ព័ត៌មានជាតិ
អភិបាលរងរាជធានី គំរាមបញ្ឈប់លែងឲ្យដេញថ្លៃចំពោះក្រុមហ៊ុនដែលអនុវត្តធ្វើឲ្យពលរដ្ឋថ្នាំងថ្នាក់និងឈឺចាប់
លោក កើត ឆែ អភិបាលរង និងជាតំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ក្រុមហ៊ុនដែលដេញថ្លៃគម្រោងបានត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងមិនត្រូវធ្វើឲ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ ឬឈឺចាប់ក្តៅក្រហាយដោយសារតែទង្វើរបស់ខ្លួនខ្វះការទទួលខុសត្រូវនោះទេ។ ការលើកឡើងនេះបានធ្វើឡើងក្នុងពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៤ នៅមូលដ្ឋានខណ្ឌសែនសុខ នាព្រឹកថ្ងៃទី១៣មិថុនា នៅសាលាខណ្ឌសែនសុខ។
លោក កើត ឆែ បានមានប្រសាសន៍ថា ក្រុមហ៊ុនដែលដេញថ្លៃបានពេលអនុវត្តគម្រោងមិនត្រូវធ្វើឲ្យប្រជាពលរដ្ឋឈឺចាប់ ក្តៅក្រហាយដោយសារតែទង្វើរបស់ខ្លួនដូចជា កាយជីកដីដាក់លូមិនព្រមលប់វិញ មិនទាន់ជីកដីផងដឹកលូមកគរបិទមុខផ្ទះប្រជាពលរដ្ឋ ឬកន្លែងលក់ដូររបស់គាត់បង្កទៅជាការក្តៅក្រហាយរបស់ប្រជាពលរដ្ឋ។ ការចាក់ខ្សាច់ ចាក់ដីមិនដាក់ស្លាកសញ្ញាសំគាល់ការដ្ឋានឲ្យបានត្រឹមត្រូវក៏បង្កបញ្ហាដែរ ព្រោះតែប៉ះពាល់ដល់អ្នកធ្វើដំណើរ និងម្ចាស់ផ្ទះ។ ផ្ទុយទៅវិញបើក្រុមហ៊ុនណាអនុវត្តមិនបានត្រឹមត្រូវនឹងត្រូវដាក់ក្នុងបញ្ជីខ្មៅ(Black list) ដកសិទ្ធលែងអោយដេញថ្លៃក្នុងមូលដ្ឋាន។
លោក កើត ឆែ លើកជាឧទាហណ៍ថា បើមាននរណាម្នាក់យកសំរាមទៅបោះចោលផ្តេសផ្តាស់យើងមិនពិន័យគាត់ដោយខ្លាចបាត់សន្លឹកឆ្នោត គឺមិនត្រឹមត្រូវទេ បើយើងមិនធ្វើប្រជាពលរដ្ឋច្រើនលើសលុបគាត់នឹងដៀលថា យើងចោរ ម្សៀត។ គួរតែថ្លឹងថ្លែងមួយណាមានប្រយោជន៍ខ្លាំងជាងយើងត្រូវសហការគ្នាអនុវត្តទាំងក្រុមហ៊ុនដែលដេញថ្លៃបាន។ ក្រុមប្រឹក្សាសង្កាត់ត្រូវពិនិត្យសកម្មភាពសាងសង់របស់ក្រុមហ៊ុនឲ្យបានជាប់ជាប្រចាំ។
លោកអភិបាលរងបន្តថា យើងប្រឹងប្រែងអភិវឌ្ឍន៍មូលដ្ឋានមិនត្រឹមតែជំនាន់យើងចាស់ៗនេះទេ តែសំរាប់កូនចៅយើង ជំនាន់ក្រោយទៀត។
លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខឲ្យដឹងថា ការដាក់ដេញថ្លៃជាសាធារណៈនៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង៦របស់ខណ្ឌសែនសុខឆ្នាំ២០២៤នេះ មាន១៧គម្រោង មានក្រុមហ៊ុនចូលរួមដេញថ្លៃចំនួន១០លើ១៦ និងមានក្រុមហ៊ុនចំនួន៤បានដេញថ្លៃបាន ស្របតាមនិតិវិធីនៃការដេញថ្លៃ។ លោកអភិបាលខណ្ឌថ្លែងថា ចំពោះសាលាខណ្ឌ សាលាសង្កាត់ និងគណៈគ្រប់គ្រងគម្រោងសង្កាត់ត្រូវជូនដំណឹងដល់បណ្តាអង្គភាពពាក់ពន្ធ័ពីផលប៉ះពាល់ផ្សេងៗក្នុងការអនុវត្តគម្រោងដើម្បីចូលរួមសហការ និងត្រូវតាមដានត្រូតពិនិត្យការអនុវត្តគម្រោងរបស់អ្នកទទួលការជាប្រចាំ ដើម្បីឲ្យសង្កាត់សម្រេចបានលទ្ធផលល្អប្រសើរ ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងនិតិវិធីណែនាំបានកំណត់៕
អត្ថបទ៖ ស្រីរ័ត្ន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល