ព័ត៌មានជាតិ
ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដំបូងបំផុត បំពាក់ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ ទាញថាមពលពន្លឺព្រះអាទិត្យ
ថ្នាលបណ្តុះកូនឈើដែលមានទំហំជាង ៣ ហិកតា នៅខេត្តត្បូងឃ្មុំ នឹងបំពាក់ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិដើរដោយថាមពលពីពន្លឺព្រះអាទិត្យ ដែលទទួលបានការគាំទ្រពីដៃគូវិស័យឯកជន។
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្តល់សម្ភាស៍ដល់ក្រុមអ្នកសារព័ត៌មាននៅក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាមួយនៅព្រឹកនេះថា គម្រោងនេះទទួលបានការគាំទ្រពីក្រុមហ៊ុនកូកាកូឡាដែលបានចេញមុខគាំទ្រគម្រោងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដំបូងបំផុតនៅខេត្តត្បូងឃ្មុំ ដែលបំពាក់ដោយប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិដើរដោយថាមពលពន្លឺព្រះអាទិត្យ។

លោកថា ក្រសួងមានផែនការរៀបចំបង្កើតថ្នាលបណ្ដុះកូនឈើឲ្យបាន ៥ តំបន់ មាននៅខេត្តត្បូងឃ្មុំ សៀមរាប កោះកុង កំពង់ស្ពឺ និងមណ្ឌលគិរី។ ដោយឡែកថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ដំបូងនៅខេត្តត្បូងឃ្មុំបានរៀបចំរួចរាល់ និងទទួលបានការគាំទ្រពីក្រុមហ៊ុនកូកាកូឡា ដែលជួយបំពាក់ប្រព័ន្ធស្រោចស្រពដដោយស្វ័យប្រវត្តិដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ ដែលអាចទ្រទ្រង់ការប្រើប្រាស់បានរហូតដល់ ២៥ ឆ្នាំ។
ថ្នាលបណ្តុះកូនឈើនៅខេត្តត្បូងឃ្មុំជាគម្រោងដំបូង គ្របដណ្តប់លើផ្ទៃដីទំហំជាង ៣ ហិកតា ដែលមានលទ្ធភាពអាចបណ្ដុះកូនឈើបានជាង ១ លានដើម ខណៈក្រសួងបរិស្ថានគ្រោងបង្កើតថ្នាលបណ្ដុះកូនឈើឲ្យបាន ៥ តំបន់គ្របដណ្ដប់លើផ្ទៃដីជាង ៥០ ហិកតា។
បើតាមលោក អ៊ាង សុផល្លែត ថ្នាលបណ្តុះកូនឈើខ្នាតតំបន់នេះ នឹងជួយនាំកម្ពុជាឈានឆ្ពោះទៅសម្រេចជាប្រទេសអព្យាក្រឹតកាបូន និងពង្រីកវិសាលភាពព្រៃឈើក្នុងប្រទេសកម្ពុជាឲ្យបាន ៦០% នៅឆ្នាំ២០៥០។

លោក អ៊ាង សុផល្លែត ក៏អំពាវនាវដល់ក្រុមហ៊ុន សហគ្រាសនានា បន្តគាំទ្រគម្រោងបង្កើតថ្នាលបណ្ដុះកូនឈើនៅតាមគោលដៅខេត្តផ្សេងទៀត ដើម្បីធានាដល់កិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ ២០២៣-២០២៨។

ទាក់ទងការគាំទ្រដល់គម្រោងរៀបចំថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងបរិស្ថាន លោក ចូសេប ហូ អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡាកម្ពុជា) បានថ្លែងថា ការចូលរួមរបស់ក្រុមហ៊ុនកូកាកូឡាគឺលើសពីការបរិច្ចាគ តែបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាលើកិច្ចគាំពារដល់បរិស្ថាន។
លោកជឿជាក់ថា តាមរយៈគម្រោងបៃតងរបស់ក្រសួងបរិស្ថាន នឹងបង្កើតបានបរិស្ថានដ៏ល្អប្រសើរប្រកបដោយនិរន្តភាពសម្រាប់មនុស្សជំនាន់ក្រោយ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ