ព័ត៌មានជាតិ
ចំណែកទីផ្សាររថយន្តថ្មីកើនឡើងដល់ ៥០% ខណៈការលក់រថយន្តជជុះធ្លាក់ចុះ
ចំណែកទីផ្សាររថយន្តថ្មីនៅប្រទេសកម្ពុជាមានការកើនឡើងដល់ ៥០% ដែលជាកំណើនមួយខ្ពស់គួឱ្យកត់សម្គាល់នៅក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈការលក់រថយន្តជជុះក៏ធ្លាក់ចុះដូចគ្នា។ នេះបើតាមការឱ្យដឹងពីលោក សាយ រតនៈ ប្រធានគ្រប់គ្រងការសិក្សា និងអភិវឌ្ឍក្រុមហ៊ុន អ អិម អេ ខេមបូឌា។

លោក សាយ រតនៈ មានប្រសាសន៍នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៤នេះថា បច្ចុប្បន្ន ប្រជាជនខ្មែរ មានការយល់ដឹងច្រើន គាត់បានផ្លាស់ប្ដូរផ្នត់គំនិតថ្មី ចាកចេញពីការប្រើប្រាស់រថយន្តមួយទឹក ទៅរថយន្តថ្មី ដែលមានកំណើនដល់ ៥០ ភាគរយ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោក សាយ រតនៈបញ្ជាក់ថា៖ «ដោយសារតែតម្លៃឡានថ្មី ប្រហាក់ប្រហែល នឹងឡានជជុះនៅស្រុកគេ ដែលគេប្រើ ១០ ទៅ ២០ ឆ្នាំ បានយកមកប្រើនៅស្រុកខ្មែរ ការលក់រថយន្តជជុះបានធ្លាក់ចុះ ៥០% ខណៈប្រជាជនខ្មែរ មានការយល់ដឹងខ្ពស់ ដែលនេះក៏ជាកត្តាជំរុញឱ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើន»។

បើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ការនាំចូលរថយន្តរបស់កម្ពុជានៅក្នុងឆ្នាំ២០២៣ បានធ្លាក់ចុះរហូតដល់ជិត៣៦% បើធៀបនឹងឆ្នាំ២០២២។
កម្ពុជាបានចំណាយទឹកប្រាក់ចំនួន ៣៨៥ លានដុល្លារ ទៅលើការនាំចូលរថយន្តពីទីផ្សារអន្តរជាតិនៅក្នុងរយៈពេល ៥ ខែ ដើមឆ្នាំនេះ ធ្លាក់ចុះ ១៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម៕

អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា