Connect with us

ព័ត៌មានជាតិ

អាជ្ញាធរក្រុងព្រះសីហនុ ផ្អាកការដ្ឋានសាងសង់របស់ក្រុមហ៊ុនឯកជន ក្រោយចាក់ដីចូលសមុទ្រ

បានផុស

នៅ

អាជ្ញាធរក្រុងព្រះសីហនុ សម្រេចផ្អាកការដ្ឋានសាងសង់ជាបណ្តោះអាសន្ន នូវអាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្ររបស់ក្រុមឯកជនមួយ ក្រោយពិនិត្យឃើញថា ក្រុមហ៊ុននេះ​ពុំទាន់មានលិខិត​អនុញ្ញាត​សាង​សង់តាមផ្លូវច្បាប់ និងខ្វះកិច្ចសហការពីអាជ្ញាធរពាក់ព័ន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេចផ្អាកនេះ បន្ទាប់ពីលោក អ៊ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចម្រុះខេត្ត ចុះពិនិត្យទីតាំងសាងសង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រ របស់ក្រុមហ៊ុនយូណាន ជីងចេង ខូអិលធីឌី ដែលមានទីតាំងស្ថិតនៅតាមបណ្តោយឆ្នេរអូរត្រេះ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាគ្នារួចមក លោក អ៊ី សុខឡេង ដែលជាប្រធានការងារនេះ បានធ្វើការបូកសរុប និងសម្រេចឱ្យក្រុមហ៊ុនត្រូវផ្អាកការដ្ឋានសាងសង់ជាបណ្តោះសិន និងតម្រូវឱ្យក្រុមហ៊ុននេះត្រូវកាយដីដែលបានចាក់លើឆ្នេរសមុទ្រចេញវិញ និងជួសជុលផ្លូវក្រានីតឱ្យបានស្អាតដូចដើមវិញ។

លោកអភិបាលរង ក៏បានណែនាំតម្រង់ទិសដល់ក្រុមហ៊ុនត្រូវមានកិច្ចសហការពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក្នុងការកំណត់និយាមកាទីតាំងឱ្យបានច្បាស់លាស់ និងត្រូវស្នើសុំគោលការណ៍ប្រើប្រាស់ដីសាធារណៈពីរាជរដ្ឋាភិបាល។ លោកបញ្ជាក់ថា៖«ក្រុមហ៊ុនត្រូវសិក្សាគម្រោងប្លង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រឱ្យបានច្បាស់លាស់ ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងអត្តសញ្ញាណល្អឯកសម្រាប់ខេត្តព្រះសីហនុ និងត្រូវសិក្សាពីផលប៉ះពាល់បរិស្ថានឱ្យបានហ្មត់ចត់»។

បើតាមលោក អ៊ី សុខឡេង ក្រុមហ៊ុនខាងលើនេះ ពុំទាន់មានលិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាត​បើកការដ្ឋាន ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅឡើយទេ ខណៈលោកក្រើន​រំឭកក្រុម​ហ៊ុននេះ ត្រូវសហការជាមួយអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ ក្នុងការអនុវត្តគម្រោងឱ្យស្របតាមនីតិវិធី និងលិខិតបទដ្ឋានគតិយុត្តដែលមានចែងជាធរមាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជ័យ ចាប
ជីវិតកម្សាន្ដ២១ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ដាណឺម៉ាក ព្រមានថា ៥ឆ្នាំទៀត រុស្ស៊ី អាចបញ្ឆេះសង្គ្រាមធំនៅអឺរ៉ុប

Sokha Hotels

ព័ត៌មានពេញនិយម