្រោយនេះ បង្ក្រាបបាន ៦៨ ករណី ឃាត់ក្រុមក្មេងទំនើងបានចំនួន៣០២នាក់ ។

លោកបញ្ជាក់ថា សកម្មភាពរបស់ក្រុមក្មេងទំនើងនៅក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ បានកើតឡើងនៅក្នុងដែនដីនៃរាជធានី ខេត្តចំនួន ១៨ ក្នុងនោះរួមមាន ខេត្តកណ្តាល កំពង់ឆ្នាំង ប៉ៃលិន កំពង់ស្ពឺ តាកែវ បន្ទាយមានជ័យ ក្រចេះ ស្វាយរៀង ពោធិ៍សាត់ កំពង់ចាម បាត់ដំបង រតនគិរី មណ្ឌលគិរី ព្រៃវែង ឧត្តរមានជ័យ កំពង់ធំ សៀមរាប និងរាជធានីភ្នំពេញ។ ចំណែក ខេត្តចំនួន ៧ ទៀត រួមមាន កំពត កែប កោះកុង ព្រះវិហារ សីហនុ ស្ទឹងត្រែង និងខេត្តត្បូងឃ្មុំ មិនមានកើតឡើងសកម្មភាពអវិជ្ជមានរបស់ក្រុមក្មេងទំនើងនោះទេ។
ក្នុងចំណោមទាំង ១៨រាជធានី ខេត្ត គឺមានរាជធានី ខេត្ត ចំនួន៤ មានកើតឡើងនូវករណី និងឃាត់ខ្លួនក្រុមក្មេងទំនើង គួរឱ្យកត់សម្គាល់ ដែលក្នុងនោះរាជធានីភ្នំពេញ មាន ១៨ករណី ឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន៣៦នាក់ កណ្តាល ៨ ករណី ឃាត់ខ្លួន ៤១នាក់ កំពង់ស្ពឺ ៦ ករណី ឃាត់៤០នាក់ និងខេត្តតាកែវ ៦ករណី ឃាត់ខ្លួនក្រុមក្មេងទំនើងបាន ៣៥នាក់។

លោកបញ្ជាក់ថា៖«ភាគច្រើនបំផុតនៃក្មេងទំនើងទាំងអស់ គឺសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធីច្បាប់ ដោយក្នុងនោះតុលាការ បានចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ន»។ លោកគូសរំលេចថា ក្នុងករណីទាំងនេះ បង្ក្រាបបានប្រសិទ្ធភាព ១០០ភាគរយ ពោលកើតឡើង៥ ករណី គឺបង្ក្រាបបានទាំង ៥ករណី។
កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២៤ នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញបញ្ជាឱ្យអភិបាលរាជធានី ខេត្ត និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស ត្រូវមានវិធានបង្ក្រាបចំពោះក្មេងទំនើង និងអនុវត្ដន៍ឱ្យបានម៉ឺងម៉ាត់បំផុត។ ការចេញបទបញ្ជានេះ ក្រោយសម្តេចបានសង្កេតឃើញថា មានសកម្មភាពក្មេងទំនើងធ្វើសកម្មភាពកាប់ចាក់គ្នាជាបន្តបន្ទាប់នៅក្នុងរាជធានីភ្នំពេញតាមបណ្តាញសង្គមរហូតដល់ធ្វើឱ្យខូចទ្រព្យសម្បត្តិភាគីម្ខាងទៀតផងដែរ៕
អត្ថបទ៖ ឡាយ សាមាន

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?