Connect with us

ព័ត៌មានជាតិ

Update! ក្រុម​គ្រូពេទ្យ​បាន​យក​សំណាក​អ្នក​ពាក់ព័ន្ធ​ពិធីមង្គលការ​នៅ​ភូមិ​កោះ​តូច​ខេត្តកំពង់ចាម​​ចំនួន​២២៣​នាក់

បានផុស

នៅ

លោក​វេជ្ជបណ្ឌិត គឹម ​សួរ​ភីរុណ​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​ថា​ ក្រុម​ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ បាន​ចុះទៅ​ស្រាវជ្រាវ​រក​យក​សំណាក​អ្នក​ដែល​ពាក់​ព័ន្ធ​ជាមួយ​ពិធីមង្គលការ​នៅ​ភូមិ​កោះ​តូច ឃុំ​ពាមជីកង ស្រុក​កងមាស ដែល​មាន​បុរស​ម្នាក់​មកពី​ទួល​សង្កែ ក្រុងភ្នំពេញ​ មាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​បាន​ចំនួន​២២៣​នាក់​ ក្នុង​នោះ​មាន​អ្នក​ដែល​បាន​ប៉ះពាល់​ផ្ទាល់​ចំនួន២១​នាក់ ​និង​បាន​យក​ពួកគាត់​មក​ច​ត្តា​ឡី​ស័ក​នៅ​សណ្ឋាគារ​មេគង្គ​រួចហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​បញ្ជាក់​ថា ​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​រកឃើញ​បុរស​ម្នាក់​ដែល​បានមក​ចូលរួម​ក្នុង​ពិធីមង្គលការ នៅ​ភូមិ​កោះ​តូច ឃុំ​ពាមជីកង ស្រុកកងមាស មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត បាន​ចាត់​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាលខេត្ត ចុះ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​នេះ និង​បានរៀបចំ​ទីតាំង​សម្រាប់​ពិនិត្យ​សុខភាព យក​សំណាក ចំនួន​២ កន្លែង គឺ​នៅ​ភូមិ​កោះ​តូច ឃុំ​ពាមជីកង ស្រុក​កងមាស និង​នៅ​មណ្ឌល​សុខភាព​ស្វាយ​ខ្សាច់​ភ្នំ នៅ​ភូមិ​ស្វាយ​កណ្តាល ឃុំ​ស្វាយ​ខ្សាច់​ភ្នំ ស្រុក​ស្រី​សន្ធរ​។

លោក​អភិបាលខេត្ត បាន​អំពាវនាវ ដល់​អ្នក​ដែល​បានមក​ចូលរួម​ក្នុង​មង្គលការ និង​អ្នក​ពាក់ព័ន្ធ​នៅ​ស្រុក​កងមាស ត្រូវ​ទៅ​ពិនិត្យ​សុខភាព និង​យក​សំណាក​នៅ​ទីតាំង​ចំនួន​២​កន្លែង ដែល​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាលខេត្ត បានរៀបចំ​។ ដោយឡែក​ចំពោះ​បងប្អូន​ដែល​មិន​ស្ថិត​ក្នុងស្រុក​ទាំងពីរ​ខាងលើ សូម​ទៅពិនិត្យ​សុខភាព និង​យក​សំណាក​នៅ​តាម​មណ្ឌល​សុខភាព នៅ​ជិត​កន្លែង​បងប្អូន​ស្នាក់នៅ ឬ​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ជាបន្ទាន់ និង​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​បន្ត​អនុវត្ត​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ការពារ ដោយឡែក​បងប្អូន​ដែលមាន​ហានិភ័យ​ខ្ពស់​ពាក់ព័ន្ធ​នឹង​បុរស​ខាងលើ ត្រូវតែ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ តាម​ការណែនាំ​របស់​ម​ន្ត្រី​សុខាភិបាល ប្រកបដោយ​ស្មារ​តី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ក្រុមគ្រួសារ និង​សហគមន៍​ជៀស​ផុតពី​ជំងឺ​ដ៏​ប្រល័យ​នេះ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Cambodian Women League
កីឡា១៨ នាទីutes មុន

ជ័យលាភីឯកត្តជន ក្រុម​ ​ក្នុង​លីគ​នារី​កម្ពុជា​២០២៤-២៥

Guo Jiakun
នយោបាយ៣៦ នាទីutes មុន

ប្រទេសចិនមិនអនុញ្ញាតឱ្យមានការប្រមាថណាមួយប៉ះពាល់ដល់មិត្តភាពជាមួយកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ និងមន្រ្តីផ្នែកព័ត៌មានជាង៣ពាន់នាក់ក្នុងខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ១១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

Sokha Hotels

ព័ត៌មានពេញនិយម