Connect with us

ព័ត៌មានជាតិ

លោក​ហេង សួរ ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានការិយាល័យ​សកម្មភាព​និយោជក​របស់​ILO

បានផុស

នៅ

ស្វី​ស ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី Deborah FRANCE-MASSIN ប្រធានការិយាល័យ​សក​ម្ម​ភាព​និយោជក (ACT/EMP) នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ​កាលពី​រសៀល​ម៉ោង​៣ និង​៣០​នាទី​ថ្ងៃទី​១២ ខែមិថុនា​ម្សិលមិញ​ម៉ោង​នៅ​ប្រទេស​ស្វី​ស​។ នេះ​ជា​ជំនួប​ដែល​បានធ្វើ​ឡើង​ក្នុង​អំឡុង​ពេលដែល​ឯកឧត្តម​រដ្ឋមន្ត្រី​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​(ILO)​ក្នុង​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួប​នោះ លោក​រដ្ឋមន្ត្រី បាន​រំលឹក​ពី​ការជួយ​បណ្តុះបណ្តាល​និង​ការពង្រឹង​សមត្ថភាព​ដ​ល់​សហព័ន្ធ​និយោជក​កម្ពុជា​កាលពីពេល​កន្ល​ង​ទៅ ដែល​បានរួម​ចំណែក​ធ្វើឱ្យ​និយោជក​កម្ពុជា​កាន់តែ​មាន​សម​ត្ថ​ភាព​ខ្ពស់​មួយកម្រិត​បន្ថែមទៀត​។​

​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី ក៏បាន​គូសបញ្ជាក់​ពី​មហិច្ឆតា​របស់​កម្ពុជា​ដែល​ចង់បាន​នូវ​ការវិនិយោគ លើ​ឧស្សាហកម្ម​ដែលមាន​តម្លៃ​បន្ថែម​ដូចជា​គ្រឿងយន្ត គ្រឿង​ម៉ាស៊ីន និង​គ្រឿង​បង្គំ​ជាដើម ខណៈដែល​កម្ពុជា​បានដាក់​ចេញ​នូវ​គោលនយោបាយ​នៃ​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​។

លោក​រដ្ឋមន្ត្រី ក៏បាន​អះអាង​ដែរ​ថា ទន្ទឹមនឹង​តម្រូវការ​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ កម្ពុជា​ក៏​បាននិងកំពុង​បង្កើត​ការងារ​សមរម្យ​សម្រាប់​ប្រជាពលរដ្ឋ​ផងដែរ ដែល​សបញ្ជាក់​ឱ្យឃើញ​ពី​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការគោរព​លក្ខខណ្ឌ​ស្តង់ដារ​ការងារ​តាមរយៈ​ការទទួលស្គាល់​នៃ​អនុសញ្ញា​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​ជាដើម​។

ត្រង់ចំណុច​នេះ លោកស្រី Deborah FRANCE-MASSIN បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការគូសបញ្ជាក់​របស់​លោករដ្ឋមន្ត្រី អំពី​ភាពចាំបាច់​នៃ​គម្លាត​រវាង​កម្មករនិយោជិត និង​និយោជក​ដែលជា​ចំណុច​សំខាន់​ក្នុងការ​បង្កើត​បរិយាកាស​ការងារ​ឱ្យ​ល្អប្រសើរ ហើយ​លោកស្រី​ប្រធាន បាន​គូសបញ្ជាក់ថា​ភាគី​លោកស្រី និង​កម្មករនិយោជិត​នឹងត្រូវ​តែ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុ​ជាតា​មរយៈ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែលជា​សេនាធិកា​ដើម្បី​បង្កើត​ឱ្យបាន​នូវ​ទំនាក់ទំនង​វិជ្ជាជីវៈ​ប្រកបដោយ​ភាពសុខសាន្ត​។

​ទន្ទឹមនឹងនេះ លោក​រដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ការិយាល័យ​សកម្មភាព​វិនិយោគ​របស់​ILO​ចំពោះ​ការចូលរួម​គាំទ្រ​លើ​ការអនុវត្ត​ឱ្យ​ជោគជ័យ​លើ​សម្រាប់​ភាពសុខសាន្ត​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៨ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម