ព័ត៌មានជាតិ
សម្តេចធិបតី៖កម្ពុជាត្រៀមខ្លួនជាស្រេចចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ទោះបីបាត់ការអនុគ្រោះ
នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជំហរជាថ្មីថា កម្ពុជាបានត្រៀមខ្លួនជាស្រេចដើម្បីចាកចេញពីប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច (LDC) ហើយក្លាយជាប្រទេសអ្នកមាននៅឆ្នាំ ២០៥០ តាមរយៈការពង្រឹងធនធានមនុស្ស និងពង្រឹងឯករាជ្យភាពយរបស់ខ្លួនក្នុងការកសាងប្រទេស។
នាឱកាសអញ្ជើញជាអធិបតី “ប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យ លីមកុងវីង” ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាកំពុងតែនៅលើផ្លូវដើរចេញពីប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច ទោះបីជួបបញ្ហាប្រឈមច្រើនក៏ដោយ។ បញ្ហាប្រឈមដែលសំដៅនោះ គឺនៅពេលដែលរួចផុតពីប្រទេសមានការអភិវឌ្ឍន៍តិចតួច កម្ពុជានឹងបាត់បង់ការលើកទឹកចិត្តផ្នែកពន្ធ ឬប្រយោជន៍ផ្សេងៗពីអន្តរជាតិ ។

សម្តេចធិបតី ថ្លែងថា៖«បើយើងនៅជាប្រទេសអភិវឌ្ឍន៍តិចតួច យើងមានផលប្រយោជន៍មួយចំនួន គេឱ្យយើងខ្ចីថវិកាអត្រាការប្រាក់ទាប។ ពេលយើងចេញពីនេះ គោលការណ៍អនុគ្រោះមួយចំនួនគេលែងឱ្យយើងទៀតហើយ »។
យ៉ាងណាមិញ សម្តេចថ្លែងថា ការត្រៀមដើរចេញពីប្រទេស LDC ដោយសារកម្ពុជាបច្ចុប្បន្នអាចរក្សាបាននូវស្ថិរភាពគ្រប់វិស័យ និងការកសាងធនធានមនុស្ស ដើម្បីជួយដល់ការអភិវឌ្ឍប្រទេសដោយខ្លួនឯង។
សម្តេចថ្លែងថា៖«យើងអត់ត្រូវការរស់ដោយសារការពិន័យរបស់គេទេ យើងត្រូវការរស់ខ្លួនឯងទើបមានចីរភាព និងខ្លាំង បើយើងរស់ដោយសារការអនុគ្រោះ យើងត្រូវពឹងគេមួយជីវិត។ ប៉ុន្តែបើយើងពង្រឹងខ្លួនឯងដាក់ទិសដៅ ឆ្នាំ ២០៥០ មិនត្រឹមតែចាកចេញពីប្រទេសដែលក្រីក្រ ប្រទេសដែលអភិវឌ្ឍន៍តិចនោះទេ ប៉ុន្តែក្លាយទៅជាប្រទេសអ្នកមានឆ្នាំ ២០៥០ ប្រកួតស្មើគ្នាជាមួយបណ្តាប្រទេសទាំងអស់ នេះគឺជាអ្វីដែលត្រូវធ្វើ»។

ជាមួយគ្នានេះ សម្តេចធិបតី អរគុណចំពោះបណ្តាប្រទេសដែលផ្តល់ជំនួយដល់កម្ពុជាគ្រាដែលប្រទេសមានភាពទន់ខ្សោយ ក្រោយបញ្ចប់សង្គ្រាមរាំរ៉ៃ។ ប៉ុន្តែសម្តេចបន្ថែមថា នេះជាពេលវេលាដែលកម្ពុជាត្រូវពង្រឹងខ្លួនឯង និងអធិបតេយ្យភាពរបស់ខ្លួន។ សម្តេចមានប្រសាសន៍ថា៖«ត្រូវតែចេញមកខ្លួនឯង ពឹងគេរស់នៅមិនកើតទេ ពឹងនៅពេលទន់ខ្សោយ ចេញពីសង្គ្រាមយើងមិនអាចក្លាយទៅជាប្រទេសអ្នកមានទេ យើងត្រូវពឹងគេ ប៉ុន្តែមិនរំពឹងគ្រប់ពេលរហូតនោះទេ។ កម្ពុជាយើងពឹងគេពីទស្សវត្ស ៨០ឬ ៩០ ឥឡូវយើងពឹងខ្លួនឯងលើគ្រប់វិស័យ ដែលជាម្ចាស់ការរបស់យើង»។

គួរជម្រាបថា កម្ពុជា និងប្រទេសចំនួន ៤៥ ផ្សេងទៀតលើពិភពលោកត្រូវបានអង្គការសហប្រជាជាតិ ដាក់បញ្ចូលក្នុងក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ឬប្រទេសក្រីក្របំផុតរបស់ពិភពលោក តាំងពី១៩៩១។
បើយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចេញផ្សាយកាលពីខែមេសា ឆ្នាំ ២០២៤ កម្ពុជាមានជំហររឹងមាំអាចនឹងឆ្លងផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ហៅកាត់ថា LDC នៅឆ្នាំ ២០២៧៕
អត្ថបទ៖ ឡាយ សាមាន

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?