ព័ត៌មានជាតិ
សប្ដាហ៍ក្រោយ នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីភាពក្នុងទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបប ប៉ុល ពត
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤៧ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត “២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៤” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នេះបើតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការអន្តរក្រសួង។

ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត “២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៤” ប្រារព្ធឡើង ដើម្បីរំលឹកដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយ គឺកាលពីវេលាម៉ោង២១និង០០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន បច្ចុប្បន្ន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា, រួមជាមួយកម្មាភិបាលក្រោមបញ្ជាចំនួន៤រូប រួមមាន៖ សមមិត្ត នុច ថន, សមមិត្ត ញឹក ហួន, សមមិត្ត សាន សាញ់, និងសមមិត្ត វ៉ា ប៉ោអ៊ាន សម្រេចចិត្តចាកចេញពីទឹកដី ចាកចេញពីឧត្តមភរិយា ចាកចេញពីកូនជាទីស្រឡាញ់ ឆ្លងកាត់ព្រំដែនដ៏គ្រោះថ្នាក់បំផុត ធ្វើដំណើរឆ្ពោះទៅតំបន់ព្រំដែនកម្ពុជា វៀតណាម ក្នុងគោលបំណងសុំជំនួយឧបត្ថម្ភពីបក្សនិង រដ្ឋវៀតណាម ដើម្បីកសាងកងកម្លាំងប្រដាប់អាវុធ សំដៅវាយផ្តួលរំលំរបបប្រល័យពូជ សាសន៍ ប៉ុល ពត រំដោះប្រទេសជាតិ និងសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា។
សច្ចភាពនៃ ប្រវត្តិសាស្ត្រនេះ ត្រូវបានចងចាំ និងរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ជារៀងរាល់ឆ្នាំជាប់ៗគ្នាចាប់ពីឆ្នាំ ២០១៧ ត្រូវនឹងខួបអនុស្សាវរីយ៍លើកទី៤០ មកដល់ឆ្នាំ២០២៤ នេះ ត្រូវនឹងខួបអនុស្សាវរីយ៍លើកទី៤៧។

តាមសេចក្ដីជូនដំណឹងដដែល ក្នុងស្មារតីចងចាំជានិច្ច និងរំឭកដល់គុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជា គណៈកម្មការអន្តរក្រសួង បាននិងកំពុងរៀបចំពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
គណកម្មការអន្តរក្រសួង ក៏រៀបចំកម្មប្រឡងលើវិញ្ញាសា៣ផ្សេងគ្នាដូចជា ការប្រឡងការលើវិញ្ញាសានិពន្ធកំណាព្យ, និពន្ធបទចម្រៀង និងគូរគំនូរ ដែលមានខ្លឹមសារ អត្ថន័យពាក់ព័ន្ធនឹងព្រឹត្តិការណ៍ធំៗ៥ដំណាក់កាលដូចជា ទី១/ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រំដោះប្រទេសជាតិ និងសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា ទី២/ ការយកជីវិតធ្វើដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានចាកចេញពីប្រទេសកម្ពុជា នៅវេលាម៉ោង២១ ៖០០ នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧, ទី៣/ ការស្តារនិងកសាងប្រទេសកម្ពុជាឡើងវិញ ក្រោយមហាជ័យជម្នះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩, ទី៤/ការបញ្ចប់សង្គ្រាមនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ តាមរយៈនយោបាយឈ្នះ ឈ្នះ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ និងទី៥/ ការអភិវឌ្ឍប្រទេសកម្ពុជា លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និង លើកស្ទួយកិត្យានុភាពព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ នាពេលបច្ចុប្បន្ន៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ