Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ៖ តម្រូវការឈាមនៅកម្ពុជា កើនដល់ ៤០០ ប្លោក ក្នុង ១ ថ្ងៃ

បានផុស

នៅ

លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​អះអាង​ថា បច្ចុប្បន្ន ក្នុង ១ ថ្ងៃ កម្ពុជា មាន​តម្រូវការ​ឈាម​សម្រាប់​ជួយ​សង្គ្រោះ​អាយុជីវិត​ដល់​អ្នកជំងឺ និង​ជនរងគ្រោះ ប្រមាណ ៤០០ ប្លោក ដែល​ទាមទារ​ឱ្យ​មាន​ការ​ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ពី​ភាគី​ពាក់ព័ន្ធ និង​សប្បុរសជន​ឱ្យ​បាន​កាន់តែ​ច្រើន​បន្ថែម​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ទិវា​ពិភពលោក នៃ​អ្នក​បរិច្ចាគ​ឈាម ក្រោម​ប្រធានបទ​«ខួប ២០ ឆ្នាំ នៃ​ការ​បរិច្ចាគ​ឈាម សូម​អរគុណ​សប្បុរសជន​បរិច្ចាគ​ឈាម» នៅ​ថ្ងៃ​ទី ១៤ ខែ​មិថុនា ឆ្នាំ ២០២៤ នា​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម លោក​រដ្ឋមន្ត្រី បាន​បន្ត​ថា ឆ្នាំ ២០២៣ កន្លងទៅ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បាន​ទទួល​អំណោយ​ឈាម​ចំនួន ១៤៣ ២៤៣ ប្លោក កើន​ឡើង ២៥% ច្រើន​ជាង​ឆ្នាំ ២០២២។ ដូចនេះ ក្នុង ១ ថ្ងៃ ត្រូវការ​ឈាម​ប្រមាណ ៤០០ ប្លោក ក្នុង​នោះ នៅ​រាជធានី​ភ្នំពេញ ត្រូវការ​ប្រមាណ ៦៥% ស្មើនឹង ២៦០ ប្លោក និង​តាម​បណ្ដា​ខេត្ត​ត្រូវការ ១៤០ ប្លោក។

លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ត្រូវ​រៀបចំ​បែងចែក​ក្រុមការងារ​ផ្តល់​ឈាម ដើម្បី​ចុះ​ទៅ​ប្រមូល​ឈាម​តាម​គោលដៅ​នីមួយៗ ក្នុង​រាជធានី​ភ្នំពេញ ក៏ដូចជា​តាម​បណ្ដា​ខេត្ត​នៅ​តាម​សាកលវិទ្យាល័យ ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន​នានា សំដៅ​ធ្វើ​យ៉ាងណា​ប្រមូល​ឈាម​ឱ្យ​បាន​ច្រើន ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​កំពុង​ត្រូវការ​ឈាម​ជា​ចាំបាច់ ពិសេស​ឱ្យ​ប្រទេស​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ដោយ​ទទួល​បាន​ការផ្តល់​ឈាម​ដោយ​ស្ម័គ្រ​ចិត្តច្រើន​ដូច​បណ្ដា​ប្រទេសជិតខាង។

លោក​រដ្ឋមន្ត្រី បាន​បន្ត​ទៀត​ថា ការ​ផ្តល់​ឈាម​នេះ មិន​អាច​កាត់ផ្ដាច់​បាន​ពី​វិស័យ​ឯកជន សប្បុរសជន តួអង្គ​សប្បុរសធម៌ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ស​.​ស​.​យ​.​ក​) បាន​នោះ​ទេ ព្រោះ​វា​ជា​ចលករ​ដ៏​សំខាន់​ក្នុងការ​ធ្វើឱ្យ​សម្រេច​បាន​ក្នុង​ការទទួល​អំណោយ​ឈាម​បាន​ច្រើន។

លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​និស្សិត​ថា «ធ្វើជា​មនុស្ស​ល្អ ជា​ដំបូង​ត្រូវធ្វើ​ខ្លួន​យើង​ក្លាយជា​មនុស្ស​ល្អ​ជាមុនសិន​ បន្ទាប់មក​ទៀត​ បើ​ធ្វើ​ល្អ​ខ្លួន​យើង​ហើយ​អត់​បាន​គិត​ជួយ​អ្នកផង​ដទៃ​ជុំវិញខ្លួន​ និង​សង្គម​ទេ​ ក៏​មិនទាន់​ក្លាយជា​មនុស្ស​ល្អ​ដែរ​។​ ការផ្តល់​ឈាម​នេះ​ ជួយ​ដល់​ក្រុមគ្រួសារ​ និង​អ្នក​ជុំវិញ​និង​សង្គម​ ព្រមទាំង​ជួយ​ខ្លួន​យើង​ផ្ទាល់​ដែរ​។​ អ្នក​ដែល​ចូលរួម​ផ្តល់​ឈាម​ គឺជា​ការលះបង់​មួយ​ដ៏​ធំ និង​ជា​វីរបុរស​។ ​ការផ្តល់​ឈាម​ ជា​សកម្មភាព​សាមគ្គី​ ជាការ​ស្រលាញ់​ និង​ជាការ​ផ្តល់​ជីវិត​ ព្រោះថា​ប្រសិនបើ​មិនមាន​ឈាម​ទេ ​អ្នកជំងឺ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​»។

លោក​វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ បាន​មានប្រសាសន៍ថា​ មជ្ឈមណ្ឌល​ជាតិ ​បាន​កត់ត្រា​ទុក​នូវ​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នេះ​ និង​សូម​ថ្លៃ​ង​អំណរគុណ​ដល់​ការ​គាំទ្រ​ទាំងឡាយ​ ដើម្បី​បុព្វហេតុ​មនុស្សធម៌​ ព្រមទាំង​សូម​អំពាវនាវ​ឱ្យមាន​ការគាំទ្រ​បន្តទៀត​តាម​គ្រប់​រូបភាព​ក្នុង​យុទ្ធនាការ​ផ្សេងៗ ​នាពេលខាងមុខ។

លោក​វេជ្ជបណ្ឌិត បាន​បន្តថា ​«សូម​ចងចាំ​ថា​ កិច្ច​បរិច្ចាគ​ឈាម​ មិន​ប៉ះពាល់​ដល់​សុខភាព​ទេ ​ហើយ​ឈាម​គឺជា​ឱសថ​ដ៏​ស័ក្ដិសិទ្ធិ​មួយ​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​ទំនើប​ដែល​គ្មាន​រោងចក្រ​ណា​អាច​ផលិត​បាន​ទេ​ ហើយ​មាន​ប្រភព​តែមួយគត់​ គឺ​ពី​មនុស្ស​។​ សូមកុំ​រង់ចាំ​ដល់​វេលា​មួយ​នៅពេល​មួយ​ដែល​យើង​ចង់​ធ្វើ​អំណោយ​ឈាម​បែរជា​ហួសពេល»៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក Rodrigo Duterte ប្រឈមនឹងការសាកសួរផ្ទាល់លើកដំបូងនៅតុលាការ ICC

សន្តិសុខសង្គម២ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្ត​ព្រះសីហនុ ចូលរួមពិធី​ចុះ​អនុស្សរណៈ​រវាង​ក្រុម​ហ៊ុន​​អ្នកឧកញ៉ា ទៀ វិចិត្រ​និង​សមាគម​ទេសចរណ៍ ដើម្បី​សហការគ្នាពង្រីកវិសយ័ទេសចរណ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

យុទ្ធសាស្រ្តផ្ការីក ដើម្បីបះបោរផ្ដួលរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន ផ្ដាំថា «កុំសង្ឃឹម»

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន សែន ប្រតិកម្មចំពោះការប្រៀបធៀបសម្ដេចនឹងមេដឹកនាំដែលគេចាប់ខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុប​ឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស

ព័ត៌មានជាតិ១៦ ម៉ោង មុន

អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់

សន្តិសុខសង្គម២ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ដ្រូនអ៊ុយក្រែន វាយប្រហារខ្នាតធំលើក្រុងមូស្គូ ជាលើកទី២ ក្នុងពេលត្រឹម៣ថ្ងៃ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ទាមទារឲ្យមានការធានា ៣យ៉ាងដាច់ខាត ក្នុងអំឡុងពេលបទឈប់បាញ់

Sokha Hotels

ព័ត៌មានពេញនិយម