Connect with us

ព័ត៌មានជាតិ

ព្រះសីហនុ៖ ក្រុមហ៊ុនត្រូវបំពេញលក្ខខណ្ឌតាមច្បាប់ មុននឹងសាងសង់អាងតន្រ្តីបាញ់ទឹកនៅឆ្នេរអូរត្រេះ

បានផុស

នៅ

រដ្ឋបាលខេត្តព្រះសីហនុ ណែនាំក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតសាងសង់អាងតន្ដ្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រ នៅតាមបណ្ដោយឆ្នេរអូរត្រេះ ត្រូវបំពេញនីតិវិធីតាមផ្លូវច្បាប់ឱ្យចប់សព្វគ្រប់សិន មុននឹងឈានដល់ការសាងសង់ បើទោះបីជាក្រុមហ៊ុន ទទួលបានការឯកភាពជាគោលការណ៍ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដោយ។

ការណែនាំនេះ បន្ទាប់ពីអាជ្ញាធរដែនដីក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ដឹកនាំដោយលោក អ៊ី សុខឡេង អភិបាលរងខេត្ត បានចុះត្រួតពិនិត្យទីតាំងស្នើសុំសាងសង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រ របស់ក្រុមហ៊ុន យូណាន ជីងចេង ខូអិលធីឌី ដែលមានទីតាំងស្ថិតនៅតាមបណ្តោយឆ្នេរអូរត្រេះ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងករណីនេះ លោក ឃាង ភារម្យ មន្ត្រីអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ ទទួលស្គាល់ថា ផ្អែកតាមការចុះពិនិត្យជាក់ស្តែងឃើញថា ក្រុមហ៊ុនខាងលើ ទទួលបានការឯកភាពជាគោលការណ៍ពីក្រសួងរៀបចំដែនដី ពិតមែន ប៉ុន្តែមិនទាន់អាចសាងសង់បានទេ ។ លោកបញ្ជាក់ថា៖«ដោយក្រុមហ៊ុនមានការភាន់ច្រឡំថាជាលិខិតរបស់ក្រសួងរៀបចំដែនដី អនុញ្ញាតឱ្យក្រុមហ៊ុនមានសិទ្ធិសាងសង់ ទើបក្រុមហ៊ុនចាប់ផ្តើមដំណើរការការដ្ឋានរបស់ខ្លួន។ បន្ទាប់ពីស្តាប់ការណែនាំរបស់ក្រុមការងារខេត្តរួច ក្រុមហ៊ុនមានការយល់ច្បាស់ និងសូមអនុវត្តតាមខ្លឹមសារលិខិតរបស់ក្រសួង និងក្រុមការងារ»។

យោងតាមលិខិតរបស់រដ្ឋលេខាធិការប្រចាំការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក តឹករ៉េត សំរេច ចុះថ្ងៃទី៨​ ខែឧសភា ឆ្នាំ២០២៤ គឺបានឯកភាពជាគោលការណ៍ ចំពោះសំណើសុំគោលការណ៍អនុញ្ញាតសាងសង់អាងតន្ត្រីបាញ់ទឹកទំហំ ៨.៦១២ ម៉ែត្រក្រឡា និងរបាំងការពាររលកសមុទ្រ ប្រវែង ៤២០ម៉ែត្រ នៅតាមបណ្ដោយឆ្នេរអូរត្រេះ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធទាំងនោះត្រូវដាក់ឱ្យបម្រើផលប្រយោជន៍សាធារណៈ។ លិខិតដដែលបញ្ជាក់ថា៖«បន្ទាប់ពីទទួលបានគោលការណ៍អនុញ្ញាតនេះ និងមុនពេលចាប់ផ្តើមដំណើរការសាងសង់ ក្រុមហ៊ុនត្រូវបំពេញនីតិវិធីតាមផ្លូវច្បាប់មួយចំនួន»។
ក្នុងនោះរួមមាន ១. ក្រុមហ៊ុនត្រូវស្នើសុំកិច្ចសហការពីមន្ទីររៀបចំដែនដី នគំរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ដើម្បីកំណត់និយាមកាទីតាំងសាងសង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រឱ្យបានច្បាស់លាស់ និងត្រូវស្នើសុំគោលការណ៍ប្រើប្រាស់ដីសាធារណៈពីរាជរដ្ឋាភិបាល។
២. ក្រុមហ៊ុន ត្រូវសិក្សាគម្រោងប្លង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រឱ្យបានច្បាស់លាស់ ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងអត្តសញ្ញាណល្អឯកសម្រាប់ខេត្តព្រះសីហនុ ដែលផ្ដល់បន្ថែមនូវសោភណភាព ដល់តំបន់ឆ្នេរសមុទ្រទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។
៣. ក្រុមហ៊ុនត្រូវស្នើសុំលិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាតបើកការដ្ឋានសំណង់ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្របតាមនីតិវិធីជាធរមាន។


ប៉ុន្តែបើតាមអាជ្ញាធរក្រុងព្រះសីហនុ ក្រុមហ៊ុននេះពុំទាន់បានបំពេញលក្ខខណ្ឌខាងលើនៅឡើយទេ។
ជាមួយគ្នានេះ លោក អ៊ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារ ដែលបានចុះពិនិត្យទីតាំងផ្ទាល់ បានធ្វើការណែនាំក្រុមហ៊ុន ត្រូវផ្អាកការដ្ឋានសាងសង់ទាំងស្រុងជាបណ្តោះអាសន្ន និងត្រូវកាយដីដែលបានចាក់លើឆ្នេរសមុទ្រចេញវិញ ព្រមទាំងជួសជុលផ្លូវក្រានីតឱ្យបានស្អាតដូចដើមវិញ ។ បន្ថែមពីនេះ ក្រុមហ៊ុនត្រូវសហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក្នុងការកំណត់និយាមកាទីតាំងសាងសង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រឱ្យបានច្បាស់លាស់ រួចដាក់ជូនរដ្ឋបាលខេត្ត ដើម្បីប្រជុំពិនិត្យ មុននឹងដាក់ស្នើសុំគោលការណ៍ប្រើប្រាស់ដីឆ្នេរសាធារណៈពីរាជរដ្ឋាភិបាល៕

អត្ថបទ៖ ឡាយ សាមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម