Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន សែន ទម្លាយថា សម្ដចបានធ្វើការជាមួយថ្នាក់ដឹកនាំ CIA តាំងពីឆ្នាំ១៩៩៧

បានផុស

នៅ

ឆ្លើយតបនឹងការចុះផ្សាយរបស់កាសែរបរទេសមួយ សម្ដេចតេជោ ហ៊ុន សែន បានទម្លាយឱ្យដឹងថា សម្ដេចបានធ្វើការជាមួយថ្នាក់ដឹកនាំ CIA តាំងពីឆ្នាំ១៩៩៧មកម្ល៉េះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការទម្លាយឱ្យដឹងបែបនេះពីសំណាក់សម្ដេចតេជោ ក្រោយសម្ដេចបានឃើញមានការចុះផ្សាយព័ត៌មានមួយ កាលថ្ងៃ១២ ខែមិថុនា ឆ្នាំ២០២៤ដោយលោក ដេវីត ហួត (David Hutt) បានសរសេរផ្សាយនៅលើកាសែត The Diplomat ថា លោក Bill Burns នាយក CIA មិនបានជួបជាមួយសម្ដេច ហ៊ុន សែន នោះទេ។

តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នាយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «តាមអ្វីដែលលោក Hutt លើកឡើងសំដៅថា ខ្ញុំភ័ន្តច្រឡំ។ ខ្ញុំគួរតែនិយាយដោយចំហរថា ខ្ញុំបានធ្វើការជាមួយថ្នាក់ដឹកនាំ CIA តាំងតែពីឆ្នាំ១៩៩៧មកម្ល៉េះ។ បើស្គាល់ ហ៊ុន សែន មិនច្បាស់ទេ សូមកុំលេងជាមួយ ហ៊ុន សែន»

សម្ដេចតេជោ បានរៀបរាប់ពីជំនួបសំខាន់ៗមួយចំនួនរបស់សម្ដេចជាមួយថ្នាក់ដឹកនាំ CIA កន្លងទៅ ជាអាទិ៍ ជំនួបដែលសំខាន់ គឺនាយកចារកម្មជាតិ (National Intelligence) លោក James Clapper បានមកជួបជាមួយសម្ដេច នៅឆ្នាំ២០១១ នៅគេហដ្ឋានរាជធានីភ្នំពេញ នៅឆ្នាំ២០១២ ជួបជាមួយនាយក CIA លោក David Patraeus នៅគេហដ្ឋានរាជធានីភ្នំពេញ និងជំនួបចុងក្រោយជាមួយនាយក CIA លោក Bill Burns ក្នុងឆ្នាំ២០២៤នេះ នៅគេហដ្ឋានរបស់សម្ដេច នាទីក្រុងតាខ្មៅ ខេត្តកណ្ដាល។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ក្នុងករណីមិនមានការជួបគ្នាផ្ទាល់ សម្ដេចក៏បានបញ្ជូនតំណាងទៅជួបថ្នាក់ដឹកនាំ CIA នៅទីក្រុងវ៉ាស៉ីនតោនផងដែរ រាប់ទាំងលោក Mike Pompeo ដែលក្រោយមកក្លាយជារដ្ឋមន្ត្រីការបរទេសរបស់អាមេរិក ជំនាន់ប្រធានាធិបតី ដូណាល់ ត្រាំ។

តែយ៉ាងណាមិញ សម្ដេចតេជោ បានអះអាងថា កិច្ចសហការដ៏សំខាន់របស់សម្ដេចជាមួយ CIA របស់អាមេរិក គឺការប្រឆាំងភេវរកម្ម ដែលមិនមែនជាកិច្ចសហការប្រឆាំងប្រទេសមួយណាឡើយ ហើយកម្ពុជា ក៏មានកិច្ចសហការផ្នែកចារកម្មជាមួយប្រទេសផ្សេងទៀត ព្រោះនេះជាដំណើរធម្មតានៃរដ្ឋមួយដែលមានអធិបតេយ្យភាព។ សម្ដេច សង្កត់ធ្ងន់ថា «ឃើញទឹកស្ងប់កុំគិតថា ក្នុងទឹកគ្មានត្រី។ ពេល ហ៊ុន សែន មិននិយាយកុំគិតថា ហ៊ុន សែន មិនចេះនិយាយ»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម២ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ២ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម