Connect with us

ព័ត៌មានជាតិ

ពលរដ្ឋក្នុងស្រុកអូររាំងឪ ទទួលបានផ្លូវបេតុង​២​ខ្សែ និងសំណង់ទ្វារទឹក១ ពីមូលនិធិ ឃុំ សង្កាត់

បានផុស

នៅ


ផ្លូវបេតុង២ខ្សែ ប្រវែង៥០០ម៉ែត្រ និងសំណង់ទ្វារទឹក១ នៃស្រុកអូររាំងឪ ត្រូវបានតំណាងរដ្ឋបាលខេត្ត ស្រុក រៀបចំដាក់ និងបើកសំណើដេញថ្លៃគម្រោង នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាស្រុកអូររាំងឪ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនចំនួន១១ បានចូលរួមប្រកួតប្រជែងដើម្បីយកសិទ្ធិជាម្ចាស់កសាងផ្លូវបេតុង និងសំណង់ទ្វារទឹកចំនួន១នោះ។ ក្រោមការរៀបចំនីតិវិធី និងផ្តល់លទ្ធភាពដល់អ្នកទទួលការទាំងអស់ចូលរួមប្រជែងដោយសេរីយុត្តិធម៌ តម្លាភាព មានលក្ខណៈទីផ្សារសេរីច្បាស់លាស់។

ក្រុមហ៊ុនចំនួន៣ ត្រូវបានទទួលស្គាល់ជាផ្លូវការពីស្មារតីប្រកួតប្រជែងពីគ្រប់ភាគីទាំងអស់ ហើយត្រូវចុះកិច្ចកុងត្រានៅចុងខែមិថុនា ឆ្នាំ២០២៤នេះ នៅសាលាស្រុកអូររាំងឪ ដើម្បីសាងសង់ផ្លូវ និងសំណង់ទ្វារទឹកខាងលើ ជាការឆ្លើយតបដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៃស្រុកអូររាំងឪ។

លោក សយ រដ្ឋា អភិបាលរងស្រុកអូររាំងឪបានថ្លែងថា អ្នកទទួលការសូមចូលរួមដាក់សំណើឲ្យបានគ្រប់គ្នា គ្មានការចាប់បង្ខិតបង្ខំ ពិសេសមានកម្លាំងផ្តល់សន្តិសុខជូនក្នុងការអនុវត្តគម្រោង។ ក្នុងនោះ សិទ្ធិសម្រេច គឺគណៈកម្មការលទ្ធកម្មទាំង៣ឃុំ គឺលោកមានឆន្ទានុសិទ ផ្តល់ជូនយ៉ាងសុក្រិត។ ឆ្លងតាមន័យនេះ គម្រោងអភិវឌ្ឍន៍ស្រុក-ឃុំ ឆ្នាំ២០២៤នេះ ស្រុកមានចំនួន២ខ្សែ (ផ្លូវបេតុង ១ខ្សែ និងផ្លូវក្រាលគ្រួសក្រហម ១ខ្សែ) ឃុំទាំង៧ ក្នុងមូលដ្ឋានស្រុក មានចំនួន ៨ខ្សែ ( ក្នុងនោះ ផ្លូវបេតុងចំនួន ៦ខ្សែ និងផ្លូវដីស មាន២ខ្សែ ) និងទ្វាទឹក ១កន្លែង សរុបការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទូទាំងស្រុក រួមមានចំនួន១០ខ្សែ និងទ្វាទឹក ១កន្លែង។ ការកសាងផ្លូវទាំងបេតុង ផ្លូវគ្រួសក្រហម និងទ្វារទឹកនេះ គឺផលចំណេញដល់ប្រជាពលរដ្ឋយ៉ាងច្រើន ទាំងការទំនាក់ទំនង ការធ្វើដំណើរ កាដឹកកសិផលទៅកាន់ទីផ្សារ លឿនរហ័ស ចំណេញពេលវេលា និងថវិកាផងដែរ។

លោក សឺង គិរីវ៉ាន់ឌី នាយកទីចាត់ការផែនការ និងវិនិយោគខេត្ត បានថ្លែងថា អ្នកទទួលការទាំងអស់សុទ្ធតែមនុស្សមានធនធាន មានបទពិសោធន៍យ៉ាងច្រើន ដូច្នេះកិច្ចលទ្ធកម្មយើងមានប្រសិទ្ធភាព អាស្រ័យអ្នកទទួលការចូលរួមដាក់សំណើ និងបើកសំណើ ត្រូវគោរពតាមលក្ខខណ្ឌដែលយើងចេះ និងបានអនុវត្តនាពេលកន្លងមក។ លទ្ធផលដ៏ប្រសើរក្នុងការអភិវឌ្ឍន៍មូលនិធិ ឃុំ សង្កាត់ គឺអាស្រ័យពីសំណាក់អស់លោក លោកស្រី ជាអ្នកទទួលការសាងសង់ទាំងអស់ដែលបានចូលរួមការកសាងហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានយើងឲ្យបានប្រសើរឡើង។ លទ្ធផលថ្ងៃនេះដែរ ការកសាងផ្លូវបេតុងអាមេចំនួន២ខ្សែ ប្រវែង៥០០ម៉ែត្រ ដែលឆ្លងកាត់ឃុំ២ គឺឃុំទួលសូភី គឺក្រុមហ៊ុន យ៉េន ស៉ីនួន ជាអ្នកសាងសង់ ។ ហើយឃុំព្រះធាតុ បានទៅក្រុមហ៊ុន ពង្សការវិវឌ្ឍខនស្ត្រាក់សិន ជាអ្នកសាងសង់។ និងសាងសង់សំណង់ទ្វារទឹក  ក្នុងឃុំចក បានទៅក្រុមហ៊ុន គាំ សារួន ជាអ្នកសាងសង់ផងដែរ ៕

អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

អាកាសយានដ្ឋានសៀមរាបអង្គរ រំពឹង​ទទួល​បាន​អ្នកដំណើរ ១,៤ លាននាក់​​​ដំណាច់​​​ឆ្នាំ ២០២៤

សន្តិសុខសង្គម៥ នាទីutes មុន

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងខេត្តបាត់ដំបង​ ពង្រឹងសមត្ថភាពមន្ត្រីបង្ការទប់ស្កាត់គ្រឿងញៀន

ព័ត៌មានជាតិ១៣ នាទីutes មុន

នាយករដ្ឋមន្ត្រីឡាវ នឹងជួបជាមួយថ្នាក់ដឹកនាំកម្ពុជា ក្នុងពេលមកទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី៤ធ្នូ  

ព័ត៌មានជាតិ១៤ នាទីutes មុន

​Royal Group Funds  នឹងកៀរគរទុន​២០០​លានដុល្លារតាមរយៈគម្រោងវិនិយោគរួម​

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលក្រុងសែនមនោរម្យ អំពាវនាវឲ្យពលរដ្ឋសម្អាតស្មៅ និងព្រៃជុំវិញផ្ទះ បង្ការភ្លើងឆេះព្រៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៥ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ២ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម