Connect with us

ព័ត៌មានជាតិ

​អ្នកនាំពាក្យក្រសួងការងារអះអាងថា ជំនាញវិជ្ជាជីវៈ កំពុងមាន​តម្រូវការទីផ្សារការងារខ្ពស់​​

បានផុស

នៅ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងរៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស ​និង​វិជ្ជាជីវៈ ​លើកទី៧ ​ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ និងមានការងារ» ​នៅមជ្ឈ​មណ្ឌល​សន្និបាត និងពិព័ណ៌កោះពេជ្រ ​នៅថ្ងៃទី ​១៥-១៦ ​ខែមិថុនា ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាទិវារៀបចំដើម្បី ​លើកកម្ពស់គុណភាព និងគុណតម្លៃការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដល់​យុវជន​កម្ពុជា ​ជាពិសេសយុវជនដែលមានភាពក្រីក្រ ខណៈរាជរដ្ឋាភិបាលបានដាក់ចេញ​កម្មវិធី​បណ្ដុះ​បណ្ដាលយុវជនដែលងាយរងហានិភ័យ និងយុវជនមកពីគ្រួសារក្រីក្រ ១,៥ លាននាក់ កាល​ពីខែវិច្ឆិកា ឆ្នាំមុន។

​ការរៀបចំទិវាជាតិនេះ ទៀតសោតក៏មានគោលបំណងផ្សព្វផ្សាយដល់យុវជន សិស្ស និស្សិត និង​សា​ធារណជនឱ្យយល់ដឹងកាន់តែច្បាស់ អំពីសារៈសំខាន់ក្នុងការចូលរៀនជំនាញ​វិជ្ជា​ជីវៈ។

​លោក កត្តា អន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ ​និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ​មាន​ប្រសាសន៍​នៅក្នុង​សន្និសីទ​សារព័ត៌មាននៅថ្ងៃទី ១២ ​ខែមិថុនា ឆ្នាំ ២០២៤ នេះថា បច្ចុប្បន្ន​នៅ​លើ​សា​កលលោកគឺជាដំណាក់កាល ៤.០ ​ដែលប្រទេសទាំងអស់នៅលើពិភពលោក ​និងតំបន់ មាន​ការ​ប្រកួត​ប្រជែង​គ្នា​នៅក្នុងវិស័យឧស្សាហកម្ម ​ខណៈវិស័យមួយនេះ ​បានស្រូប​កម្លាំង​ពលកម្ម​ច្រើន​នៅ​កម្ពុជា។

​កម្ពុជាមានកម្លាំងពលកម្មជាង ១០ លាននាក់ ក្នុងនោះ ១,៧ លាននាក់ ធ្វើការនៅក្នុង​វិស័យ​រោង​ចក្រ សហគ្រាស ក្រុមហ៊ុន និងជាង ៩៥ ម៉ឺននាក់ ធ្វើការនៅលើវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែក​ជើង និងសម្ភារធ្វើដំណើរ ដែលមាននារី ៨០ ភាគរយ។

​បើតាម លោក កត្តា អន កម្ពុជាមិនអាចនៅត្រឹមតែឧស្សាហកម្មធុនស្រាលនោះទេ ​ដោយ​កម្ពុជា​ត្រូវ​តែ​វិវត្តទៅរកឧស្សាហកម្មធុនមធ្យម និងធុនធ្ងន់ ​មានន័យថា ជាឧស្សាហកម្មមួយ ដែលទាក់​ទាញ​អ្នក​ជំនាញ បុគ្គលិកដែលមានជំនាញច្បាស់លាស់ ខណៈរដ្ឋាភិបាល បានគិតពីកម្លាំង​យុវជន​ដែល​បោះ​បង់ការសិក្សា។

​មន្ត្រីអ្នកនាំពាក្យដដែលរូបនេះ អះអាងថា បច្ចុប្បន្ន តម្រូវការពលកម្មដែលមានជំនាញមានច្រើន ខណៈ​រដ្ឋាភិបាលខិតខំបណ្ដុះបណ្ដាលជំនាញដល់យុវជន​ឱ្យស្របតាមតម្រូវការទីផ្សារការងារ​នា​ពេល​បច្ចុប្បន្ន។

​លោក ហ៊ីង ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ បណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈ ​មាន​ប្រសាសន៍ថា អ្នករៀនជំនាញវិជ្ជាជីវៈមានកម្រិត១ រហូតដល់កម្រិត ៣ ដែលរហូតដល់វិស្វករ។ ​

​លោក ហ៊ីង ស៊ីដេត ​បញ្ជាក់ថា ​សិស្សដែលបានចូលរួមបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ​ភាគច្រើន​ទទួល​បានការងារធ្វើ ​ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាល។

​លោកបញ្ជាក់ថា ​បច្ចុប្បន្ន ​កម្មវិធី ១,៥ ​នាក់ ​នៅតែជួបបញ្ហាប្រឈម ​ក្នុងការចុះឈ្មោះ​ចូលរៀន​របស់​សិស្ស ដែល​គិតមកដល់ពេលនេះ ​កម្មវិធីនេះ ​មានអ្នកចុះឈ្មោះចូលរួមបាន​ជាង ៤ ម៉ឺននាក់ ​ខណៈ​បាន​ធ្វើតេស្ដបញ្ជាក់សមត្ថភាពសិស្សជាង ៣ ពាន់នាក់ ​និងបានការងារជាង ៩០០ នាក់ ​ដែលទទួល​បាន​ប្រាក់ខែពី ១៥០ ដុល្លារ ទៅ ៣០០ ដុល្លារ ​ដោយចំណាយរយៈពេលសិក្សាត្រឹមតែ ៤ ខែ​៕

អត្ថបទ៖ ឡេង ដេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

កម្ពុជា​ចាប់ផ្ដើម​គិតគូរ​ ធ្វើ​ពាណិជ្ជកម្ម​កេសរ​កូល ខណៈ​ប្រទេសជិតខាង​កើប​ចំណូល​បាន​រយ​លាន​ដុល្លារ

ព័ត៌មានជាតិ៣២ នាទី មុន

កម្ពុជាអនុម័តគម្រោងវិនិយោកថ្មីចំនួន១៩០ ជាមួយទុនវិនិយោគជាង ៣,២ពាន់លានដុល្លារ​ក្នុងឆមាសទី១

ព័ត៌មានជាតិ៥៧ នាទី មុន

បែបបទ នីតិវិធី និងវិធានថ្មីពាក់ព័ន្ធនឹងការងាររបស់រដ្ឋសភា ត្រូវបានអនុម័តឱ្យប្រើជាផ្លូវការ

សុខភាព១ ម៉ោង មុន

ក្រសួងសុខាភិបាល ចុះពង្រឹងគុណភាពសេវាសុខាភិបាល មន្ទីរពេទ្យខេត្តក្រចេះ ជុំទី២

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក បៃដិន ថា ត្រូវ​ការ​គេង​ច្រើន ធ្វើការ​តិច​ពេល​យប់ ហើយ​ហាម​កម្មវិធី​ក្រោយ​ម៉ោង​៨

សេដ្ឋកិច្ច២៣ ម៉ោង មុន

កម្ពុជាគួរត្រៀមខ្លួនបែបណា ​មុនពេលប្ដូរឋានៈ ទៅជាប្រទេសមានចំណូល​មធ្យមក​ម្រិតខ្ពស់

ព័ត៌មានជាតិ៣ ម៉ោង មុន

កូនប្រុសលោក រ័ត្ន ស្រ៊ាង ត្រូវបានតែងតាំងជាមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ

សន្តិសុខសង្គម១៨ ម៉ោង មុន

ឃើញអាការៈកូនស្រីមិនស្រួលខ្លួនក៏នាំទៅពិនិត្យ ទើបបែករឿងមានគេចាប់រំលោភ

ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក ស៊ុន ចាន់ថុល៖ «ទោះយើងកើតពុំទាន់ការកសាងអង្គរវត្ត ប៉ុន្តែយើងមានមោទនភាពដែលកើតទាន់ការជីកព្រែកហ្វូណនតេជោ»

ព័ត៌មានជាតិ១៦ ម៉ោង មុន

ជើងទី១ Air Asia Malaysia ដឹកភ្ញៀវ១៤០នាក់ ពីកូឡាឡាំពួរ មកចុះចតនៅព្រលានយន្តហោះអន្តរជាតិព្រះសីហនុ

Sokha Hotels

ព័ត៌មានពេញនិយម