Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ អំពាវនាវកម្មករ-និយោជិត បន្តអនុវត្តវិធានការអនាម័យឱ្យបានខ្ជាប់ខ្ជួន បង្ការឆ្លងជំងឺផ្ដាសាយ និងកូវីដ-១៩

បានផុស

នៅ

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ធ្វើការ​អំពាវនាវ​ដល់​និយោជក និង​កម្មករ-និយោជិត​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ ដោយ​ត្រូវ​បន្ត​អនុវត្ត​វិធានការ​អនាម័យ​របស់​ក្រសួងសុខាភិបាល​ឱ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​បង្ការ និង​ការពារ​ការ​ឆ្លង​រាលដាល​ជំងឺ​ផ្ដាសាយ និង​ជំងឺ​កូវីដ-១៩ ខណៈ​ជំងឺ​ទាំងនេះ កំពុង​មាន​ការ​កើនឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី ១៣ មិថុនា នេះ​ថា ការ​អំពាវនាវ​នេះ បន្ទាប់ពី​ក្រសួងសុខាភិបាល បាន​ប្រកាស​ពី​ការ​កើនឡើង​នូវ​ករណី​ជំងឺ​ផ្តាសាយ និង​ជំងឺ​កូវីដ-១៩។ ដូច្នេះ​និយោជក និង​កម្មករ-និយោជិត ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ជាទីបំផុត​ដូចជា​ត្រូវ​អនាម័យ​ទាំង​នៅផ្ទះ និង​កន្លែងធ្វើការ ត្រូវ​ពាក់​ម៉ាស និង​ចៀសវាង​ចូល​ទៅ​កាន់​ទីប្រជុំ​ដែល​មាន​មនុស្ស​ប្រមូលផ្ដុំ​ច្រើន​ជាដើម។

លោក កត្តា អ៊ន បាន​បន្តថា ក្នុង​ករណី​មាន​អាការ​ជំងឺ​ផ្លូវ​ដង្ហើម​ណាមួយ សូម​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ ឬ​ធ្វើតេស្ត​ដោយ​ខ្លួនឯង ដើម្បី​រក​ជំងឺ​កូវីដ-១៩ និង​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ព្យាបាល​ឱ្យ​ចំ និង​ឆាប់​ជាសះស្បើយ ចៀសវាង​ការ​ព្យាបាល​មិន​ត្រឹមត្រូវ​ធ្វើ​ឱ្យ​មាន​បញ្ហា​សុខភាព​ខ្លួនឯង​ដែល​អាច​ចម្លង​ទៅដល់​ក្រុម​គ្រួសារ នៅផ្ទះ​ជួល ឬ​បុគ្គលិក​កម្មករ នៅ​កន្លែង​ធ្វើការ។

លោក កត្តា អ៊ន បាន​បន្តទៀតថា «ការ​អនុវត្ត​វិធានការ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​នេះ​ដើម្បី​ធានា​បាន​នូវ​សុ​ខុ​ដុមរ​មនា​នៅ​កន្លែងធ្វើការ ​ព្រោះថា​ពេលដែល​កម្មករ-និយោជិត​មាន​សុខ​ភាព​ល្អ​ នឹងធ្វើ​ឱ្យ​ច្រវាក់​ផលិតកម្ម​ការងារ​បាន​ល្អប្រសើរ​ឡើង។ ប៉ុន្តែ​ប្រសិនបើ​កម្មករ-និយោជិត ​មាន​បញ្ហា​សុខភាព នឹង​ធ្វើឱ្យ​ដំណើរការ​ច្រវាក់​ផលិតកម្ម​ការងារ​ថយ​ចុះ​ផង​ដែរ។ ដូចនេះ ដើម្បី​ផល​ប្រយោជន៍​ទាំងអស់គ្នា ផលប្រយោជន៍​កម្មករ-និយោជិត ផលប្រយោជន៍​និយោជក ផលប្រយោជន៍​ប្រទេសជាតិ យើងទាំងអស់គ្នា​ ត្រូវ​ចូលរួម​ថែរក្សា​សុខភាព ​បង្ការ​ទប់ស្កាត់​ជំងឺឆ្លង​ ក៏ដូចជា​ជំងឺ​កូវីដ-១៩»។

យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ចុះ​ថ្ងៃទី​ ១២ ខែ​មិថុនា ​ឆ្នាំ​ ២០២៤ បាន​ប្រកាស​ពី​ការកើនឡើង​នូវ​ករណី​ជំងឺ​ផ្តាសាយ​ និង​ជំងឺ​កូ​វីដ​-១៩ ​នៅ​រដូវ​ភ្លៀង​នេះ។ ការ​កើន​ឡើង​នូវ​ជំងឺ​ទាំងនេះ​ ត្រូវ​បាន​រកឃើញថា​ នៅក្នុង​អំឡុង​ខែឧសភា និង​ដើមខែ​មិថុនា ឆ្នាំ​ ២០២៤ ដែល​មាន​លក្ខណៈ​ស្របគ្នា​ទៅនឹង​ការកើនឡើង​នូវ​ជំងឺ​ទាំងនេះ​ក្នុង​បណ្តា​ប្រទេស​ជាច្រើន នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ខាងលិច និង​បណ្តា​ប្រទេសជិតខាង​របស់​យើង។

ក្រសួងសុខាភិបាល អំពាវនាវ​ និង​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ ត្រូវ​យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ថែរក្សា​សុខភាព​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ ដើម្បី​បង្ការ​នូវ​ការឆ្លងរាលដាល​នូវ​ជំងឺ​ផ្តាសាយ និង​ជំងឺ​កូវីដ​-១៩ ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ជាយថាហេតុ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម