ព័ត៌មានជាតិ
លោក ឯម សុខសុវណ្ណ ពីគ្រូបង្រៀនគណិតវិទ្យា ក្លាយជាប្រធានគណបក្សដើម្បីកម្ពុជា
អតីតគ្រូបង្រៀនមុខវិជ្ជាគណិតវិទ្យាប្រមាណ៨ឆ្នាំ នៅក្នុងវិទ្យាល័យចំណោះទូទៅ និងបច្ចេកទេសបាវិត ខេត្តស្វាយរៀង លោក ឯម សុខសុវណ្ណ ក្លាយជាប្រធានគណបក្សដើម្បីកម្ពុជា។

លោក ឯម សុខសុវណ្ណ ចាប់ផ្ដើមអាជីពជាគ្រូបង្រៀននៅឆ្នាំ២០១១ ហើយបន្តបម្រើការងារក្នុងអាជីពនេះ រហូតដល់ឆ្នាំ២០១៩ ទើបលោកលាឈប់លែងបម្រើការងារក្រោមមូលហេតុរងសម្ពាធពីថ្នាក់ដឹកនាំ បញ្ហាអយុត្តិធម៌ និងគ្មានតម្លាភាព ប៉ុន្តែនាយកសាលាបដិសេដថា លោក ឯម សុខសុវណ្ណ លាឈប់ព្រោះតែមូលហេតុមិនមកបង្រៀនសិស្សច្រើនដង។ ក្នុងពេលបម្រើការងារជាគ្រូបង្រៀន លោក ឯម សុខសុវណ្ណ ក៏ប្រឡូកក្នុងឆាកនយោបាយជាមួយអតីតគណបក្សសង្គ្រោះជាតិ បក្សដែលត្រូវបានតុលាការរំលាយនៅឆ្នាំ២០១៧។ លោក ឯម សុខសុវណ្ណ ក៏ធ្លាប់ចូលរៀនថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យខេមរៈ ក្នុងរាជធានីភ្នំពេញ។
ចំណេរក្រោយមក នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ លោក ឯម សុខសុវណ្ណ ប្រកាសជាសាធារណៈនៅលើគណនីហ្វេសប៊ុកថា លោកចូលរួមជីវភាពនយោបាយជាមួយគណបក្សយុវជនកម្ពុជា ដែលមានលោក ពេជ្រ ស្រស់ ជាប្រធានបក្ស។ ក្នុងឆាកនយោបាយក្រោមដំបូលបក្សយុវជនកម្ពុជា លោក ឯម សុខសុវណ្ណ ទទួលបានតំណែងជាន់ខ្ពស់មួយជា ប្រធាននាយកដ្ឋានកិច្ចការនយោបាយ និងជាអគ្គលេខាធិការគណបក្សយុវជនកម្ពុជា។ ក្នុងពេលបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ លោក ឈរឈ្មោះជាតំណាងរាស្ត្រនៅមណ្ឌលស្វាយរៀង។ ក្រោយការព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនាថ្ងៃទី២៣ ខែកក្កដា មួយថ្ងៃ ពោលនៅថ្ងៃទី២៤ ខែកក្កដា លោក បង្ហោះលិខិតលាឈប់ពីតំណែងនានា នៅក្នុងគណបក្សយុវជនកម្ពុជា។

ជាង១ខែ បន្ទាប់ពីចាកចេញពីបក្សយុវជនកម្ពុជា លោក ឯម សុខសុវណ្ណ ស្នើសុំទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្កើតគណបក្សថ្មីមួយ ឈ្មោះថា គណបក្សអាយ៉ងខ្មែរ ប៉ុន្តែសំណើរត្រូវបានបដិសេធពីសំណាក់លោករដ្ឋមន្ត្រី។ រំលងជាង៣សប្ដាហ៍ក្រោយមក លោក ឯម សុខសុវណ្ណ ស្នើសុំទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្កើតគណបក្សម្ដងទៀត ដោយដាក់ឈ្មោះថា គណបក្សខ្ញុំបម្រើខ្មែរ ប៉ុន្តែនៅតែរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបដិសេដម្ដងទៀត។ ចំពោះមូលហេតុនៃការបដិសេដទាំងពីរលើកនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ទម្លាយឱ្យដឹងថា គឺព្រោះតែបញ្ហាឈ្មោះគណបក្ស ទើបក្រសួងមិនអនុញ្ញាតឱ្យបង្កើត។
ទោះរងបរាជ័យចំពោះសំណើរបង្កើតគណបក្សចំនួន២ដងទៅហើយក្ដី ក៏លោក ឯម សុខសុវណ្ណ មិនបោះបង់បំណងបង្កើតគណបក្សឡើយ ដោយនៅថ្ងៃទី១៦ ខែ តុលា ឆ្នាំ២០២៣ លោក បានស្នើទៅប្រមុខក្រសួងមហាផ្ទៃ បង្កើតគណបក្សឈ្មោះថា ដើម្បីកម្ពុជា ហើយនៅថ្ងៃទី២៧ ខែតុលា លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃ អនុញ្ញាតឱ្យបង្កើតគណបក្សនេះជាផ្លូវការណ៍។ គណបក្សនេះ ក៏ត្រូវក្រសួងមហាផ្ទៃ ចុះឈ្មោះទៅក្នុងបញ្ជីរគណបក្សនយោបាយនៅក្រសួងមហាផ្ទៃនាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤។

១ខែបន្ទាប់ពីក្លាយជាបក្សនយោបាយស្របច្បាប់នៅកម្ពុជា ជាក់ស្ដែងនៅថ្ងៃទី០៩ ខែមិថុនា បក្សនេះ រៀបចំសមាជជាលើកដំបូងបង្អស់ ដោយអង្គសមាជ សម្រេចផ្ដល់សេចក្ដីទុកចិត្តឱ្យលោក ឯម សុខសុវណ្ណ ធ្វើជាប្រធានបក្សថ្មីសន្លាងមួយនេះ៕
ដោយ៖ ង៉ិល ណារ៉ាត់

-
សន្តិសុខសង្គម១៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច