Connect with us

ព័ត៌មានជាតិ

ណែនាំឲ្យស្គាល់ក្រុមហ៊ុន​អាកាសចរណ៍​ទាំង ៣១ ក្រុមហ៊ុន ​​មានជើង​ហោះហើរ​​ត្រង់​មក​ប្រទេស​កម្ពុជា

បានផុស

នៅ

បើ​តាម​របាយការណ៍​របស់​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងក្នុងស្រុកនិងក្រៅស្រុក​ចំនួន ៣១ កំពុង​​​ប្រតិបត្តិការ​តភ្ជាប់​ការ​ហោះហើរ​ត្រង់​មក​កាន់​អាកាសយានដ្ឋាន​ទាំង ៣ របស់​ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​របាយការណ៍របស់​​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល ក្នុង​ចំណោម​ក្រុមហ៊ុន​អាកាសចរណ៍​ទាំង ៣១ មាន​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក​ចំនួន ៤ ដែល​កំពុង​ប្រតិបត្តិការ​ផ្តល់​សេវា​ដឹក​អ្នក​ដំណើរ​តាមផ្លូវ​អាកាស​ទាំង​ក្នុងស្រុកនិង​ក្រៅ​ស្រុក​។

​ក្រុមហ៊ុន​អាកាសចរណ៍​ទាំង ៣១ ក្រុមហ៊ុន មានមូលដ្ឋាន​មក​​ពីប្រទេសអាស៊ានចំនួន ៨ រួមទាំងមាន​មកពី​ប្រទេស ចិន កូរ៉េខាងត្បូង ហុងកុង កោះ​តៃវ៉ាន់ កាតា និង​អារ៉ាប់អេមីរ៉េត។

ក្រុមហ៊ុន​អាកាសចរណ៍​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​កម្ពុជា៖

-Cambodia Angkor Air (K6)
-Cambodia Airway (KR)
-Sky Angkor Ailines (ZA)
-AirAsia Cambodia (KT)

ក្រុមហ៊ុន​អាកាសចរ​ណ៍​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ថៃ៖

-Bangkok Airways (PG)
-Thai Airways International (TG)
-Thai Vietjet Air (VZ)
-Thai Air Asia (FD)
-K-Mile (8K)

ក្រុមហ៊ុន​អាកាសចរណ៍​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​វៀតណាម៖

-Vietnam Airlines (VN)

ក្រុមហ៊ុន​អាកាសចរណ៍​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ម៉ាឡេស៊ី៖

-Malaysia Airlines (MH)
-Air Asia Berhad (AK)

ក្រុមហ៊ុន​អាកាសចរណ៍​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​សិង្ហបុរី៖

-Singarpore Airlines (SQ)
-Jetstar Asia Airways (3K)

ក្រុមហ៊ុន​អាកាសចរណ៍​មាន​មូលដ្ឋាន​មកពី​ហុងកុង៖

-Cathay Pacific Airways (CX)

ក្រុមហ៊ុន​អាកាសចរណ៍​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ចិន៖

-China Southern Airlines (CZ)
-China Eastern Airlines (MU)
-Shenzhen Airlines (ZH)
-Air China (CA)
-Xiamen Airlines (FM)
-Spring Airlines (9C)

ក្រុមហ៊ុន​អាកាសចរណ៍​មាន​មូលដ្ឋាន​ពី​កោះ​តៃវ៉ាន់៖

-Eva Airways (BR)
-China Airlines (CI)

ក្រុមហ៊ុន​អាកាសចរណ៍​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ហ្វីលីពិន៖

-Philippine Airlines (PR)

ក្រុមហ៊ុន​អាកាសចរណ៍​មាន​មូលដ្ឋាន​មក​ពី​សាធារណរដ្ឋ​កូរ៉េ៖

-Asiana Airlines (OZ)
-Korean Airlines (KE)

ក្រុមហ៊ុន​អាកាសចរណ៍​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​កាតា៖

-Qatar Airways (QR)

ក្រុមហ៊ុន​អាកាសចរណ៍​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា៖

-Myanmar Airways Int’l (8M)

ក្រុមហ៊ុន​អាកាសចរណ៍​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី៖

-PT Indonesia AirAsia (QZ)

ក្រុមហ៊ុន​អាកាសចរណ៍​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ឡាវ៖

-Lao Airlines (OV)

ក្រុមហ៊ុន​អាកាសចរណ៍​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អារ៉ាប់រួម៖

-Emirates Airlines

នៅ​ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៤ នេះ ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក Cambodia Angkor Air បានប្រកាស​នឹង​​សម្ពោធ​បើកផ្លូវ​ហោះហើរ​ត្រង់​លើក​ដំបូង​រវាង​កម្ពុជា-ឥណ្ឌា​។

លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យ​អាកាសចរណ៍​ស៊ីវិល​បានឲ្យ​កម្ពុជាថ្មី​ថា ក្រុមហ៊ុន​អាកាសចរណ៍​​​ក្នុងស្រុក​ Cambodia Angkor Air នឹង​ចាប់ផ្តើមប្រតិបត្តិការ​ជើង​ហោះហើរ​ត្រង់​ទៅ​ប្រទេស​ឥណ្ឌាដោយ​ធ្វើឡើង ៤ ជើង​ក្នុង​មួយ​សប្តាហ៍។

ដោយ​ឡែក ក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌាក៏​នឹង​បើកការហោះហើរត្រង់ពី​ទីក្រុង​ញូវដេលី​មកកាន់​ខេត្ត​សៀមរាប ចាប់ពី​ថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៤ ដោយ​ធ្វើការហោះ​ហើរ​ ៧ ​ជើង​ក្នុង​មួយ​សប្តាហ៍។

បើ​តាម​លោក ស៊ីន ចាន់សិរីវុត្ថា ការ​តភ្ជាប់ផ្លូវហោះហើរ​ថ្មីនេះ នឹងផ្ដល់​ផល​ចំណេញ​ដល់​ប្រទេស​ទាំងពីរ​ដែល​នឹង​ជួយ​ផ្សព្វ​ផ្សាយ​ពី​សក្តានុពល​ទេសចរណ៍ វប្បធម៌ សាសនា និង​សុខភាព ខណៈ​កម្ពុជា​ប្រើប្រាស់​សេវា​សុខាភិបាល​នៅ​ឥណ្ឌា​ច្រើន ​ហើយ​ឥណ្ឌា​ក៏​ចង់មក​ស្រុកខ្មែរ​តាមរយៈ​ទេសចរណ៍​វប្បធម៌ និង​សាសនា​ផង​ដែរ។

ផ្អែក​តាម​​របាយការណ៍​របស់​រដ្ឋលេខាធិការ​អាកាសចរ​ស៊ីវិល នៅក្នុងឆ្នាំ២០២៣ កម្ពុជា​ទទួល​បាន​អ្នកដំណើរ​តាមផ្លូវអាកាស​​ទាំងក្នុងស្រុកនិងអន្តរជាតិ មានចំនួនជាង ៥ លាន ១ សែននាក់ កើន​ឡើង ១១៥% ធៀប​នឹងរយៈ​ពេល ១២ ខែ ឆ្នាំ​២០២២ ដែលជាដំណាក់កាលងើបឡើងវិញ ក្រោយ​វិបត្តិ​ជំងឺ​កូវីដ-១៩។

អំឡុង​ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៤ កម្ពុជា​បានទទួលអ្នកដំណើរតាមផ្លូវអាកាសជាង ២ ​លាន​នាក់ ពោល​គឺកើនឡើង ២៥% ធៀបនឹងអំឡុងពេលដូចគ្នានៅឆ្នាំ២០២៣ ដែល​មាន​ចំនួន​ត្រឹម​តែជាង ១ លាន ៦ សែននាក់។

ក្នុងឆ្នាំ ២០២៤ មាន​ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន ៣១ ដែល​កំពុង​ត​ភ្ជាប់ជើង​ហោះហើរឡើងវិញពីប្រទេសអាស៊ានទាំង ៨ រួមទាំង ចិន កូរ៉េខាងត្បូង ហុងកុង កោះ​តៃវ៉ាន់ កាតា និង​អារ៉ាប់រួម​អេមីរ៉េត។ កាលពី​ដើមខែឧសភា ឆ្នាំ២០២៤ ក្រុមហ៊ុន Emirates Airlines ក៏​បានភ្ជាប់​ជើង​ហោះហើរមកប្រទេស​កម្ពុជា​ឡើងវិញ​ពី​ទីក្រុង Dubai ដោយ​ឆ្លងកាត់​ប្រទេស​សិង្ហបុរី។

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី​ទទួលបន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ណ៍​ស៊ីវិល​​ថ្លែង​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ស្វែង​យល់​ពី​ការ​វិវឌ្ឍន៍​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​អន្តរជាតិ​តេជោ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា សកម្មភាព​ដឹកជញ្ជូន​តាម​ផ្លូវអាកាស​នៅកម្ពុជា​បាន​ស្ដារឡើងវិញ​បន្តិចម្ដងៗ បន្ទាប់​ពី​វិបត្តិ​ជំងឺកូវីដ-១៩ និង​កំពុង​បោះ​ជំហាន​ទៅ​មុខ​គួរ​ជា​ទី​មោទនៈ​។

លោក​ថា ដើម្បីបន្តរួមចំណែកក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ​ឆ្នាំ ២០២៤-២០២៨ ស្រប​ទៅតាម​យុទ្ធសាស្ត្រ​​បញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ និង​​​ជំរុញ​ឱ្យ​មាន​កំណើន​អ្នក​ដំណើរ និង​​​ដឹកជញ្ជូន​ទំនិញ​តាមផ្លូវអាកាស រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល​នឹង​បន្តអនុវត្តគោល​នយោបាយ​បើកចំហ​ជើងមេឃ ពង្រឹងសុវត្ថិភាព​និង​សន្តិសុខ​អាកាសចរណ៍ បន្ត​ពង្រឹង​និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​អាកាសយានដ្ឋាន​ជាតិ​និង​អន្តរជាតិ ពង្រឹង​កិច្ចសហប្រតិបត្តិការអន្តរជាតិ​ទាំងទ្វេភាគី និង​ពហុភាគី ព្រម​ទាំងបន្តកិច្ចប្រឹងប្រែង​បង្កើន​ការ​ហោះហើរ​ត្រង់​មកកាន់កម្ពុជា​ទាំង​ក្នុង​តំបន់ តំបន់​មជ្ឈឹមបូព៌ា ជាពិសេស​ពី​ប្រទេស​នៅតំបន់អឺរុប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៨ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា បញ្ជូនបុរសជនសង្ស័យបាញ់សម្លាប់ លោក លិម គិមយ៉ាទៅឱ្យភាគីថៃ

ព័ត៌មានជាតិ២០ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

ចរាចរណ៍២៣ ម៉ោង មុន

ត្រឹម ៥ ថ្ងៃ ផ្លូវ ៦០ ម៉ែត្រ ឆក់យកជីវិតមនុស្ស ៤ នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ២ ករណី ផ្សេងគ្នា

ជីវិតកម្សាន្ដ២២ ម៉ោង មុន

ណុប បាយ៉ារិទ្ធ រន្ធត់ចិត្តរហូតហូរទឹកភ្នែកចំពោះសោកនាដកម្មលើ ក្រុមគ្រួសារមួយ នៅផ្លូវ ៦០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម