Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញជំរុញឲ្យម្ចាស់ក្បាលដីនៅស្រុកប្រាសាទបាគង មកផ្ទៀងផ្ទាត់ទិន្នន័យឲ្យច្បាស់មុនមន្ត្រីចេញប័ណ្ណកម្មសិទ្ធឱ្យ

បានផុស

នៅ

មន្ត្រីជំនាញ នៃមន្ត្រីរៀបចំដែនដីខេត្តសៀមរាប បានជំរុញដល់ប្រជាពលរដ្ឋជាម្ចាស់ក្បាលដីទាំង៣ភូមិ ក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប អញ្ជើញមកពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី ព្រំប្រទល់ឱ្យបានត្រឹមត្រូវមុនពេលដែលប្លង់ដី ត្រូវបានមន្ត្រីជំនាញចេញប្លង់កម្មសិទ្ធជូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីធ្វើការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យរួមមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី ក្នុងភូមិចំនួន៣ គឺមានភូមិគោកធ្លក ភូមិត្រពាំងទឹម និងភូមិឃុនមោឃ ក្នុងឃុំកណ្តែក នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ស៊ុន សុជាតិ អនុប្រធានមន្ទីររៀបចំដែនដីខេត្តសៀមរាប បានណែនាំដល់ម្ចាស់ក្បាលដី ពិនិត្យឲ្យត្រឹមត្រូវចំពោះទិន្នន័យក្បាលដីរបស់ខ្លយនដែលមានក្នុងឯកសារ នៃការវិនិច្ឆ័យ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬខុសឆ្គងដែលត្រូវកែតម្រូវ ឬជំទាស់លើទិន្នន័យទាំងនោះ។ ការបិទផ្សាយនេះរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ទី២៦ ខែមិថុនា ក្នុងបរិវេនវត្តអរញ្ញរង្សី ហៅវត្តល្អក់។ ក្នុងរយៈពេលនេះ គឺ ប្រជាពលរដ្ឋអាចប្តឹង ឬជំទាស់តវ៉ាមកក្រុមមន្ត្រីជំនាញ ដែលនៅប្រចាំការជាប្រចាំដោយមិនគិតពីថ្ងៃឈប់សម្រាក ប្រសិនបើក្នុងករណីរកឃើញថាមានកំហុសណាមួយលើទិន្ន័យក្បាលដីរបស់ខ្លួន សូមរាយការណ៍មកមន្ត្រីជំនាញ ដើម្បីធ្វើការកែសម្រួលអោយបានត្រឹមត្រូវឡើងវិញ។

លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង មានប្រសាសន៍ថា ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្នុងការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងដំណើរនៃការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានត្រឹមត្រូវ និងដើម្បីអោយម្ចាស់ដី និងអ្នកកាន់កាប់ដីទាំងអស់មកចូលរួមពិនិត្យផ្ទៀងផ្ទាត់ និងធ្វើការកែតម្រូវក្នុងករណីពិនិត្យទៅឃើញថាមានកំហុសឆ្គងត្រូវ ដាក់ពាក្យចូលមកគណៈកម្មការរដ្ឋបាល បើពិនិត្យឃើញថា មានកំហុសឆ្គងឬមានបណ្តឹងតវ៉ា ក្នុងករណីដែលក្បាលដីណាមានវិវាទ។

លោកបន្តថា ការបិទផ្សាយនាពេលនេះដែរ ជាលទ្ធផល និងសក្ខីភាពដែលបញ្ជាក់ប្រាប់ ប្រជាពលរដ្ឋទាំងអស់ បានចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ដើម្បីកាត់បន្ថយទំនាស់ ហើយមិនត្រឹមតែប៉ុណ្ណោះការចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធនេះ គឺឈានទៅដល់ការផ្តល់ប័ណ្ណកម្មសិទ្ធិដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ ហើយក៏គ្មានបុគ្គលណាមួយត្រូវបានគេដកហូតកម្មសិទ្ធិរបស់ខ្លួនបានទេប្រសិនបើការដកហូតនេះមិនមែន ដើម្បីប្រយោជន៍សាធារណៈ។ ក្នុងនោះក៏សូមឲ្យអាជ្ញាធរឃុំភូមិ និងស្ថាប័នពាក់ព័ន្ធ រួមទាំង ពលរដ្ឋទាំងអស់ពេលត្រឡប់ទៅលំនៅដ្ឋានវិញ សូមបន្តធ្វើការផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋឱ្យបានដឹងគ្រប់ៗគ្នា ព្រមទាំងអញ្ជើញមកពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យដែលក្រុមការងារចុះបញ្ជីដីធ្លីមាន មានលក្ខណៈជាប្រព័ន្ធរបស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តសៀមរាប ដែលកំពុងតែបានអនុវត្តតាមនីតិវិធីអោយបានគ្រប់ៗគ្នាផងដែរ៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១០ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម