ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ណែនាំអាជ្ញាធរខេត្តកំពង់ស្ពឺ ចាត់វិធានការម៉ឺងម៉ាត់ ដាក់ទណ្ឌកម្មចំពោះមន្ត្រីរំលោភអំណាច
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានណែនាំដល់អាជ្ញាធរមូលដ្ឋានខេត្តកំពង់ស្ពឺ ត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ដាក់ទណ្ឌកម្មចំពោះមន្ត្រីណាដែលប្រព្រឹត្តបំពានក្រមសីលធម៌វិជ្ជាជីវៈ និងរំលោភអំណាចក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនក្នុងនាមជាអ្នកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។

ការណែនាំនេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ អាណត្តិទី ៤ ចំនួន ២៥ រូប នៅអគាររដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៤ ម្សិលមិញ។
នាឱកាសនោះដែរ ឯកឧត្ដម ហ៊ុន ម៉ានី បានរំលឹក និងបន្តណែនាំដល់អាជ្ញាធរមូលដ្ឋានខេត្តកំពង់ស្ពឺ ឲ្យចូលរួមអនុវត្ត និងផ្សព្វផ្សាយកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ ព្រមទាំងបន្តអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ ពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈ និងភាពស្អាតស្អំ ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ។

ទន្ទឹមនេះ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងពីសារៈសំខាន់ នៃអភិបាលកិច្ចល្អ ការផ្ដល់សេវាសាធារណៈល្អជូនប្រជាពលរដ្ឋ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បន្ថែមថា ការងារទាំងនោះ ជាការងារអាទិភាពដែលមានចែងក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បន្ថែមទៀតថា ស្នូល នៃយុទ្ធសាស្ត្របញ្ចកោណ គឺផ្ដោតលើការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្ម ស្ថាប័នរដ្ឋ ឲ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីធានានិរន្តភាព តួនាទី ដំណើរការរដ្ឋបាលសាធារណៈ ដោយតម្កល់ផលប្រយោជន៍ប្រជាជនជាធំ ព្រមជាមួយនឹងការកសាងជាតិ និងការពង្រឹងនីតិរដ្ឋ សំដៅដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងចីរភាព។ ដូច្នេះ រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ត្រូវសហការ និងចូលរួម ក្នុងភាពជាម្ចាស់ និងត្រូវមានទំនួលខុសត្រូវខ្ពស់ក្នុងសមត្ថកិច្ចរៀងៗ ខ្លួន។
ផ្សារភ្ជាប់ជាមួយអភិបាលកិច្ចល្អ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំបន្ថែមដល់អង្គពិធីដែលជាមន្ត្រីរាជការនៅមូលដ្ឋានខេត្តកំពង់ស្ពឺ ឲ្យពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈ ការទទួលខុសត្រូវ និងភាពស្អាតស្អំរបស់មន្ត្រី ក្នុងការផ្ដល់សេវា ដោយត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់ក្នុងការដាក់ទណ្ឌកម្មចំពោះមន្ត្រីណាដែលប្រព្រឹត្តបំពានក្រមសីលធម៌វិជ្ជាជីវៈ និងរំលោភអំណាចក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនក្នុងនាមជាអ្នកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។ ទន្ទឹមនេះ ត្រូវបន្តពង្រឹងយន្តការដឹកនាំសម្របសម្រួលជាមួយមន្ទីរអង្គភាពជំនាញ រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងការពិនិត្យសិក្សាស្រាវជ្រាវ និងក្តាប់នូវបញ្ហាប្រឈមសំណើសំណូមពរនានារបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាដោះស្រាយ និងឆ្លើយតប ចំគោលដៅ និងឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងយុត្តិធម៌៕


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ