ព័ត៌មានជាតិ
សម្ដេចតេជោ តែងតាំងមន្ត្រីការទូតមួយរូបទៀតឱ្យកាន់តំណែងនៅព្រឹទ្ធសភា
សម្ដេចតេជោ ហ៊ុន សែន បានសម្រេចតែងតាំងមន្ត្រីការទូតមួយរូបទៀតឱ្យកាន់តំណែងនៅព្រឹទ្ធសភា។ លោក ងួន សុខវេង ដែលជាមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស ត្រូវបានសម្ដេចតេជោ តែងតាំងមុខតំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

មុនការតែងតាំង លោក ងួន សុខវេង មានតំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិក ក្រសួងការបរទេសកម្ពុជា ហើយលោកក៏ធ្លាប់បំពេញតួនាទីជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី ព្រមទាំងតួនាទីមួយចំនួនទៀតនៅក្រសួងការបរទេស ជាអាទិ៍ អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងលេខាស្ថានទូត។ សម្រាប់តំណែងនៅព្រឹទ្ធសភាពេលនេះ គឺលោក ងួន សុខវេង មកជំនួសអគ្គនាយកចាស់ លោក ឈឹម សុទ្ធគុណ។

ក្រៅពីផ្លាស់ប្ដូរអគ្គនាយកពិធីការ និងទំនាក់ទំនងអន្តរជាតិ សេចក្ដីសម្រេចរបស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភានៃកម្ពុជា ក៏បានផ្លាស់ប្ដូរ និងតែងតាំងមុខតំណែងអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុថ្មីផងដែរ ដោយលោក ជាម សុផលមករា ត្រូវមកកាន់តំណែងជំនួសលោក ទេព ចាន់អុនវុធីរក្ស។
ពិធីប្រកាសចូលកាន់តំណែងអគ្គនាយកថ្មីទាំងពីរ របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំឡើងនាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីលោក ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា និងលោក អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

ជាការកត់សម្គាល់ ក្នុងអាណត្តិដឹកនាំជាប្រធានព្រឹទ្ធសភានៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានទាញយកអ្នកការទូតឆ្នើមៗនៅក្រសួងការបរទេសជាច្រើនរូបមកឱ្យបំពេញការងារនៅស្ថាប័នព្រឹទ្ធសភា សម្រាប់អាណត្តិថ្មីនេះ៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?