Connect with us

ព័ត៌មានជាតិ

សម្តេច ហ៊ុន សែន ប្រាប់ទូតអឺរ៉ុបថា សម្តេច នឹងមិនបោះបង់ជំហរជួយមីយ៉ាន់ម៉ាឱ្យចេញផុតពីភ្នក់ភ្លើងសង្រ្គាមឡើយ

បានផុស

នៅ

នៅចំពោះមុខឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រាប់ទូតអឺរ៉ុបថា សម្ដេច នឹងមិនបោះបង់ជំហរក្នុងការជួយដល់មីយ៉ាន់ម៉ាក្នុងដំណើរស្វែងរកសុខសន្តិភាពនោះឡើយ ដោយត្រូវមានការអំណត់អត់ធន់បន្តិច ដោយសារសភាពការណ៍នៅមីយ៉ាន់ម៉ា នៅតែលំបាកនិងស្មុគស្មាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំវិញបញ្ហាមីយ៉ាន់ម៉ា សម្ដេចតេជោ និង លោក​ Igor Driesmans ឯកអគ្គរដ្ឋទូតបានសម្ដែង ការព្រួយបារម្ភចំពោះសភាពការណ៍កាន់តែស្មុគស្មាញ ជាពិសេសផ្នែកសេដ្ឋកិច្ច សង្គម។

បញ្ហាសង្គ្រាមដែលកំពុងអូសបន្លាយនេះ សម្ដេចតេជោ និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានឯកភាពគ្នាថា ត្រូវមានដំណោះស្រាយតាមរយៈការចរចាមួយ ដើម្បីឈានទៅបញ្ចប់ភាពទាល់ច្រកនៅមីយ៉ាន់ម៉ា។ លោកទូត ក៏កោតសរសើរចំពោះសកម្មភាពរបស់សម្ដេចតេជោ ក្នុងការប្រឹងប្រែងរកសុខសន្តិភាពនៅមីយ៉ាន់ម៉ា។

គួររម្លឹកជូនថា ចាប់តាំងពីមីយ៉ានម៉ា ផ្ទុះសង្គ្រាម សម្ដេចតេជោ ហ៊ុន សែន តែងតែស្វះស្វែងជួយបញ្ចប់សង្គ្រាមជានិច្ច។ ជាក់ស្ដែងក្នុងតួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ខិតខំប្រឹងរិះរកគ្រប់វិធី ថែមទាំងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ភ្ជាប់ជាមួយជំនួយសប្បុរសធម៌ ដើម្បីជួយបញ្ចប់សង្គ្រាម ប៉ុន្តែសង្គ្រាមមួយនេះ ហាក់គ្មានសញ្ញាណនៃភាពវិជ្ជមានឡើយ។​

សម្រាប់ឆ្នាំ២០២៤ ពោលគឺនៅថ្ងៃទី០៧ ខែឧសភា   នេះ ក្នុងតំណែងជាប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយ លោក មីន អោងឡាំង តាមរយៈប្រព័ន្ធវីដេអូ ដោយក្នុងជំនួបនោះ សម្តេចតេជោ ក៏បានគូសបញ្ជាក់ឡើងវិញពីសារៈសំខាន់នៃការអនុវត្តកិច្ចព្រមព្រៀងឯកច្ឆន្ទប្រាំចំនុច ទៅកាន់លោក មី នអោងឡាំង ហើយរំពឹងថាការរីកចម្រើននេះ នឹងចូលរួមចំណែកដល់ដំណើរការស្វែងរកសន្តិភាព ដែលមានមីយ៉ាន់ម៉ាខ្លួនឯងជាអ្នកដឹកនាំ និងជាម្ចាស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៤ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

តើអ៊ុយក្រែន មានធនធានរ៉ែកម្រអ្វីខ្លះនិងសំខាន់ប៉ុនណា ទើបលោក ត្រាំ ចង់បាន?

Sokha Hotels

ព័ត៌មានពេញនិយម