ព័ត៌មានជាតិ
លោក ទូច សុឃៈ៖ ចាប់ពីខែឧសភា មកដល់ពេលនេះសមត្ថកិច្ចបង្ក្រាបក្មេងទំនើងបានជាង៨០០នាក់
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខៈ) បានឱ្យដឹងតាមរយៈសារសំឡេងក្នុងប្រព័ន្ធតេឡេក្រាម នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះថា ចាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាដាក់បញ្ជាឱ្យបង្ក្រាបក្មេងទំនើងយ៉ាងម៉ឺងម៉ាត់នៅខែឧសភា មកដល់ពេលនេះ សមត្ថកិច្ចឃាត់ខ្លួនក្រុមក្មេងទំនើងបានចំនួន ៨៨៥នាក់។

អ្នកនាំពាក្យរង បានឱ្យដឹងថា បើគិតចាប់ពីថ្ងៃទី២៣ ខែឧសភា ដែលនាយករដ្ឋមន្ត្រីកម្ពុជាដាក់បញ្ជាឱ្យបង្ក្រាបក្រុមក្មេងទំនើងមិនដកដៃ រហូតដល់ថ្ងៃទី១៣ ខែមិថុនា សមត្ថកិច្ចក្រោមចំណុះក្រសួងមហាផ្ទៃបង្ក្រាបក្រុមក្មេងទំនើងបាន ២២៧ករណី ដោយឃាត់ខ្លួនពួកគេបានចំនួន ៨៨៥នាក់។ លោក ទូច សុឃៈ (សុខៈ) បានឱ្យដឹងថា ចំពោះករណីនេះ ភាគច្រើនសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ យោងតាមបទបញ្ជាដ៏អង់អាចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងក្រោមការដឹកនាំផ្ទាល់ពី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា។

លោក ទូច សុឃៈ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃបានដាក់ចេញនូវទិសដៅអទិភាព ៦ចំណុច តាំងពីការចាប់ផ្តើមក្នុងអាណត្តិថ្មីនេះ ដោយក្នុងនោះ ក៏មានការបង្ក្រាបក្មេងទំនើង ផងដែរ ពោល គឺធ្វើជាប្រចាំថ្ងៃ ជាបន្តបន្ទាប់ ឱ្យបានល្អនៅក្នុងអាណត្តិនេះ។ លោកបកស្រាយថា ក្រសួងមហាផ្ទៃ គឺអនុវត្តគោលការណ៍នេះជាប់ជានិច្ច មិនធ្វើតែមួយឆាវៗហើយឈប់បង្ក្រាបនោះឡើយ គឺធ្វើជាប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំ ដោយរំលឹកជាប្រចាំដល់អាជ្ញាធរ រួមទាំងពិនិត្យមើលស្ថានភាពគ្រប់ពេល ថាមានការប្រែប្រួលបែបណា ដើម្បីមានការដាក់គោលដៅ និងអនុសាសន៍ថ្មីបន្ថែមទៀត។

លោក ក៏បានលើកឡើងដែរថា ករណីក្មេងទំនើងនេះ គឺមិនអាចលុបបំបាត់១០០% មិនឱ្យមាននោះទេ។ នៅក្នុងពិភពលោកនេះ គឺគ្មាននោះទេដែលមិនមានបទល្មើសសោះ ឬ គ្មានក្រុមក្មេងទំនើងសោះឡើយ លោកថា វាជាធម្មជាតិរបស់មនុស្សជាទូទៅ និងជាធម្មជាតិរបស់សង្គមមួយ ដែលតែងតែមាននូវអំពើអវិជ្ជមាន អសីលធម៌ និងបទល្មើសផ្សេងៗ។ ទោះបីជាយ៉ាងនេះក្តី លោក ទូច សុឃៈ ក៏បានបន្ថែមថា ពាក់ព័ន្ធនឹងបញ្ហានេះ គឺគ្មានអ្វីក្រៅពីទប់ស្កាត់ បង្ក្រាប និងគ្រប់គ្រងស្ថានការណ៍ឱ្យបានល្អ បង្ការការពារកុំឱ្យកើតឡើងហួសប្រមាណ និងហួសពីការគ្រប់គ្រង៕

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក