ព័ត៌មានជាតិ
លោក នេត្រ ភក្ដ្រា ប្រគល់រទះរុញចំនួន៤០ ដល់មន្ទីរពេទ្យបង្អែកស្រុកចំនួន៤ នៅខេត្តក្រចេះ
រទេះរុញចំនួន ៤០ ត្រូវបានលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមនឹងលោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកស្រុកចំនួន ៤ នៅខេត្តក្រចេះ តាមរយៈប្រធានក្រុមការងារចុះមូលដ្ឋានស្រុកនិងអភិបាលនៃគណៈអភិបាលនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នេះដើម្បីទុកសម្រាប់ប្រើប្រាស់តាមតម្រូវការ។ នេះជាលើកទី២ ដែលលោកប្រធានក្រុមការងារនិងលោកអភិបាល នៃគណៈអភិបាលខេត្តបានផ្តល់ជូន និងបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំជាតិនិងថ្នាក់ដឹកនាំខេត្តក្រចេះចំពោះវិស័យសុខាភិបាល និងការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត។

ការលើកកម្ពស់គុណភាពសេវាសុខាភិបាលដែលត្រូវបានលោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាជាវិធានការគន្លឹះមួយក្នុងចំណោមវិធានការគន្លឹះទាំង ៥ របស់រាជរដ្ឋាភិបាលកម្ពុជាដែលដាក់ចុះដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ វិធានការគន្លឹះ ៤ ទៀតរួមមាន៖ ការពង្រឹងសមត្ថភាពរដ្ឋបាល សាធារណៈ, ការលើកកម្ពស់គុណភាពអប់រំ, ការពង្រឹងការអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព និងការពង្រឹងនិងលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថាការផ្តល់រទេះរុញដល់មន្ទីរពេទ្យបង្អែកស្រុកទាំង ៤ រួមមានស្រុកស្នួល ស្រុកសំបូរ ស្រុកព្រែកប្រសព្វ និងស្រុកឆ្លូង ជាអំណោយសប្បុរសធម៌របស់សមាគមមូលនិធិទ្រទ្រង់ការអភិវឌ្ឍន៍នៅកម្ពុជាដែលមានលោកស្រី ខា ឡេង ជាប្រធានសមាគម ដើម្បីបង្កើនប្រសិទ្ធភាពនិងគុណភាពក្នុង ការផ្តល់សេវាសុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសសម្រាប់សម្រួលការធ្វើដំណើរសម្រាប់អ្នកជំងឺដែលមានពិការភាព និងពិបាកធ្វើដំណើរ។

ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ និងអាជ្ញាធរស្រុកទាំង ៤ បានថ្លែងអំណរគុណចំពោះទឹកចិត្តនិងការគាំទ្ររបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងារ ដែលបានផ្តល់នូវការគាំទ្រ លើកទឹកចិត្តមន្ត្រីនៃមន្ទីរសុខាភិបាលនិងមន្ទីរពេទ្យនានាក្នុងខេត្ត ដោយស្នើឱ្យយកចិត្តទុកដាក់លើការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាពដល់បងប្អូនប្រជាពលរដ្ឋព្រមទាំងចូលរួមគាំទ្រសម្ភារផ្សេងៗដើម្បីប្រើប្រាស់តាមតម្រូវការ៕




-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៨ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ