ព័ត៌មានជាតិ
គ្រូពេទ្យ ចុះយកសំណាកសាច់ញាតិ និងភ្ញៀវចូលរួមមង្គលការ១៦០នាក់ ក្នុងខេត្តកំពង់ចាម
ក្រោយក្រសួងសុខាភិបាល បានរកឃើញថា មានអ្នកកើតជំងឺកូវីដ-១៩ម្នាក់ បានទៅចូលរួមពិធីមង្គលការនៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។

នៅព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ មន្ទីរសុខាភិបាលខេត្តកំពង់ចាម លោក គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានដឹកនាំក្រុមគ្រូពេទ្យ សហការជាមួយអាជ្ញាធរស្រុកកងមាស ស្រុកស្រីសន្ធរ ចុះយកសំណាកប្រជាពលរដ្ឋនៅភូមិកោះតូច ឃុំពាមជីកងប្រមាណ៦០នាក់ រួចបន្តទៅយកសំណាកប្រជាពលរដ្ឋនៅ មណ្ឌលសុខភាពស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ ប្រមាណជាង១០០នាក់ទៀត ខណៈដែលមានបុរសម្នាក់រកឃេីញវិជ្ជមានកូវីដ១៩ បានអញ្ជេីញមកចូលរួមមង្គលការនៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស កាលពីថ្ងៃទី២១ ខែកុម្ភៈកន្លងទៅនេះ។

រដ្ឋបាលខេត្តកំពង់ចាម ក៍បានអំពាវនាវដល់អ្នក ដែលបានមកចូលរួមក្នុងមង្គលការ និងអ្នកពាក់ព័ន្ធនៅស្រុកកងមាស ទៅពិនិត្យសុខភាព និងយកសំណាកដែលរៀបចំដោយមន្ទីរសុខាភិបាលខេត្ត នៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស។
បន្ថែមពីនេះ រដ្ឋបាលខេត្តកំពង់ចាម ក៏កំពុងស្វែករកអ្នកពាក់ព័ន្ធផ្សេងទៀតផង ពិសេសអ្នករួមតុជាមួយផ្ទាល់ រួមមាន ក្រុមអ្នកសំអាង និងអ្នកថតរូប រស់នៅភូមិព្រៃទទឹង និងភូមិវាលស្បូវ ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ព្រមទាំងប្រជាពលរដ្ឋ២នាក់ផ្សេងទៀត រស់នៅភូមិដំណាក់ជ្រៃ ឃុំពាមជីកង ស្រុកកងមាស៕
អត្ថបទ៖ ហុង ម៉េងហៀ





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ