Connect with us

ព័ត៌មានជាតិ

ពិធីអាពាហ៍ពិពាហ៍​ជាង​៥០​រោងនៅខណ្ឌទួលគោក​ត្រូវបាន​ពន្យា​ពេល ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការ​សហគមន៍​២០​កុម្ភៈ​​

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​មូលដ្ឋាន​ខណ្ឌទួលគោក​មាន​ពិធី​រៀប​អាពាហ៍ពិពាហ៍​ជាង​៥០​រោង​ត្រូវបាន​ពន្យា​ពេល ក្នុង​ចំណោម​ពិធី​រៀប​អាពាហ៍ពិពាហ៍​ជាង​៧០​រោង ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការ​សហគមន៍​២០​កុម្ភៈ​នេះ ។​

អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌទួលគោក លោក ឯក ឃុនដឿ​ន​បញ្ជាក់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ២៧ ខែកុម្ភៈ​ ឆ្នាំ​២០២១​នេះ​ថា នៅក្នុង​មូលដ្ឋាន​ខណ្ឌទួលគោក បងប្អូន​ប្រជាពលរដ្ឋដែល​ជាប់កិច្ចសន្យា​នៃ​ការរៀប​អាពាហ៍ពិពាហ៍​ចំនួន​ជាង៧០​រោង។ ប៉ុន្តែ​ក្នុង​ចំនួន​នេះ មាន​ជាង​៥០​រោង​ហើយ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​បាន​លុបចោល ដោយ​នឹង​បន្តទៅ​ថ្ងៃក្រោយ​ទៀត ដើម្បី​កុំឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការ​សហគមន៍​២០​កុម្ភៈ​នេះ​។​

លោក​ ឯក ឃុន​ដឿ​ន​ ក៏បាន​បញ្ជាក់ទៀតថា ក្នុង​មូលដ្ឋាន​ខណ្ឌទួលគោក ឲ្យ​តែមាន​ពិធីបុណ្យ​និង​ពិធីមង្គលការ អនុវត្ត​ទៅតាម​ការណែនាំ​របស់លោក​ ឃួ​ង ស្រេង​ អភិបាល​នៃ​គណៈ​អភិបាល​រាជ​ធានី​ភ្នំពេញ អាជ្ញាធរ​យើងតែង​ធ្វើ​ការណែនាំ​ដល់​កន្លែង​ពិធីបុណ្យ​ក៏ដូចជា​ពិធី​មង្គល​ទាំងអស់ ដើម្បី​ឱ្យ​ពួកគាត់​អនុវត្ត​វិធាន​ទៅតាម​ការណែនាំ​របស់រ​ដ្ឋបាល​រាជធានី​ភ្នំពេញ​និង​ក្រសួងសុខាភិបាល ។​ចំណែក​ម្ចាស់​ដើមការ​និង​ម្ចាស់ដើមបុណ្យ​ត្រូវ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​ចំពោះ​ការរៀបចំ​ពិធី​នេះ​។

លោក​ ឯក ឃុន​ដឿ​ន ​ក៏បាន​បញ្ជាក់ទៀតថា រាល់​ការ​លុប​កិច្ចសន្យា​នៃ​ការរៀប​អាពាហ៍ពិពាហ៍ មាន​អ្នកខ្លះ​លើក​ពេល​រហូតដល់​បំណាច់​ខែ​មិនា​ឯណោះ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​ការពន្យារពេល​នៃ​ការ​លុប​កិច្ចសន្យា​នេះ​ខាង​រោងការ​គេ​មិនមាន​ការផាកពិន័យ​នោះទេ ដោយ​ពួកគាត់​សុខចិត្ត​ចូលរួម ក្នុងការ​ទប់ស្កាត់​ការឆ្លង​ជម្ងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការ​សហគមន៍​២០​កុម្ភៈ​នេះ​ទាំងអស់គ្នា​៕​

អត្ថបទ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៨ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៨ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៩ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម២០ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍២២ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ២១ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម២២ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១២ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម