Connect with us

ព័ត៌មានជាតិ

ផ្សារ​ព្រំដែន​កម្ពុជា​ព្រែក​ចាក​ជា​កន្លែង​ដោះដូរ​និង​តាំង​លក់ទំនិញ​បី​ប្រទេស​រួមគ្នា

បានផុស

នៅ

ផ្សារ​ព្រំដែន​កម្ពុជា​ព្រែក​ចាក​កំពុង​ចាប់ផ្តើម​សាងសង់ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ដើមឆ្នាំ​២០២២​ខាង​មុខ​។

តាម​អ្នកជំនាញ​ថា ផ្សារ​នេះ​មា​ន​សក្ដានុពល​ខ្លាំង ទី​១​ដើម្បី​អនុវត្តតាម​កិច្ចព្រមព្រៀង​ទ្វេរ​ភាគី​ផង និង​ទី​២ ដើម្បី​សម្រួល​ពលរដ្ឋ​ឲ្យ​កាន់តែ​មានលទ្ធភាព​រក​ស៊ី​ដោះដូរ​ទំនិញ​ផង ព្រោះ​ក្រោយពេល​ដាក់​ដំណើរការ​ផ្សារ​ព្រំដែន​កម្ពុជា​ព្រែក​ចាក ជា​កន្លែង​ដោះដូរ និង​តាំង​លក់ទំនិញ​រវាង​បី​ប្រទេស​រួមគ្នា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២១ ឯកឧត្តម​ ជាវ តា​យ អភិបាល​ខេត្តកំពត បាន​អមដំណើរ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ដើម្បី​ចុះ​ពិនិត្យ​ទីតាំង សាងសង់​ផ្សារ​ព្រំដែន​កម្ពុជា​ព្រែក​ចាក ស្ថិតក្នុង​ភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុក​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត​។

ប្រធានសភាពាណិជ្ជកម្ម​ខេត្តកំពត​ កែប លោក​ឧកញ៉ា ហាក់ វណ្ណា បាន​ប្រាប់​ឲ្យ​ដឹងថា ផ្សារ​ព្រំដែន​កម្ពុជា​ព្រែក​ចាក​សាងសង់​លើ​ផ្ទៃដី​២ហិកតា ខណៈដែល​ផ្ទៃដី​គម្រោង​អភិវឌ្ឍន៍​សរុប​មាន​ទំហំ​៥០ ហិកតា​។ គម្រោង​នេះ​ប្រើប្រាស់​ថវិកា​របស់​រាជ​រដ្ឋាភិបាលប្រមាណ​២​លាន​ដុល្លារ ជា​គម្រោង​អទិ​ភាព​ទី​២ ក្នុងចំណោម​ខេត្ត​ជាប់​ព្រំដែន​វៀតណាម បន្ទាប់ពី​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​ខេត្ត​ត្បូងឃ្មុំ។​តាម​ការរំពឹងទុក​ផ្សារ​ព្រំដែន​កម្ពុជា​ព្រែក​ចាក នឹង​សាងសង់​រួច​នៅ​ដើមឆ្នាំ​២០២២ ។

​លោក​ឧកញ៉ា​បាន​បន្ថែមថា ក្រោយ​សាងសង់​រួចរាល់​ដាក់​ឲ្យ​ដំណើរការផ្សារ​នេះ​ប្រើប្រាស់​ជា​កន្លែង​ដោះដូរ និង​តាំង​លក់ទំនិញ​បី​ប្រទេស​រួមគ្នា គឺ​កម្ពុជា វៀតណាម និង​ថៃ​។

ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្មបានស្នើ​ដល់ឯកឧត្តម​អភិបាលខេត្ត ដូច​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ថ្នាក់ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ជួយ​សម្រួល និង​សហការ​ឲ្យ​បានល្អ ជាមួយនឹង​ក្រុម​ហ៊ុន​សាងសង់ ដើម្បី​ធ្វើយ៉ាងណា​ពន្លឿន​គម្រោង​សាងសង់​នេះ ឲ្យ​សម្រេច​លទ្ធផល​ជោគជ័យ​ឆាប់​រហ័ស​តាម​គោលការណ៍​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែនប្រមុខ​រាជរដ្ឋាភិបាល​។​

ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​សំដែង​ការអបអរ​គាំទ្រ សហការ នឹង​សង្ឃឹមថា បន្ទាប់ពី​កសាង​ផ្សារ​រួចរាល់ នឹង​អាចធ្វើឱ្យ​ការដោះដូរ​ទំនិញ​តាម​ព្រំដែន​មាន​លក្ខណៈ​កាន់តែ​ល្អប្រសើរ​ថែម​ទៀត ពិសេស​ធ្វើ​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ល្អប្រសើរ​៕

អត្ថបទ ៖ សេង ណា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

​ក្រសួងព័ត៌មាន ស្នើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​ជាង​គេ​នៅ​ចិន ជួយ​ផ្នែក​បច្ចេកទេស និង​សម្ភារៈ​ឧបករណ៍​

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ និងបងប្អូនកម្មករនិយោជិតជាង៥ពាន់នាក់ ប្រារព្ធកម្មវិធីជប់លៀង អបអរសាទរ​ទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរគ្រឿងញៀន អរគុណនគរបាលសហព័ន្ធអូស្ត្រាលី ដែលជួយបច្ចេកទេស និងបណ្តុះបណ្តាលមន្ត្រីកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

បុគ្គលិក,សិស្សនារី ​នៃ​វិទ្យាស្ថាន​បច្ចេកទេស អរគុណ​រាជរដ្ឋាភិបាល ​តែង​ផ្ដល់​ឱកាសដល់ស្រ្តី​គ្រប់​រូបចាប់​យក​ជំនាញ​បច្ចេកទេស

ព័ត៌មានជាតិ១២ ម៉ោង មុន

អគ្គលេខាធិការអាស៊ាន ជំរុញការចូលរួមប្រឆាំងឧក្រិដ្ឋកម្មអនឡាញ

សន្តិសុខសង្គម១៥ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ១៨ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​កងទ័ព​ថៃប្រុងជើងការខ្ពស់​តាមព្រំដែនជាមួយ​មីយ៉ាន់​ម៉ា ខណៈកងទ័ពយោធាមីយ៉ាន់​ផ្ទះអាវុធ​

Sokha Hotels

ព័ត៌មានពេញនិយម