Connect with us

ព័ត៌មានជាតិ

ក្នុងឆ្នាំនេះ អៀរឡង់ ផ្តល់ជំនួយ៨០ម៉ឺនអ៊ឺរ៉ូ សម្រាប់សកម្មភាពកម្ចាត់មីនរបស់អង្គការហេឡូត្រាស្តនៅកម្ពុជា

បានផុស

នៅ

ក្នុងឆ្នាំ២០២៤នេះ ប្រទេសអៀរឡង់បានផ្តល់ជំនួយឥតសំណងចំនួន ៨០០,០០០​អ៊ឺរ៉ូ សម្រាប់សកម្មភាពកម្ចាត់មីនមនុស្សធម៌របស់អង្គការហេឡូត្រាស្តនៅកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃជំនួបរវាងទូតអៀរឡង់ និងនាយកកម្មវិធីសកលនៃជំនួយប្រទេសអៀរឡង់ ជាមួយក្រុមការងារអង្គការហេឡូត្រាស្តកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី១៤ ខែមិថុនា នេះ លោកស្រី Deirdre Ní Fhallúin​​ ឯកអគ្គរដ្ឋទូតនៃប្រទេសអៀរឡង់ប្រចាំកម្ពុជា និងលោក Niall Tierney នាយកកម្មវិធីសកលនៃជំនួយសាធារណរដ្ឋអៀរឡង់ បានជួបជាមួយក្រុមការងាររបស់អង្គការហេឡូត្រាស្តកម្ពុជានៅខេត្តសៀមរាប ដើម្បីពិភាក្សាអំពីប្រសិទ្ធភាពនៃជំនួយគាំទ្ររបស់សាធារណរដ្ឋអៀរឡង់សម្រាប់សកម្មភាពមីនមនុស្សធម៌ និងប្រគល់ឧបករណ៍បោសសម្អាតមីនដែលបានផ្តល់ដោយអៀរឡង់ដល់ក្រុមការងារបោសសម្អាតមីន។

ក្នុងឱកាសលោកស្រី Deirdre Ní Fhallúin ឯកអគ្គរដ្ឋទូតប្រទេសអៀរឡង់ប្រចាំកម្ពុជា បានគូសបញ្ជាក់អំពីសារៈសំខាន់ក្នុងការភ្ជាប់ទំនាក់ទំនងភាពជាដៃគូជាមួយអង្គការនានាដូចជាអង្គការហេឡូត្រាស្ត ដែលជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន។

 ក្នុង​ការ​ប្រគល់ជូន​ឧបករណ៍​ដែល​ឧបត្ថម្ភ​ដោយ​ស្ថានទូត​អៀរឡង់​នោះ លោកស្រីឯកអគ្គរដ្ឋទូត ​បាន​មាន​រំលឹកថា “ចាប់តាំងពីឆ្នាំ ១៩៩៤ មក​ ជំនួយអៀរឡង់ បានជួយគាំទ្រដល់កម្មវិធីបោសសម្អាតមីនមនុស្សធម៌របស់អង្គការហេឡូត្រាស្តនៅប្រទេសកម្ពុជា។ យើងមានមោទនភាពក្រៃលែង ដែលក្រុមការងារទទួលជំនួយពីសាធារណៈរដ្ឋអៀរឡង់ បានបោសសម្អាតមីនចំនួន ៣១,៣៤៣គ្រាប់ ក្នុងភូមិចំនួន ៣៦១ភូមិ និងប្រគល់ដីសុវត្ថិភាពជាង ៣,៦៨៤ហិកតា ជូនសហគមន៍វិញ សម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ការផ្ដល់ជំនួយនេះ​មាន​ផល​វិជ្ជមាន​ពិត​ប្រាកដ​សម្រាប់​សហគមន៍​នា​ពេល​បច្ចុប្បន្ន ហើយ​ក៏​ផ្តល់​អត្ថប្រយោជន៍​ដល់​មនុស្ស​ជំនាន់​ក្រោយ​ផង​ដែរ”

លោក Niall Tierney នាយក​កម្មវិធី​សកល​របស់ជំនួយមនុស្សធម៌​អៀរឡង់​បាន​គូសបញ្ជាក់​ថា ការ​រំសាយសព្វាវុធ​ ​គឺជា​មូលដ្ឋានគ្រឹះ​នៃ​គោលនយោបាយ​ការបរទេស​របស់​អៀរឡង់។ សាធារណរដ្ឋអៀរឡង់បន្តដើរតួនាំមុខគេក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការរំសាយសព្វាវុធ និងការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។​​ ការងាររបស់កម្មវិធី​សកល​របស់ជំនួយមនុស្សធម៌​អៀរឡង់ជាមួយអង្គការហេឡូត្រាស្តកម្ពុជា គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តជាសកលនេះ។

លោក Miles Hawthorn នាយកកម្មវិធីអង្គការហេឡូត្រាស្តប្រចាំព្រះរាជាណាចក្រម្ពុជា បានថ្លែងអំណរគុណដល់ អៀរឡង់សម្រាប់ជំនួយគាំទ្រក្នុងឆ្នាំ ២០២៤ នេះ។ លោកគូសបញ្ជាក់ថា ជំនួយគាំទ្រពីប្រទសអៀរឡង់ នឹងរួមចំណែកដល់យុទ្ធសាស្ត្រគ្មានមីនរបស់រាជរដ្ឋាភិបាលកម្ពុជា និងជួយជំរុញគ្រប់ភាគីពាក់ព័ន្ធឱ្យខិតកាន់តែជិតនៃការស្តារឡើងវិញ។

​​​ គួរឱ្យដឹងថា តាមសេចក្ដីប្រកាសព័ត៌មាន ក្នុងរយៈពេល៨ឆ្នាំកន្លងមកនេះ​ ប្រទេសអៀរឡង់ បានចូលរួមផ្ដល់ថវិកាចំនួន៤.៧លានអ៊ឺរ៉ូ សម្រាប់ការងាររបស់អង្គការហេឡូត្រាស្តនៅកម្ពុជា។ ក្នុងរយៈពេល ៣ទស្សវត្សរ៍ បន្ទាប់ពីការចាប់ផ្តើមនៃកិច្ចខិតខំប្រឹងប្រែងក្នុងសកម្មភាពកម្ចាត់មីន កម្ពុជានៅតែបន្តប្រឈមមុខធំធេងនឹងការគម្រាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះផ្សេងទៀតនៃសង្គ្រាម។ ចាប់តាំងពីឆ្នាំ១៩៧៩មក បុរស ស្ត្រី និងកុមារកម្ពុជាជាង ៦៥,០០០នាក់ ត្រូវបានស្លាប់ ឬ រងរបួសយ៉ាងធ្ងន់ធ្ងរពីគ្រោះថ្នាក់ដោយសារមីននឹងយុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនេះ។ ចំនួនអ្នកស្លាប់ និងរបួសបានថយចុះយ៉ាងខ្លាំង (ពី ២០៦៩ នាក់ ក្នុងឆ្នាំ ១៩៩៣ មកនៅក្រោម ៣០នាក់ ក្នុងឆ្នាំ ២០២៣) ដោយសារកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការងារសកម្មភាពមីន ពីគ្រប់ប្រតិបត្តិករជាតិ និងអន្តរជាតិទាំងអស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋាភិបាល​ និង​សភាជប៉ុន ​កោត​សរសើរ ​និង​អបអរសាទរ​ការ​រៀប​ចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​របស់​ខ្មែរ​នៅ​ជប៉ុន

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារមានមន្ត្រីប្រចាំការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលធ្វើឱ្យកម្មករ និងវិស័យទាំងមូលរឹតតែកក់ក្តៅ

ព័ត៌មានជាតិ៨ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​តើចិន​និង​វៀតណាម នឹង​ចុះ​កិច្ច​ព្រម​ព្រៀងអ្វីខ្លះក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី​ ​ចំពេល​ពិភព​លោកតានតឹងខ្លាំង​?​

Sokha Hotels

ព័ត៌មានពេញនិយម