Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនមនុស្សជិត ២០០ នាក់ នៅក្លឹបកម្សាន្ត ប៉ាវ លីជី

បានផុស

នៅ

កម្លាំងនគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃ និងកម្លាំងតម្រួតបទបញ្ជា សហការជាមួយកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះឡោមព័ន្ធទីតាំងក្លឹបមួយកន្លែងយីហោ ប៉ាវ លីជីង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៥៩៨ សង្កាត់​បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ​ នៅវេលាម៉ោង១២យប់រំលងអាធ្រាតឆ្លងចូលថ្ងៃទី ១៥ ខែមិថុនាឆ្នាំ​២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងរង្វង់ប្រតិបត្តិការនេះកម្លាំងនគរបាលជំនាញបានឲ្យដឹងថា កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញ ដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃ ទទួលបានសេចក្ដីរាយការណ៍ និងស៉ើបអង្កេតច្បាស់លាស់ថាទីតាំងក្លឹប យីហោ ប៉ាវលីជីងនេះពិតជាលួចលាក់បម្រើ សេវាផ្លូវភេទពិតប្រាកដ។ ដូច្នេះដោយសុំគោលការណ៍ដាក់កម្លាំងឡោមព័ន្ធ ចុះបង្ក្រាប​ជាក់ស្ដែងដោយបានឃាត់ខ្លួនមនុស្សប្រុសស្រីភាគច្រើនជាយុវវ័យចំនួន ១៩៤នាក់ និងដកហូតវត្ថុតាងមួយចំនួនទៀតផងដែរ។

ក្រោយប្រតិបត្តិការមនុស្សប្រុសស្រីទាំង១៩៤នាក់ ត្រូវបាននគរបាល បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ទីរអប់រំ​ខេត្តបន្ទាយមានជ័យចេញ​សេចក្ដីណែនាំ ហាមការ​ចែកចាយ ការតាំងលក់ ភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុងជុំវិញបរិវណគ្រឹះស្ថានចំណេះទូទៅសាធារណៈ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្ត​កំពត ​ចុះ​ពិនិត្យ​ផ្លូវ​ប្រប​មាត់​ព្រែកកំពង់បាយត្រូវបានលើកគុណភាព រួមនឹង​សមិទ្ធិផល​ទេសចរណ៍​ដ៏​ទាក់ទាញថ្មីមួយបន្ថែមទៀត

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរាជធានី ដឹកនាំ ក្រុមការងារជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងបាក់ច្រាំងទន្លេ

ព័ត៌មានជាតិ៦ ម៉ោង មុន

អនុប្រធានទី១ រដ្ឋសភាហុងគ្រី បំពេញទស្សនកិច្ច៥ថ្ងៃនៅកម្ពុជា និងទៅទស្សនាប្រាសាទនៅសៀមរាប

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លូវជាតិលេខ៤៨ ទៅកោះកុងសម្រេចការសាងសង់បានជាង៨៣%

Sokha Hotels

ព័ត៌មានពេញនិយម