Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង និងស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះចៅអធិការវត្តហរិរក្សរាជិនី (វត្តវាំងចាស់)

បានផុស

នៅ

នា​ព្រឹក​ថ្ងៃ​ទី ១៤ ខែ​មិថុនា ឆ្នាំ ២០២៤ នេះ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​ជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តែងតាំង និង​ស្រោចស្រព​ព្រះ​សុគន្ធវារី ប្រគេន​ព្រះ​ចៅ អធិការ​វត្ត​ហរិរក្ស​រាជិនី (​ហៅ​វត្ត​វាំង​ចាស់) និង ព្រះ​មន្ត្រី​សង្ឃ ស្ថិត​ក្នុង​សង្កាត់​វាំង​ចាស់ ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ខេត្ត​កំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

និមន្ត​/​អញ្ជើញ​រួមមាន សម្ដេច​ឧត្ដម​វង្សា កិត្តិ​បណ្ឌិត មួង រ៉ា ព្រះសង្ឃ​នាយករង​ទី ៣ ព្រះ​ថេរានុត្ថេរៈ ឯកឧត្ដម លោកជំទាវ សមាជិក​ព្រឹទ្ធសភា រដ្ឋសភា ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​ពុទ្ធបរិស័ទ​ទាំងអស់ ចំនួន ៧៧៥ អង្គ​/នាក់។

ថ្លែង​ទៅ​កាន់​អង្គ​ពិធី ឯកឧត្ដម ហ៊ុន ម៉ានី បាន​ចូលរួម​អបអរសាទរ​ជាមួយ​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​គង់​នៅ​ទី​អារាម​វត្ត​ដ៏​ចំណាស់​នេះ ជាពិសេស ព្រះឥន្ទ​សិរី​វង្ស តាម វិបុល ដែល​ត្រូវ​បាន​តែងតាំង​ជា​ព្រះចៅ​អធិការ​ថ្មី នៃ​វត្ត​ហរិរក្ស​រាជនី ហៅ​វត្ត​រាំង​ចាស់។

ជាមួយ​គ្នា​នេះ ឯកឧត្ដម បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​ដោយ​ស្មោះ​ចំពោះ​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ លោកតា លោកយាយ ពុទ្ធបរិស័ទ និង​សប្បុរសជន​ជិត​ឆ្ងាយ ដែល​បាន​រួម​ចំណែក​ចាប់​មគ្គផល​កសាង​សមិទ្ធផល​នានា​ក្នុង​វត្ត។ ឯកឧត្ដម សង្ឃឹម​យ៉ាង​មុតមាំ​ថា ក្រោម​ការ​ដឹកនាំ​របស់​ព្រះ​ចៅ​គ្រូ​អធិការ​ថ្មី នឹង​ធ្វើ​ឲ្យ​វត្ត​អារាម​នេះ កាន់តែ​មាន​ភាព​សុខដុម និង​អភិវឌ្ឍន៍​រីកចម្រើន​ទៅ​មុខ​ជា​បន្តបន្ទាប់​បន្ថែម​ទៀត។

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី មាន​ប្រសាសន៍​បន្ថែម​ថា ជាក់ស្ដែង វត្ត​វាំង​ចាស់ ដែល​មាន​អាយុកាល ១៧០ ឆ្នាំ និង​ផ្ទុក​ទៅ​ដោយ គម្ពីរ ដីកា ទាំង​ភាសា​បាលី និង​សម្រាយ ជា​កន្លែង​សាបព្រោះ​ចំណេះ​ដឹង​ក្នុង​ព្រះពុទ្ធសាសនា ចង​វេញ​ជា​ធ្លុង​សាមគ្គីភាព​របស់​ប្រជាជាតិ​ខ្មែរ ដើម្បី​ចូលរួម​ចំណែក​ការពារ អភិរក្ស វប្បធម៌ ប្រពៃណី អក្សរសាស្ត្រ អត្តសញ្ញាណ​ជាតិ និង​បុព្វហេតុ​សង្គមជាតិ គ្រប់ៗ ជំនាន់។ ជា​អកុសល សមិទ្ធផល​ជាច្រើន ត្រូវ​បាន​រង​ការ​បំផ្លិចបំផ្លាញ​ស្ទើរ​គ្មាន​សល់​នា​សម័យ​សង្គ្រាម។

ទន្ទឹម​នេះ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី បាន​រំលេច​អំពី​ភាព​សំខាន់ នៃ​កត្តា​សុខ​សន្តិភាព​កើត​ចេញ​ពី​ថ្ងៃ​ជ័យជម្នះ ៧ មករា ដែល​បាន​សង្គ្រោះ​អាយុជីវិត​របស់​ប្រជាជន​ខ្មែរ​ចេញពី​គ្រោះ​មរណៈ និង​ផ្តល់​ជា​ឱកាស​ឲ្យ​គ្រប់​សាសនា​ទាំងអស់​នៅ​កម្ពុជា ជាពិសេស​ព្រះពុទ្ធសាសនា បាន​រស់រាន​ឡើង​វិញ កសាង​បាន​ជា​សមិទ្ធផល​ថ្មីៗ និង​រីកចម្រើន​ជា​បន្តបន្ទាប់​រហូត​មក​ដល់​សព្វថ្ងៃ​នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម