Connect with us

ព័ត៌មានជាតិ

ពលរដ្ឋព្រួយបារម្ភក្រុមហ៊ុនពីរ កសាងផ្លូវ ៣០០ ម៉ែត្រ គ្មានគុណភាព ព្រោះដេញថ្លៃទាបពេក

បានផុស

នៅ

នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នេះ នៅសាលាឃុំរកាខ្នុរ មានបើកកិច្ចលទ្ធកម្មគម្រោងដេញផ្លូវបេតុងអាមេចំនួន ២ ខ្សែ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ត្រូវបានរៀបចំដោយ រដ្ឋបាលស្រុក ទីចាត់ការ ផែនការ វិនិយោគខេត្ត និងគណៈកម្មការឃុំចំនួន ២ នៃស្រុកក្រូចឆ្នារ។ កិច្ចរៀបចំប្រកបដោយរបៀបវិរៈ គ្មានភាពរញ៉េរញ៉ៃ មានតម្លាភាព យុត្តិធម៌ត្រឹមត្រូវ ដើម្បីជ្រើសរើសក្រុមហ៊ុនដែលបំណងចូលរួមអភិវឌ្ឍកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅមូលដ្ឋានឱ្យបានប្រសើរឡើង។ ក្រោមកញ្ចប់ថវិកាមូលនិធិអភិវឌ្ឍន៍ ឃុំ សង្កាត់ ក្នុងនោះ គេឃើញមានក្រុមហ៊ុនចំនួន ១៦ បានចូលរួមប្រកួតប្រជែង ជាលទ្ធផលទទួលបានក្រុមហ៊ុនពីរ ជាអ្នកកសាងផ្លូវបេតុងដែលមានប្រវែង ៣០០ ម៉ែត្រនេះ ក្នុងតម្លៃទាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សឺង គិរីវ៉ាន់ឌី នាយកទីចាត់ការ ផែនការ វិនិយោគខេត្ត ថ្លែងថា ក្នុងកិច្ចលទ្ធកម្មខេត្តតែងចង់បានក្រុមហ៊ុនណាដែលទទួលបានសិទ្ធិកសាងផ្លូវត្រូវធានាដល់គុណភាព ហើយក៏មិនចង់បានក្រុមហ៊ុនដែលដេញបានតម្លៃទាប តែធ្វើផ្លូវគ្មានគុណភាពនោះទេ។ ក្នុងចំណោមក្រុមហ៊ុនចំនួន ១៦ បានចូលដាក់សំណើ ពេលបើកសំណើ មានក្រុមហ៊ុនចំនួនពីរ ឈ្នះការប្រជែងគម្រោង គឺឃុំរកាខ្នុរ កសាងផ្លូវបេតុងប្រវែង ២០០ ម៉ែត្រ ទទឹង ៤ ម៉ែត្រកន្លះ និងកម្រាស់ ១ តឹកកន្លះ ដែលតម្លៃប៉ាន់ស្មានជាង ១៣៥ លានរៀល ដេញបានតម្លៃជាង ៣៥ លានរៀល បានទៅក្រុមហ៊ុន ហង្ស សុខគួយ។ និងឃុំស្វាយខ្លាំង កសាងផ្លូវប្រវែង ១០០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ កម្រាស់ ១ តឹកកន្លះ ដែលតម្លៃប៉ាន់ស្មានជាង ៧៧ លានរៀល ដេញបានតម្លៃជាង ១៩ លានរៀល បានទៅក្រុមហ៊ុន អ៉ឹង ចាន់ឡា។

ជុំវិញការដេញថ្លៃ អ្នកទទួលម៉ៅការមួយចំនួនធំ និងប្រជាពលរដ្ឋនៅទីនោះ មានការព្រួយបារម្ភយ៉ាងខ្លាំង ដោយផ្លូវក្រុមហ៊ុន ហង្ស សុខគួយ ជាអ្នកកសាងផ្លូវក្នុងឃុំរកាខ្នុរ ប្រវែង ២០០ ម៉ែត្រ ក្នុងតម្លៃដេញបានក្នុង ១ ម៉ែត្រការ៉េ តម្លៃជិត ៤ ម៉ឺនរៀល។ ហើយផ្លូវក្រុមហ៊ុន អ៉ឹង ចាន់ឡា កសាងផ្លូវ ១០០ ម៉ែត្រ ក្នុងឃុំស្វាយឃ្លាំង ក្នុង ១ ម៉ែត្រការ៉េ តម្លៃជិត ២ ម៉ឺនរៀលនោះ។ តើតម្លៃទាបបែបនេះ ក្រុមហ៊ុនទាំងពីរចុះកិច្ចកុងត្រាធានាគុណភាពផ្លូវដូចម្តេច?

អ្នកទទួលម៉ៅការ ប្រជាពលរដ្ឋបានបន្តទៀតថា បើតម្លៃទាប ធ្វើផ្លូវមានគុណភាពមែន ថវិកាជាង ១៣៥ លានរៀល អាចកសាងផ្លូវបានជិត ៨០០ ម៉ែត្រឯណោះ ក្នុងឃុំរកាខ្នុរ។ ហើយថវិកា ៧៧ លានរៀល អាចកសាងផ្លូវក្នុងឃុំស្វាយឃ្លាំងបានប្រវែង ៤០០ ម៉ែត្រដែរ។ ទាំងអ្នកទទួលការ និងពលរដ្ឋថា បើតម្លៃទាបបែបនេះ កសាងផ្លូវកើតមែននោះ រដ្ឋនឹងចំណេញលុយ ហើយពលរដ្ឋចំណេញផ្លូវ៕

អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម