Connect with us

ព័ត៌មានជាតិ

ជាថ្មីម្ដងទៀត លោក ឃួង ស្រេង បញ្ជាឱ្យអាជ្ញាធរ ពិសេសប្រធានផ្សារគ្រប់ផ្សារ ចាប់អ្នកយកភាស៊ីលើសសៀវភៅបន្ទុក

បានផុស

នៅ

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបញ្ជាឱ្យអាជ្ញាធរ សមត្ថកិច្ច ពិសេសប្រធានផ្សារគ្រប់ផ្សារ ចាប់អ្នកយកភាស៊ីលើសសៀវភៅបន្ទុកឱ្យបាន ដើម្បីនាំពួកគាត់មកអនុវត្តទោសទណ្ឌទៅតាមច្បាប់។ លោកឃួង ស្រេង ណែនាំបែបនេះ នៅរសៀលថ្ងៃទី១៤មិថុនានេះ ខណៈលោកអញ្ជើជាអធិបតីភាពក្នុងពិធីប្រកាសឱ្យចូលកាន់តំណែងក្រុមប្រឹក្សាខណ្ឌច្បារអំពៅ នៅសាលាខណ្ឌច្បារអំពៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

  លោកឃួង ស្រេង បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា៖ «អាជ្ញាធរ កម្លាំងមានសមត្ថកិច្ច ចៅសង្កាត់ពិសេសប្រធានផ្សារ ត្រូវចាប់ឱ្យបានចំពោះអ្នកយកភាស៊ីលើសសៀវភៅបន្ទុក ដើម្បីយកពួកគាត់មកដាក់ទោសទណ្ឌទៅតាមច្បាប់។ លោកបានលើកជាឧទាហរណ៍ថា ផ្ញើកង់ ម៉ូតូ ក្នុងសៀវភៅបន្ទុក ៣០០រយរៀល យកតម្លៃ៥០០រយឬ១០០០រៀល គឺយកលើសសៀវភៅបន្ទុកហើយ ដែលអាជ្ញាធរនិងសមត្ថកិច្ចរបស់យើងត្រូវធ្វើការរឿងនេះ»។

ក្នុងពិធីដដែល លោកឃួង ស្រេង ក៏បានលើកឡើងពីគម្រោងសំដៅបញ្ចប់ បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ ពិសេសទឹកភ្លៀងហូរមកពពីខេត្តកំពង់ស្ពឺ តាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺបានដាក់ចេញនូវគោលបំណងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ សំដៅបញ្ចប់ បញ្ហាទឹកជន់លិចរាជធានីភ្នំពេញក្នុងរយៈពេល ៥ឆ្នាំ ក្រោយបញ្ចប់គម្រោងនេះរាជធានីភ្នំពេញនឹងលែងលិចលង់ ជាមួយនិងការសាទរយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋ។

    គួរបញ្ជាក់ថា ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ ដែលត្រូវបានប្រកាសឱ្យចូលកាន់តំណែងនៅពេលនេះមាន សមាជិក សមាជិកាចំនួន២១រូប ក្នុងនោះលោក អ៊ុំ ម៉ារ៉េត ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅសំរាប់អាណត្តិទី៤នេះ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៤ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ១៧ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៤ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម