ព័ត៌មានជាតិ
លោក អ៊ឹង សុភ័ណ ត្រូវបានតែងតាំងជាអភិបាលក្រុងរុនតាឯក អមដោយអភិបាលរង ៦រូប
លោក អ៊ឹង សុភ័ណ ឋានន្តរស័ក្តិនឧត្តមមន្ត្រី ថ្នាក់លេខ៥ ត្រូវបាន រាជរដ្ឋាភិបាល តែងតាំងឱ្យទៅកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប និងអមដោយអភិបាលរងចំនួន ៦រូបផ្សេងទៀត។ នេះបើយោងតាមលិខិត ដែលទើបនឹងចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។

តាមរយៈលិខិតដែលចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ អភិបាលរងក្រុងទាំង ៦រូបនោះ រួមមាន លោក នីម សុវណ្ណ ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ២ ត្រូវបានផ្ទេរពីអភិបាលរង នៃគណៈអភិបាលស្រុកបន្ទាយស្រី ឱ្យទៅកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។ ព្រមទាំង មន្ត្រីរាជការចំនួន ៥រូបទៀត មាន លោក ម៉ៅ ឧស្សាហ៍ ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៤ លោក ស៊ុន តុលា ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ២ លោកស្រី មុំ សម្បត្តិ ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦ លោក ហៀង ស៊ីថាត ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦ និងលោក ប៉ក់ រឿត ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦ ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលក្រុងរុនតាឯកតេជោសែន៕





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ