ព័ត៌មានជាតិ
ក្រុមហ៊ុនធំៗរបស់អេស្ប៉ាញជួប លោក ស៊ុន ចាន់ថុល ក្នុងដំណើរគោះទ្វារអ្នកវិនិយោគនៅអឺរ៉ុប
ក្នុងដំណើរបេសកកម្មគោះទ្វារវិនិយោគនៅបណ្តាប្រទេសនៅអឺរ៉ុប លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយបណ្ដាក្រុមហ៊ុនធំៗរបស់អេស្ប៉ាញ ដើម្បីបញ្ជ្រាបបន្ថែមទៀតអំពីបេសកកម្ម និងការត្រៀមខ្លួនរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការសម្របសម្រួលកិច្ចការងាររបស់វិនិយោគិនដើម្បីធានានូវជោគជ័យភាពរបស់បណ្ដាក្រុមហ៊ុនដែលសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា។

បណ្ដាក្រុមហ៊ុនធំៗរបស់អេស្ប៉ាញ ដែលបានជួបពិភាក្សាការងារជាមួយលោក ស៊ុន ចាន់ថុល វិនិយោគលើវិស័យជាច្រើនរួមមាន ហេដ្ឋារចនាសម្ព័ន្ធ រថភ្លើង វិស្វកម្មនិងសំណង់ ឱសថ សុខាភិបាល ការអប់រំ ធនធានទឹកនិងថាមពល និងកសិកម្មជាដើម។
ក្នុងនោះលោក ស៊ុន ចាន់ថុល មានជំនួបដាច់ដោយឡែកពីគ្នាជាបន្តបន្ទាប់ជាមួយបណ្តាក្រុមហ៊ុនធំៗរបស់ប្រទេសអេស្ប៉ាញមានដូចជា៖
១. ក្រុមហ៊ុន INSUD PHARMA ដែលជាក្រុមហ៊ុនឱសថល្បីល្បាញមួយមានជំនាញក្នុងការស្រាវជ្រាវ ការអភិវឌ្ឍន៍ និងការផលិតថ្នាំដែលមានគុណភាពខ្ពស់ និងបច្ចុប្បន្នមានប្រតិបត្តិការនៅប្រមាណជាង ៤០ ប្រទេស។
២. ក្រុមហ៊ុន CENTUNION គឺជាក្រុមហ៊ុនវិស្វកម្ម និងសំណង់ ដែលមានឯកទេសក្នុងការរចនា និងប្រតិបត្តិការគម្រោងឧស្សាហកម្មនៅទូទាំងពិភពលោក ជាមួយនឹងបទពិសោធន៍ប្រមាណ ៦០ ឆ្នាំ លើគម្រោងដែលបានបញ្ចប់រួចរាល់ជាង ៣០០ នៅ ៥០ ប្រទេសរួមមានតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
៣. ក្រុមហ៊ុន MELIA GROUP មានប្រតិបត្តិការអាជីវកម្មសណ្ឋាគារឈានមុខគេលំដាប់ពិភពលោក ជាមួយសណ្ឋាគារចំនួនជាង ៣៨០ នៅក្នុងប្រទេសចំនួន ៤០។ MELIA Hotels International កំពុងស្វែងរកដៃគូសហការដើម្បីពង្រីកសណ្ឋាគារ និងទេសចរណ៍ក្នុងប្រទេសកម្ពុជា។
៤. ក្រុមហ៊ុន MOLECOR គឺជាក្រុមហ៊ុនដែលមានឯកទេសក្នុងការផលិតបំពង់ PVC-O ដែលមានគុណភាពខ្ពស់។ បច្ចុប្បន្ននេះ ផលិតផលរបស់ក្រុមហ៊ុន MOLECOR ត្រូវបានប្រើប្រាស់នៅក្នុងប្រទេសជាង ២៥ រួចមកហើយ។
៥. ក្រុមហ៊ុន CAF គឺជាក្រុមហ៊ុនដែលមានវត្តមាននៅប្រមាណ ៤០ ប្រទេស ក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មជាច្រើនក្នុងដំណោះស្រាយផ្លូវដែក រួមមានរថភ្លើងល្បឿនលឿន និងការថែទាំជាដើម។
៦. ក្រុមហ៊ុន BIORIZON BIOTECH គឺជាក្រុមហ៊ុនដែលមានមុខសញ្ញាផ្តោតលើជីវបច្ចេកវិទ្យា សម្រាប់វិស័យកសិកម្ម។
៧. ក្រុមហ៊ុន EDUCTRADE គឺជាក្រុមហ៊ុនដែលមានបទពិសោធន៍ជាង ៤០ ឆ្នាំ ក្នុងគម្រោងជាច្រើន លើវិស័យសុខាភិបាល ការអប់រំ ធនធានទឹកនិងថាមពល នៅប្រមាណ ៤០ ប្រទេសទូទាំងពិភពលោក។
៨. ក្រុមហ៊ុន TALGO ជាក្រុមហ៊ុនដែលមានឯកទេសក្នុងការរចនា ផលិត និងថែទាំរថភ្លើង ដែលក្រុមហ៊ុននេះបានដាក់សាកល្បងប្រើប្រាស់ផ្លូវរថភ្លើងដំបូងរបស់ខ្លួនតាំងពីឆ្នាំ ១៩៤១។
ក្រៅអំពីជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាមួយក្រុមហ៊ុនខាងលើ គណៈប្រតិភូកម្ពុជាដែលអមដំណើរលោកឧបនាយករដ្ឋមន្ត្រី ដែលមានសមាសភាពមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ, សភាពាណិជ្ជកម្មកម្ពុជា, សមាគមឧកញ៉ា, និងវិស័យឯកជនកម្ពុជា ក៏មានការជួបពិភាក្សាការងារ (Business-to-Business_B2B) ជាមួយតំណាងក្រុមហ៊ុនប្រមាណជាង ៣០ ផ្សេងទៀតរបស់អេស្ប៉ាញផងដែរ៕





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ