Connect with us

ព័ត៌មានជាតិ

ជំពាក់លុយគេច្រើនពេកមក​លោតទឹក​សម្លាប់​ខ្លួន​ពី​លើ​ស្ពាន​ជ្រោយចង្វារ​តែ​មិន​ស្លាប់​

បានផុស

នៅ

ស្ត្រី​មាន​វិបត្តិ​ដោយសារ​ជំពាក់​លុយ​គេ​ម្នាក់​បានមក​លោត​ទឹកស​ម្លា​ប់​ខ្លួន​ពី​លើ​ស្ពាន​ជ្រោយចង្វារ​តែ​មិន​សម្រេច​ព្រោះ​សមត្ថកិច្ច​នៅ​ទីនោះ​ឃាត់​ទាន់​កាលពីវេលាម៉ោង៣​និង​៥០​នាទី រសៀល ថ្ងៃទី២៧​ខែកុម្ភៈ ឆ្នាំ២០២១​ចំណុច​លើស្ពាន​ជ្រោយចង្វារ​(​ស្ពានមិត្តភាពកម្ពុជា -​ជប៉ុន )​ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។

ស្ត្រី​ខាង​លើឈ្មោះ ​ញ៉ែម ច្រឹប ​អាយុ​៤២​ឆ្នាំ ​មិន​ប្រាប់​ពី​កន្លែង​គាត់​ស្នាក់នៅ​នោះទេ​ មាន​ប្តី​ជា​កម្មករ​សំណង់​និង​មានកូន​ប្រុស​ម្នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភពព័ត៌មាន​ពី ស្ត្រី ខាង​លើ​បានឱ្យដឹងថា​ គាត់​បាន​ជំពាក់​លុយ​គេ​ចំនួន​១២០០​ដុល្លារ​ដោយ​គិត​អ្វី​មិន​ចេញ​ហើ​យ​រកលុយ​សង​គេ​វិញ​មិនបាន និង​ខ្លាច​ម្ចាស់​លុយ​ប្តឹង​ក៏​សម្រេចចិត្ត​ជិះ​ម៉ូតូឌុប​ពី​ម្តុំ​វត្ត​អង្គ​តា​ម៉ិញ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​មក​លោតទឹក​សម្លាប់​ខ្លួន​ពី​លើស្ពាន​ជ្រោយចង្វារ​តែ​មិនទាន់​បាន​លោត​ផង​សមត្ថកិច្ច​ឃើញ​​ក៏​ឃាត់​និង​នាំខ្លួន​មក​សួរនាំ​តែម្តង​។

ស្ត្រី​ខាង​លើបន្ទាប់ពី​ប៉ង​លោតទឹក​សម្លាប់​មិនបាន​សម្រេច​សមត្ថកិច្ច​ប្រចាំ​គោលដៅ​បាន​ទាក់ទង​យុវជន​ម្នាក់​ដែល​អះអាងថា​ជា​កូនប្រុស​របស់​ស្ត្រី​ខាង​លើឱ្យ​ឌុប​តាម​ម៉ូតូ​ត្រឡប់ទៅផ្ទះ​វិញ​៕

អត្ថបទ ៖ ឌី​រៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១៨ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤៦ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម